កូន​ប្រុស​ច្បង​ទី ២ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ត្រូវ​តម្លើង​ឋានៈ

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • 120116_03
    លោក ហ៊ុន ម៉ានិត (ឆ្វេង) និង លោក ហ៊ុន ម៉ាណែត កាល​ពី​កន្លង​មក​​។ ជីវ័ន
    ភ្នំពេញៈ លោក ហ៊ុន ម៉ានិត កូន​ច្បង​ទី​ ២ របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​តែងតាំង ជា​នាយក​រង នាយក​ដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច កាល​ពី​ថ្ងៃ​សៅរ៍​ គឺ​ប្រហែល ១ សប្តាហ៍ បន្ទាប់​ពី​ប្រធាន​នាយកដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ច នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ទទួល​មរណភាព​។
    ទន្ទឹម​នឹង​នេះ លោក​ឧត្តម​សេនីយ៍ ជា តារា អគ្គ​មេ​បញ្ជា​ការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សមរភូមិ​ព្រំដែន​ជួរ​មុខ ​ត្រូវ​បាន​តែងតាំង ជា​ប្រធាន​នាយក​ដ្ឋាន​ស្រាវជ្រាវ​ចារ​កិច្ច ជំនួស​លោក​ឧត្តម​សេនីយ ​មល់ រឿប ​អតីត​ប្រធាន​នាយក​ដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី ១២ មករា ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺគាំង​បេះដូង ក្នុង​ជន្មាយុ ៦២ ឆ្នាំ។
    លោក មល់ រឿប ជា​ឥស្សរជន​កងទ័ព​សំខាន់​ម្នាក់ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ក្នុង​ប៉ុន្មាន​ទស្សវត្សរ៍​កន្លង​មក​នេះ ប៉ុន្តែ​លោក​ ម៉ល់ រឿប ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​តួនាទី​របស់​លោក ក្នុង​អំពើ​វាយ​ប្រហារ​ឆ្នាំ ១៩៩៧ ​​រវាង​កម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
    លោក​ឧត្តម​សេនីយ ប៉ុល សារឿន ​អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ថ្លែង​ក្នុង​ពិធី​តែង​តាំង នៅ​ទី​បញ្ជា​ការ​កង​យោធពល​ខេមរ​ភូមិន្ទ​ កាល​ពី​ថ្ងៃ​ទី ១៤ មករាថា ការ​តែង​តាំង​នេះ បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​បញ្ជា​កង​ទ័ព។ លោក​ថ្លែង​ថា៖ «ស្ថាប័ន​ទាំង​ពីរ​ ដែល​មាន​ការ​តែង​តាំង​ ប្រធាន​ដឹក​នាំ​ថ្មី​នេះ ពិសេស​ នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារកម្ម​យោធា​ មាន​ភារកិច្ច​សំខាន់​បំផុត ​ដែល​មិន​អាច​ខ្វះ​បាន ជា​សសរ​ទ្រូង​ ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ ដែល​ទាមទារ​ឲ្យ​មាន​អ្នក​ដឹក​នាំ  អ្នក​គ្រប់គ្រង ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​មាន​បទ​ពិសោធន៍​ ក្នុង​កិច្ចសហការ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរ​ជាតិ​»​​។
    លោក ហ៊ុន ម៉ានិត អាយុ ៣០ ឆ្នាំ ជា​កូន​ច្បង​ទី ២ របស់​លោក ហ៊ុន សែន។ កូន​ច្បង​ទី ១ គឺ​លោក ហ៊ុន ម៉ាណែត អាយុ ៣៤ ឆ្នាំ បច្ចុប្បន្ន មាន​តំណែង​ឧត្តម​សេនីយទោ និង​ជា​អគ្គ​មេ​បញ្ជា​ការ​រង នៃ​កង​ថ្មើរ​ជើង និង​ជា​មេ​បញ្ជា​ការ​រង អង្គភាព​អង្គ​រក្ស​របស់​លោក​ ហ៊ុន សែន ​ព្រម​ទាំង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ភេវរកម្ម។
    លោក​ឧត្តម​សេនីយទោ​ម្នាក់​ទៀត​ គឺ​លោក សៀក សុជាតិ ​ជា​អនុ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​មុខ ទិស​យោធ ភូមិ​ភាគ​ទី​៤​ទទួល​មុខ​ងារ​បន្ថែម​ ជា​នាយក​ទីចាត់​ការ​ព្រំដែន នៃ​អគ្គ​បញ្ជាការ​ដ្ឋាន​៕ TK



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.