ភ្នំពេញ៖ មិនមែនជាការប្រឆាំងឡើយចំពោះការដង្ហែក្បូន គោរពវិញ្ញាណក្ខន្ធសព លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ពីសណាក់កម្មករ និងកម្មការនី នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ជាថ្ងៃគម្រប់ខួប៨ឆ្នាំ នៃការបាញ់សម្លាប់ លោក ជា វិជ្ជា ប៉ុន្តែការមិនអនុញ្ញាតពីអាជ្ញាធរ រាជធានីភ្នំពេញ ក៏ព្រោះថា ថ្ងៃនៃការដង្ហែរក្បូននោះ គឺវាស្របពេលទៅនឹងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ សម្រាប់ក្រុមសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាវិញ គឺមិនតវ៉ាឡើយចំពោះបម្រាមខាងលើនេះ។
យោងតាមប្រភពព័ត៌មានពីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានសម្រេច ដោយមិនអនុញ្ញាតឲ្យលោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណចក្រកម្ពុជា និងត្រូវជាប្អូនប្រុសបង្កើត របស់សព លោក ជា វិជ្ជា ដឹកនាំក្រុមកម្មករ កម្មការី ដង្ហែក្បូនគោរពវិញ្ញាក្ខន្ធសព លោក ជា វិជ្ជា ឡើយ ក៏ព្រោះថា ប៉ះចំថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា ។
ដោយឡែកប្រពភព័ត៌មានពីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាឯណោះវិញ បានឲ្យដឹងថា សហជីពក៏មិនមានការជំទាស់ឡើយចំពោះ បំរាមរបស់សាលា រាជធានីភ្នំពេញនេះ ពោលកម្មករ កម្មការិនី យល់ឃើញបញ្ហារួមរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចារយល់ព្រមលើលិខិត ស្នើសុំធ្វើរូបសំណាក លោក ជា វិជ្ជា ក្បែរវិមានឯករាជ្យ ពីសំណាក់ លោក ជា មុនី ក្រោយពេលដែលលោក ជា មុនី បានស្នើសុំជាលើកដំបូង ទៅសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែរូបសំណាកនេះ នឹងលេចចេញជារូបរាង នៅពេលដែល កិច្ចពិភាក្សាមួយត្រូវបានធ្វើឡើងរវាង លោក ជា មុនី និងសាលារាជធានីភ្នំពេញ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.