អូរ៉ាល់​​សិច​​​​​​បង្ក​​មហារីក​​មាត់​និង​បំពង់​ក​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មហារីក​​មាត់​ និង​បំពង់​ក​​ច្រើន​ជាង​គេ? ​តើ​​​ការ​ជក់​បារី ឬ​ផឹក​ស្រា​​ជា​ឫស​គល់​នៃ​មហារីក​នេះ​មែន​ទេ​​?​​ ក្នុង​ចំណោម​កត្តា​ទាំង​ពីរ​ខាងលើ​​ គ្មាន​មួយ​ណា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​មាត់ និង​បំពង់ក​​​ច្រើន​ជាង​​​ការ​ធ្វើ​អូរ៉ាល់​សិច​នោះ​ទេ។
    អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ​​៦៤​ភាគរយ​នៃ​​​មហារីក​មាត់ ​ក្បាល​ និង​ក ​ក្នុង​សហរដ្ឋ​អាមេរិក​ បណ្ដាល​មក​ពី​​ វីរុស ​Human​ Papillomavirus ​(HPV) ​ដែល​ជា​ទូទៅ​​រាល​ដាល​ពី​ការ​ធ្វើ​អូរ៉ាល់​សិច។ ​នេះ​បើ​តាម​របាយការណ៍​របស់​ ​វិទ្យុ​ជាតិ​សាធារណៈ (NPR)។​ ​​​អ្នក​បន្ត​ឱរ៉ាល់​សិច​កាន់​តែ​ច្រើន​ ​ភាព​ប្រឈម​នឹង​ការ​វិវត្តន៍​មហារីក​ប្រភេទ​នេះ​ ​ក៏​ច្រើន​ដែរ។
    ថ្លែង​ប្រាប់​ NPR ​លោក​បណ្ឌិត Maura ​Gillison ​និង​សហសេវិក​មក​ពី​សាកលវិទ្យាល័យ​អូហៃយ៉ូ​​ ​បាន​សរសេរ​ក្នុង​របាយការណ៍​មួយ ​ថា ​មនុស្ស​ដែល​មាន​ដៃ​គូ​ចាប់ពី ៦​នាក់​ឡើង​​​ក្នុង​ជីវិត​ ដែល​ធ្វើ​អូរ៉ាល់​សិច​នៅ​ពេល​រួម​ភេទ ​មាន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក ​៨​ដង​ច្រើន​ជាង បើ​ប្រៀបធៀប​នឹង​​មនុស្ស​ធម្មតា​ដែល​មិន​ធ្លាប់​ធ្វើ​អូរ៉ាល់​សិច។
    ដំណឹង​នេះ ​បាន​​ដាស់​ស្មារតី​​ឪពុកម្ដាយ​មួយ​ចំនួន​ ដែល​កំពុង​បារម្ភ​​ពី​ការ​ញៀន​​អូរ៉ាល់​សិច​របស់​កូន​ៗ​ពួក​គេ។
    របាយការណ៍​បាន​បន្ត​ថា ​យុវវ័យ​ក្នុង​ពេល​បច្ចុប្បន្ន​​យល់​ថា​ការ​​ធ្វើ​អូរ៉ាល់​សិច​ជា​រឿង​ធម្មតា​ ​​មាន​សុវត្ថិភាព​ និង​​មាន​​គ្រោះថ្នាក់​ តិច​ជាង​ការ​រួមភេទ​ពិត​ប្រាកដ។
    លោក​បណ្ឌិត​ Bonnie Halpern-Felsher ​សាស្ត្រាចារ្យ​ផ្នែក​កុមារ​ នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ទីក្រុង​ សាន់ហ្វ្រាន់ស៊ីស្កូ បាន​ប្រាប់​ NPR ថា ​​យុវវ័យ​គិត​ថា​ អូរ៉ាល់​សិច​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ ​ហើយ​ឪពុកម្ដាយ​ និង​អ្នក​អប់រំ​សុខភាព ​មិន​​បាន​និយាយ​ពី​បញ្ហា​នេះ​ជាមួយ​ពួក​គេ​ទេ។ ​ប៉ុន្តែ​ ការ​ប្រើ​ថ្នាំ​ចាក់​​​ដើម្បី​​ព្យាបាល​មហារីក​បំពង់​ក​ដែល​​​បណ្ដាល​មក​ពី​វីរុស HPV (វីរុស​ដែល​បង្ក​ឲ្យ​មាន​មហារីក​ស្បូន​ផង​នោះ) ​​មិន​អាច​ជួយ​បាន​ទេ។
    “នៅពេល​ដែល​អ្នក​ជំងឺ​សួរ​ថា​ ​តើ​គេ​គួរ​ចាក់​វ៉ាក់សាំង​​ការពារ​កូនៗ​របស់​ពួកគេ​ឬ​ទេ ខ្ញុំ​​បាន​ឆ្លើយ​ថា​ ប្រាកដ​ណាស់” លោក​បណ្ឌិត​ Gillison ​និយាយ​​តាម​ទូរសារ។ ​វ៉ាក់សាំង​​នឹង​ជួយ​ការពារ​ពួក​គេ​ពី​​ជំងឺ​តំណ​​ពូជ និង​មហារីក​ទ្វារលាមក ​​និង​ប្រហែល​ជា​អាច​ជួយ​ការពារ​ពួក​គេ​ពី​វីរុស HPV ​ដែល​បណ្ដាល​ឲ្យ​មាន​មហា​រីក​មាត់​ទៀត​ផង។
    តាមរយៈ​ សមាគម​មហារីក​មាត់ (OCF) ​បាន​គូស​បញ្ជាក់​ថា ​ឆ្នាំ​នេះ ​ជនជាតិ​អាមេរិក ៣៧. ០០០​នាក់ ​នឹង​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ រក​ជំងឺ​​​មហារីក​មាត់​និង​​បំពង់​ក។ ​ហើយ​មនុស្ស​ ៨. ០០០​នាក់​ នឹង​ស្លាប់​ដោយ​រោគ​មហារីក​នេះ៕


    រូបថត៖ បរទេស



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.