កែវ នីសា ស្ទាក់ស្ទើរ

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:
  • ថ្វីដ្បិត កែវ នីសា បានវិលត្រឡប់ មកវិថីសិល្បៈឡើងវិញ ប៉ុន្តែនៅមិន ទាន់ឃើញនាងលេចមុខនៅក្នុងភាពយន្ត ណាមួយនៅឡើយទេ។ ថ្មីៗនេះយើងទទួលបានព័ត៌មានថា តំណែង ឌុច សុភា ថតរឿងថ្មីដែលមានចំណង ជើងថា “ចាំថ្ងៃវិលវិញ”ដែលការពិត តួឯកស្រីក្នុងរឿងនោះដំបូងត្រូវជា កែវ នីសា តែដោយសារ កែវ នីសា មាន ការរារែកចិត្ត ទើបគេជ្រើសរើសយក ឌុច សុភា សម្តែងវិញ ។ ចុងក្រោយ ធ្វើឱ្យ កែវ នីសា មានការសោកស្តាយ ជាខ្លាំង ដែលមិនបានចូលរួមសម្តែងនៅ ក្នុងរឿងនោះ ។ នាងមិនត្រឹមតែខកខាន ថតរឿងនោះទេ សូម្បីតែការចេញទៅ សម្តែងនៅប្រទេសកាណាដាក៏ត្រូវអាក់ ខានផងដែរ ។ ដូច្នេះ កែវ នីសា នៅ តែស្ទាក់ស្ទើរដោយសារតែនាងមាន ប្រាក់ចាយគ្រប់គ្រាន់ហើយមានអ្នកជួយ ជ្រោមជ្រែងទៀត ។
          រឿង “ចាំថ្ងៃវិលវិញ” គឺជាស្នាដៃរបស់ផលិតកម្មខ្មែររចនា និង ដឹកនាំរឿងដោយ លោក សុខ ទេព ដែលបាន ធ្វើពិធីក្រុងពាលីថតតាំងពីខែតុលាមកម៉្លេះ ប៉ុន្តែទើបតែចាប់ផ្តើម ដំណើរការថតនៅក្នុងខែធ្នូប៉ុណ្ណោះ ។ តួឯកស្រីនៅ ក្នុងរឿងនោះគឺជាស្រីស្អាតកូនមួយ ឌុច សុភា ចំណែកតួឯកប្រុសវិញគឺសម្តែងដោយលោក ញ៉ែម សុគន្ធ ។ ឌុច សុភា នឹងលេចមុខជាថ្មីនៅក្នុង វិថីសិល្បៈឡើងវិញ បន្ទាប់ពីបានផ្តាច់ខ្លួនឆ្ងាយអស់ពេលយ៉ាងយូរ លើសពីនេះទៅទៀតនាងនឹង ក្លាយទៅជាពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍ថ្មីមួយទៀតផង ។ គួរបញ្ជាក់ផងដែរថា ឌុច សុភា និង កែវ នីសា បានបាត់ មុខពីសិល្បៈផ្ទួនៗគ្នា បន្ទាប់ពីម្នាក់បានរៀបការ និង ម្នាក់ទៀតជួបប្រទះ រឿងអាស្រូវស្នេហា ដែលកាលណោះពួកគេម្នាក់ៗ កំពុងល្បីល្បាញតាមរយៈភាពយន្តជាច្រើន ហើយចុងក្រោយនេះពួកគេក៏បានវិលត្រឡប់ចូលក្នុងវិស័យសិល្បៈឡើងវិញ ព្រមៗគ្នាដែរតែមិន ដឹងថា នរណានឹងលេចមុខខ្លាំងជាងនរណានោះទេ ។
          ប៉ុន្មានខែមុន កែវ នីសា ធ្លាប់បានប្រាប់មិត្តភក្តិក្នុងសិល្បៈថា នាងនឹងលេចមុខនៅក្នុងរឿងថ្មី មួយនាពេលឆាប់ៗ កាលណោះនាងថែមទាំងនិយាយថានឹងចេញទៅសម្តែងនៅប្រទេសកាណាដា រួមជាមួយមិត្តសិល្បករជាច្រើនរូបនៅ ដំណាច់ខែកញ្ញា ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់ ឃើញ កែវ នីសា លេចមុខនៅក្នុងភាពយន្តណាមួយនៅឡើយទេ នាងបានត្រឹមតែឡើងឆាកច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ប៉ុណ្ណោះ...។ ស្របពេលដែលរឿង “ចាំថ្ងៃ វិលវិញ”  ចាប់ផ្តើមដំណើរការថត  ស្រាប់តែមានលេចឮព័ត៌មានថា ដំបូងគេចង់យក កែវ នីសា សម្តែងនៅក្នុងរឿង “ចាំថ្ងៃវិលវិញ”ច្រើនជាង ឌុច សុភា តែពេលនោះ កែវ នីសា មិនបានឆ្លើយតបយល់ព្រមទទួលយកការថតរបស់គេ ភ្លាមៗឡើយ ដោយសារនាងមានការស្ទាក់ស្ទើរនៅក្នុងចិត្ត ពីព្រោះនាងរង់ចាំមើលលទ្ធផលចេញទៅសម្តែងនៅប្រទេសកាណាដាជាមុនសិន បើលទ្ធផល អវិជ្ជមាន ទើបនាងយល់ព្រមទទួលថត ។ ប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា ក្នុងចន្លោះពេលដែល កែវ នីសា រារែកចិត្ត ស្រាប់តែគេជ្រើសរើសយក ឌុច សុភា សម្តែងវិញ ពីព្រោះ ឌុច សុភា ធ្លាប់ជាតារាដែលមានទេពកោសល្សម្តែងល្អ និង ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយនាងក៏បានវិលត្រឡប់ មកវិស័យសិល្បៈវិញដែរ ។ លទ្ធផល កែវ នីសា មិនបានចេញទៅសម្តែងនៅប្រទេសកាណាដាតាមគម្រោងឡើយដោយសារមានបញ្ហាមួយចំនួន សូម្បីតែ តំណែងជាតួឯកស្រីក៏ត្រូវបាត់បង់ទៀត ។ កែវ នីសា បាននិយាយប្រាប់ មិត្តភក្តិកាលពីដើមខែធ្នូថា នាងមានការសោកស្តាយខ្លាំងណាស់ដែលមិនបានចូលរួមសម្តែងនៅក្នុងរឿង “ចាំថ្ងៃវិលវិញ” ដែលជាភាពយន្តខ្នាតធំ និង សហការថតជាមួយបរទេស រីឯការចេញទៅសម្តែងនៅប្រទេសកាណាដាក៏ត្រូវផ្អាកទៀត នាងខាតបង់ធំណាស់ ។
           កែវ នីសាតែងតែលេចមុខនៅក្នុងកម្មវិធីជាច្រើនជាមួយ លោក អែនឌី មិនថាកម្មវិធីប្រគំតន្ត្រីដើរកម្សាន្ត ហើយថ្មីៗនេះ កែវ នីសា បានចាប់ផ្តើមពង្រឹងចំណងមិត្តភាពជាមួយមិត្តភក្តិ សិល្បករ-ការិនីជាច្រើនឡើងវិញ ពេលនេះនាងមិនត្រឹមតែលេច មុខជាមួយ អែនឌី ឡើយ សូម្បីតែ គង់ ច័ន្ទស្រីមុំ, សាសា, ពេជ្រ សូលិកា និង សុគន្ធ នីសា...។

          កែវ នីសា, គង់ ច័ន្ទស្រីមុំ និង សាសា មើលទៅតារាទាំងបី រូបនេះស្រស់ស្អាតម៉្យាងម្នាក់ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅ ដំណាច់ឆ្នាំ ២០១១ នេះ ពួកគេចូលចិត្តស្លៀករ៉ូបខើចខ្លីបញ្ចោញ សាច់ភ្លៅ និង ដើមទ្រូងមូលក្បំបង្អួតគ្នាទៅវិញទៅមក ធ្វើឲ្យអ្នក និយមលេង ហ្វេសប៊ុក ដែលឃើញរូបថតពួកគេម្នាក់ៗឆ្ងល់ថា តើហេតុអ្វីបានជាដើមទ្រូងពួកគេស្រស់ស្អាតដូចគ្នាម៉្លេះ ? តើពួកគេ ប្រើប្រាស់វិធីអ្វីបានជាមានដើមទ្រូងរីកធំស្រស់ស្អាតដូចគ្នាដូច្នេះ ? ទាំងនេះគឺជាអាថ៌កំបាំងរបស់តារាម្នាក់ៗ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.