មានថ្នាំព្យាបាលការជ្រុះសក់តែមួយចំនួនតូចប៉ុណ្ណោះដែលអនុម័តអោយប្រើដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនិងមានការអះអាងតាមវិទ្យាលសាស្ត្រអំពីប្រសិទ្ឋភាពរបស់វា។ ប៉ុន្តែ មានសេចក្តីធានាអះអាងដោយមិនមានភស្តុតាង ជាក់ស្តែងជាច្រើនពាន់ករណីនិង ច្រើនពាន់ផលិតផល ដែលបានអួតថា អាចជួយព្យាបាល និង បណ្តុះសក់ឡើងវិញ ។ សាប៊ូ, ជាតិវីតាមីន, និង ផលិតផលថែរក្សា សក់ដទៃទៀតជាច្រើនបានអះអាងថាអាចជួយស្រោចស្រង់អោយសក់ដុះបាន ។ផលិតផលទាំងអស់នេះពុំមានផ្តល់ទុក្ខទោសដល់អ្នក ប្រើប្រាស់ នោះទេ, ប៉ុន្តែ ជាទូទៅវាគ្មានប្រយោជន៍អ្វីក្នុងការប្រើប្រាស់ផលិតផល ទាំងអស់នោះទេ ។ ដើម្បីបង្អាក់ ឬ បញ្ឈប់ការជ្រុះសក់ មានជំរើសយ៉ាងតិច ៤ ដែលអាចមានប្រសិទ្ធិភាព ដែលរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំ Minoxidil, Propecia, និង Avodart ដែលជាប្រភេទ ថ្នាំថែរក្សាសក់ ជំនួយសក់ ហើយថ្នាំទាំងនេះទាមទារការចំណាយពេលយូរ ។ ការបញ្ឈប់ ការប្រើប្រាស់ថ្នាំខាងលើនេះ ហាក់ដូចជាមិនអាចធ្វើអោយសុខភាពសក់របស់អ្នក ចុះខ្សោយ ឬ ការជ្រុះសក់មានសភាពធ្ងន់ធ្ងរឡើងនោះទេ ។
- មីណូស៊ីឌីល Minoxidil (Rogaine) : អ្នកអាចស្វែងរកទិញថ្នាំលាបនេះដោយមិន ចាំបាច់មានវេជ្ជបញ្ជាឡើយ ។ Minoxidil អាចប្រើបានទាំងមនុស្សប្រុស និង មនុស្សស្រី ។ ថ្នាំនេះមានប្រសិទ្ធិភាពបំផុតចំពោះការព្យាបាលការជ្រុះសក់នៅកណ្តាលលលាដ៏ក្បាល, ហើយមានប្រសិទ្ធិភាពតិចតួចនៅតំបន់ថ្ងាស (frontal region) ។ រ៉ូហ្គ្រែន (rogaine) អាចបណ្តុះសក់បានតិចតួច និង ថែរក្សាសក់មិនអោយជ្រុះថែម ។ អាចមានផលប៉ះពាល់តិចតួចបន្ទាប់ពីការប្រើប្រាស់ថ្នាំនេះ ។ បញ្ហាចម្បងជាមួយនឹងការព្យាបាលដោយ Rogaine គឺ អ្នកត្រូវតែលាបវាមួយ ឬ ពីរដងក្នុងមួយថ្ងៃ ដែលជាហេតុធ្វើអោយបុរសជាច្រើនធុញទ្រាន់បន្ទាប់ពីការ ប្រើប្រាស់មួយរយៈពេលមក ។ បន្ថែមពីលើនេះ, Minoxidil ហាក់ដូចជាពុំសូវមាន ប្រសិទ្ធិភាពចំពោះការជ្រុះសក់នៅម្តុំថ្ងាសទេ ដែលជាកន្លែងធ្វើអោយរំខានដល់បុរស (ទំពែកក្បាល) ។ ការលាបដោយមិនបានប្រុងប្រយ័ត្ននៅលើស្បែកមុខ ឬ ក អាចបណ្តាល អោយ ដុះរោម ឬ សក់ដែលយើងមិនចង់បាននៅតំបន់នោះ ។
- ហ្វីណាសស្តេរីត Finasteride (Propecia) : ថ្នាំនេះត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក អោយប្រើប្រាស់សំរាប់តែបុរសដែលមានបញ្ហា ជ្រុះសក់បណ្តាលមកពីអ័រម៉ូនអង់ដ្រូហ្សែន(androgenic hair loss )។ ហ្វីណាសស្តេរីត (Finasteride) ស្ថិតក្នុងប្រភេទថ្នាំដែលគេអោយឈ្មោះថា 5-alpha reductase inhibitors ។ ថ្នាំនេះជួយកាត់បន្ថយការជ្រុះសក់ ដោយវាទៅបង្អាក់ (block) សកម្មភាពនៃអ័រម៉ូនក្នុងឬសសក់ក្បាល (scalp hair follicles) ។ ចំពោះស្ត្រីភេទ, ជាពិសេសអ្នកដែលអាចនឹងមានផ្ទៃពោះ មិនគួរប៉ះពាល់ជាមួយថ្នាំប្រភេទនេះទេ ព្រោះវាអាចធ្វើអោយមានបញ្ហាដល់ទារក ។ ប្រសិនបើអ្នកប៉ះពាល់ដោយចៃដន្យនោះ ត្រូវប្រញាប់លាងដៃ ឬ លាងកន្លែងប៉ះពាល់នោះចេញភ្លាម ដើម្បីចៀសវាងបញ្ហានានា ។ ស្ថិតក្រោមវេជ្ជបញ្ជាត្រឹមត្រូវ, អ្នកជំងឺត្រូវទទួលទានថ្នាំ Propecia ១ មីលីក្រាម ក្នុងមួយថ្ងៃ ។ ថ្នាំ Propecia អាចបណ្តុះសក់, ធ្វើអោយសរសៃសក់ក្រាស់ឡើង ប៉ុន្តែចំនុចសំខាន់ គឺគេប្រើវាដើម្បីរក្សាសក់អោយនៅដូចដើម (មិនអោយជ្រុះ) ។ ការសិក្សាបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធិភាពក្នុងការព្យាបាលការជ្រុះសក់ ប្រភេទមួយចំនួន និង ត្រូវការរយៈពេលប្រើប្រាស់ពី ៦ ទៅ ១២ ខែ មុនពេលដែលវាមានប្រសិទ្ធិភាពទាំងស្រុង ។ ប្រសិទ្ធិភាពល្អចំពោះបុរសដែលអាចមានសក់នៅលើស្បែកក្បាលគ្រប់គ្រាន់ដើម្បីរក្សាទុកបន្តទៀត និង ជួយបណ្តុះសក់ថ្មីអោយដុះឡើងថែម ។ វាមានលទ្ឋភាពតិចតួចនឹងអាចមានផលប៉ះពាល់ក្រោយពេលប្រើ ដូចជា អសមត្ថភាពផ្លូវភេទ ឬ ការធ្លាក់ចុះនៃចំណង់នៃការរួមភេទ (libido) ។ ការសិក្សាបានអោយដឹងថា ផលប៉ះពាល់ខាងលើនេះ អាចកើតមានឡើងបន្តិចបន្តួច ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលដែលអ្នកឈប់ប្រើថ្នាំនេះ ។ ការទទួលទានថ្នា Propecia មួយថ្ងៃ មួយដង ហាក់ដូចជាមានភាពងាយស្រួលជាងការលាប minoxidil រាល់ថ្ងៃ, ប៉ុន្តែ ការពិសារថ្នាំនេះយូរឆ្នាំ មិនមែនជាការល្អប្រសើរនោះទេ ។ ម្យ៉ាងទៀត អ្នកត្រូវចំណាយច្រើនក្នុងមួយខែៗ។
- ឌុយតាសស្តេរីត Dutasteride (Avodart) : វាអាចជួយការពារការជ្រុះសក់ ដោយវាបានទៅបង្អាក់ការផលិត ឬ ចងភ្ជាប់សារធាតុធម្មជាតិនៅក្នុងឬសសក់ក្បាល ។
-ថ្មីៗនេះ ក្រុមថ្នាំម្យ៉ាងហៅថា ប្រូស្តាក្លង់ឌីន អាណាឡូក (prostaglandin analogs) ត្រូវបានគេសាកល្បងប្រើប្រាស់ដើម្បីធ្វើតេស្តការព្យាបាលអោយសក់ដុះឡើងវិញ ។ ថ្នាំនេះអាចប្រើបានទាំងប្រុស ទាំងស្រី ។ ប៉ុន្តែ ថ្នាំនេះមិនទាន់មានការអនុញ្ញាតអោយប្រើប្រាស់ក្នុងការព្យាបាលការជ្រុះសក់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនៅឡើយទេ ។ បច្ចុប្បន្ននេះពពួកថ្នាំនេះត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលរោមភ្នែកអោយប្រសើរឡើង។ ថ្នាំថ្មីមួយមុខទៀតគឺ bimatoprost ។ ប៉ុន្តែវតម្រូវអោយមានការសិក្សាអំពីប្រសិទ្ឋិភាព។

ប្រភព:www.medicinenet.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.