៤ចំណុច​ដ៏​អាស្រូវ​នៃ​ផ្សែង​បារី

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels: ,
  • អ្នកណា​ក៏​ដឹង​ដែរ​ថា បារី​នាំ​មក​នូវ​គ្រោះថ្នាក់​ចុះ​ហេតុអ្វី​គេ​នៅ​តែ​និយម​វា?
    “ខ្ញុំ ញៀន​បារី​តាម​ពួកម៉ាក​ពេល​យប់”កាល​ពី​ក្មេងៗ​អង្គុយ​លេង​ក្រោម​ផ្ទះ ជក់​លេង​ៗ​​កំដរ​គ្នា!ឥឡូវ​បាន​ដឹង​ខ្លួន​ញៀន!​សាក​ដាច់​ពីរ​បី​ដង​ហើយ​តែ​អត់​បាន​សម្រេច!”យុវវ័យ​សោម​សុធា​និយាយ​ក្នុង​សិក្ខា​សាលា​មួយ​ស្ពី​យុវជន​និង​សុខភាព​កាល​ពី​ព្រឹក​នេះ។
    ប្រាកដ​ណាស់ ផ្សែង​បារី​មាន​នី​កូទីន ដែល​ជា​សារធាតុ​ញៀន​មួយ​ប្រភេទ​ធ្វើ​ឱ្យ​អ្នក​ជក់​មិន​អាច​ផ្ដាច់​បាន​។ ” ការញៀន​នី​កូទីន គឺជា​ការ​ញៀន​មួយ​ដែល​ពិបាក​ផ្តាច់ ហើយ​នៅ​ក្នុង​​បារី​រឺ​ថ្នាំ​ជក់​គ្រប់ ប្រភេទ​​សុទ្ធ​តែ​បង្កប់​នី​កូ​ទីន​ក្នុង​បរិមាណ​មួយ​ដែល​មាន​អំណាច​និង​រលាយ​ទៅ​ក្នុង​ឈាម។​”វេជ្ជ​បណ្ឌិត​​​យិល​ តារាវុធ ប្រធាន​កម្មវិធី​នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​គូស​បញ្ជាក់។
    ខាងក្រោមនេះ​គឺ​ជា​ឯកសារ​ពិត​ស្តី​ពី​4ចំនុច​ដ៏​អាស្រូវ​ទាក់ទង​នឹង​ថ្នាំជក់។
    ១ សារធាតុ ញៀន៖
    ជាតិ​​នី​កូ​ទីន​អាច​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​សរសៃប្រសាទ​​ភ្លាមៗ​បន្ទាប់​ពី​បាន​ស្រូប​ផ្សែង​នេះ។នីកូទីន មាន​ឥទ្ធិ​ពល​អាច​បង្ខំ​អោយ​ញៀន​ហើយ​បន្ត​ជក់​បារី​បើ​ពុំ​នោះ​ទេ​វា​នឹង​បំផ្លាញ​អារម្មណ៍​អ្នក​រំខាន​ការងារ​ផ្សេងៗ។​នី​កូ​ទីន​ចូល​ទៅ​ក្នុង​ខ្លួន​គេ​កាន់តែ​ច្រើន​ការ​ញៀនក៏​កាន់​តែ​ខ្លាំង ដូច្នេះ​អ្នក​ជក់​បារី​រមែង​តែង​ជក់​ច្រើន​ទៅ​ៗ​។តែ​កុំ​ភ្លេច​ថា​នី​កូ​ទីន​ គឺ​មិនមែន​មិត្ត​របស់​សុខភាព​មនុស្ស​ឡើយ។វា​មាន​ឥទ្ធិពល​បង្កើន​សម្ពាធ​ឈាម ធ្វើ​ឱ្យ​​សរសៃ​ឈាម​អាទែ​រួម​តូច​​ បង្កើន​ចង្វាក់​បេះ​ដូង​ កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ។ល។ទោះ​បី​ជា​លែង​ជក់បារី សារជាតិ​នេះ​នៅ​បង្កប់​ក្នុង​ឈាម​បាន​ដល់​ទៅ​៦ម៉ោង។ការពិត​មួយ​ដែល​អ្នក​គួរ​តែ​ដឹង​ទៀត​នោះ​គឺ​នី​កូទីនអាច​ធ្វើ​អោយ​អ្នក​ប្រែប្រួល​ទៅ​ជា​ឆាប់​ខឹង
    ថប់​អារម្មណ៍ និង​អស់សង្ឃឹម។
    ២    ជំងឺ
    បារីបណ្តាល​ឱ្យ​មានជំងឺ​​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទាក់ទង​នឹង​បេះ​ដូង-សរសៃ​ឈាម​​ត្បៀត និង​ជំងឺ​លើស​ឈាម ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ពុល​ថ្លើម។ល។កុំ​ភ្លេច​ថា ពពួក​ជំងឺ​ស្ទះ​ ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ ហើម​សួត (Emphysema) ​រលាក​ទង​សួត ការ​ធ្លាក់​ចុះ​នៃ​សមត្ថភាព​សួត ទាក់ទង​យ៉ាង​សំខាន់​និង​​ការ​ជក់បារី។​
    ៣ មហារីក 
    ប្រាកដ ណាស់ ឱកាស​​នៃ​ជំងឺ​មហារីក​ក្នុង​ចំណោម​អ្នក​ជក់បារី​គឺ​មានកម្រិត​ខ្ពស់​ជាង​អ្នក​ផ្សេង​ទៀត​ដូចជា​ជំងឺ​មហារី​កសួត មហារី​ក​បំពង់​ក និង​មហារី​កមាត់ អណ្ដាត ដែលជំងឺ​ទាំង​នេះ​កម្រ​នឹង​កើត​មាន​លើ​អ្នក​មិនជក់បារី ។
    គេ​ក៏​ប្រឈម​ផង​ដែរ​ចំពោះ​មហារីក​​ប្លោក​នោម​ ​មហារីក​បំពង់អាហារ​មហារីក​​តម្រង​នោម​មហារីក លំពែង ថ្លើម។ល។
    ៤-សុខភាព​បន្ត ពូជ
    មិនមែន​ជា​ការ​ភូត​កុហក​ទេ​ដែល​ថា ការ​ជក់​បារី​ធ្វើ​អោយ​ចុះ​ខ្សោយ ​៥០%នៃ​សមត្ថភាព​និង​ចំណង់​ភេទ ។សរសៃឈាម​មាន​បញ្ហា​នាំ​ទៅ​ដល់​ភាព​មិន​សកម្ម​នៃ​លិង្គ ហើយ​ការ​ជក់បារី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ប៉ះ​ពាល់​ដល់សុខ​ភាពទំាង​ម្តាយ ​និង​ទារក ។ ​សរសៃ​ឈាម​ក្នុង​ទ​ងសុក និង​ស្បូន ត្រូវ​ត្បៀត​ដែលជា​​ហេតុ​ធ្វើ​ឱ្យ​​បរិមាណ​អុក​ស៊ី​ហ្សែនផ្តល់​ទៅទារក មាន​ការ​ថយ​ចុះ ហើយ​ជាតិ នី​កូ​ទីនបាន​ចូល​ទៅ​លាយឡំ ​ក្នុង​ទឹក​ដោះ​ម្តាយ​ ។
    តើ​អ្នក​ចង់​បន្ត​ការ​ជក់បារី រឺ​ចង់​ចូលរួម​ជាមួយ​ក្រុម​អ្នក​ផ្ដាច់​បារី?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.