ការ​ឆាប់​ចេញ​ទឹកកាម​

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:


  • តើ​ការ​ឆាប់​ចេញ​ទឹកកាម​ (premature​ ejaculation)​ គឺជា​អ្វី​ ?
    ការ​ឆាប់​ចេញ​ទឹកកាម​ គឺ​គឺជា​ស្ថានភាព​ ដែល​បុរស​មិន​អាច​គ្រប់គ្រង​ការ​បញ្ចេញ​ទឹកកាម​ឱ្យ​បាន​យូរ​ ដើម្បី​ជួយ​បណ្តើរ​ស្ត្រី​ជា​ដៃគូ​ឲ្យ​បាន​ទៅ​ដល់​គោលដៅ​របស់​នាង​ ។​ការ​ឆាប់​ចេញ​ទឹកកាម​ ជា​ការ​បញ្ចេញ​ទឹកកាម​មក​ក្រៅ​ពេល​ដែល​បុរស​មិន​ទាន់​ចង់​បញ្ចេញ​ ។​ ដៃគូ​រួម​ភេទ​ទាំង​ពីរ​នាក់​មិន​ពេញចិត្ត​នឹង​លទ្ធផល​នេះ​ឡើយ​,​ វា​អាច​បង្កើន​ទុក្ខ​កង្វល់​ខ្វល់​ក្នុង​ចិត្ត​ ដែល​ជា​មូលហេតុ​នាំ​អោយ​ជីវិត​គូស្រករ​របស់​ពួក​គេ​ចាប់ផ្តើម​មាន​បញ្ហា​ ។​ ការ​ឆាប់​ចេញ​ទឹកកាម​ គឺជា​លក្ខណៈ​ដែល​ឧស្សាហ៍​កើតឡើង​ច្រើន​បំផុត​ទៅ​លើ​បុរស​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវភេទ​ (sexual​ dysfunction)​ ហើយ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវិត​ជា​បុរស​ផង​ដែរ​ ។​
    តើ​ការ​ឆាប់​ចេញ​ទឹកកាម​បណ្តាល​មក​ពី​អ្វី​ ?
    មិន​មាន​មូលហេតុ​ណាមួយ​ច្បាស់លាស់​ត្រូវ​បាន​គេ​រក​ឃើញ​ឡើយ​ ។​ ជាមួយនឹង​បទ​ពិសោធន៍​នៃ​ការ​រួម​ភេទ​ និង​ កត្តា​អាយុ​ ធ្វើ​អោយ​បុរស​អាច​ពន្យា​ពេល​ការ​ទៅ​ដល់​ចំណុចកំពូល​ (delay​ orgasm)​ ។​ ដូច្នេះ​ហើយ​ បានជា​ការ​ឆាប់​ចេញ​ទឹកកាម​ច្រើន​កើត​ទៅ​លើ​ដៃគូ​រួម​ភេទ​ថ្មីថ្មោង​ (​មានបទពិសោធន៍​តិចតួច​ទៅ​លើ​ការ​រួម​ភេទ​)​ ។​ ម្យ៉ាងទៀត​ ការ​ឆាប់​ចេញ​ទឹកកាម​បណ្តាល​មក​ពី​បុរស​ខាន​រួម​ភេទ​យូរ​ ។​ កត្តា​ចិត្តសាស្ត្រ​ (psychological​ factors)​ ដូច​ជា​ ទុក្ខ​ព្រួយ​ (anxiety),​  អារម្មណ៍​មាន​កំហុស​ឬ​ រោគ​ធ្លាក់​ទឹកចិត្ត​ (depression)​ អាច​ធ្វើ​មានការ​ឆាប់​ចេញ​ទឹកកាម​ផង​ដែរ​ ។​ ក្នុង​ករណី​មួយ​ចំនួន​,​ ការ​ឆាប់​ចេញ​ទឹកកាម​ទាក់ទង​ទៅ​នឹង​កត្តា​វេជ្ជសាស្ត្រ​ ដូច​ជា​ បញ្ហា​អ័រម៉ូន​ (hormonal​ problems),​ ការ​ទទួល​រង​របួស​ (injury)​ ឬ​ បណ្តាល​មក​ពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ (side​ effect​ of​ certain​ medicines)​ ។​
    រោគ​សញ្ញា​នៃ​ការ​ឆាប់​ចេញ​ទឹកកាម
    រោគ​សញ្ញា​ចម្បង​នៃ​ការ​ឆាប់​ចេញ​ទឹកកាម​ គឺជា​ការ​មិន​អាច​គ្រប់គ្រង​ការ​បញ្ចេញ​ទឹកកាម​របស់​ខ្លួនឯង​បាន​ (uncontrolled​ ejaculation)​ មុន​ ឬ​ ភ្លាមៗ​បន្ទាប់​ពី​ការ​រួម​ភេទ​បាន​ចាប់ផ្តើម​,​ មាន​ន័យ​ថា​ ត្រឹមតែ​ការ​រំញោច​ផ្នែក​ផ្លូវភេទ​តែ​បន្តិច​ប​ន្ទួ​ច​ ឬគ្រាន់តែសូក​ប្រដាប់ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ត្រីក៏អាច​ធ្វើ​អោយ​ទឹកកាម​បុរស​ចេញ​មក​ក្រៅ​ មុន​ពេល​ដែល​បុរស​ចង់​បញ្ចេញ​ ។​
    តើ​គេ​អាច​ធ្វើ​រោគវិនិច្ឆ័យ​ការ​ឆាប់​ចេញ​ទឹកកាម​ដោយ​របៀប​ណា​ ?
    វេជ្ជបណ្ឌិត​នឹង​ពិភាក្សា​ អំពី​ប្រវត្តិ​ផ្លូវភេទ​ និង​ ជំងឺ​របស់​អ្នក​ រួម​ទាំង​ការ​ពិនិត្យ​ផ្ទាល់​ទៅ​លើ​ខ្លួន​អ្នកផង​ដែរ​ (physical​ examination)​ ។​ វេជ្ជបណ្ឌិត​របស់​អ្នក​អាច​ធ្វើការ​សាកសួរ​ទៅ​កាន់​ដៃគូ​របស់​អ្នក​ ។​ ដោយសារ​តែ​ ការ​ឆាប់​ចេញ​ទឹកកាម​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​,​ វេជ្ជបណ្ឌិត​អាច​ស្នើរ​សុំ​អោយ​មានការ​តេស្ត​ពិសោធន៍​មើល​ ដើម្បី​អោយ​ដឹង​ថា​បណ្តាល​មក​ពី​បញ្ហា​ណាមួយ​ពិតប្រាកដ​ ។
    តើ​គេ​ព្យាបាល​យ៉ាងដូចម្តេច​ ?
    ក្នុង​ករណី​ជា​ច្រើន​,​ ការ​ឆាប់​ចេញ​ទឹកកាម​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​បាន​ដោយ​មិន​ចាំបាច់​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ឡើយ​ ។​ អនុវត្ត​ការ​បន្ធូរ​អារម្មណ៍​ (relaxation​ techniques)​ ឬ​ ប្រើប្រាស់​វិធី​អត់ធ្មត់​អាច​ជួយ​អ្នក​ពន្យា​ពេល​ការ​ចេញ​ទឹកកាម​បាន​ ។​ បុរស​មួយ​ចំនួន​បាន​ឈប់​ ឬ​ កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​អាល់កុល​ (​ស្រា​),​ ឈប់​ជក់បារី​ ឬ​ គ្រឿងញៀន​ផ្សេងៗ​ ដើម្បី​គ្រប់គ្រង​ការ​បញ្ចេញ​ទឹកកាម​ ។​ វេជ្ជបណ្ឌិត​ផ្តល់​ជា​ដំបូន្មាន​អោយ​ដៃគូ​របស់​អ្នក​ប្រើប្រាស់​បច្ចេកទេស​រួម​ភេទ​ណាមួយ​ដែល​ជួយ​ពន្យា​ពេល​ការ​ឆាប់​ចេញ​ទឹកកាម​ ។​
    បច្ចេកទេស​ទាំងនោះ​រួម​បញ្ចូល​ទាំង​ការ​គ្រប់គ្រង​អារម្មណ៍​ដែល​ធ្វើ​អោយ​មានការ​បញ្ចេញ​ទឹកកាម​ និង​ ការ​ប្រព្រឹត្តិ​ទៅ​យឺត​ ឬ​ បញ្ឈប់​ការ​រួម​ភេទ​មួយ​ភ្លែត​ប្រសិនបើ​គិត​ថា​ខ្លួនឯង​មាន​អារម្មណ៍​ថា​ចង់​ចេញ​ទឹកកាម​ ។​ ជម្រើស​មួយទៀត​នោះ​គឺ​ ការ​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ទៅ​លើ​ប្រដាប់​ភេទបុរស​ ឬ​ ព្យាយាម​ការ​រួម​ភេទ​តាម​ទីតាំង​ផ្សេងៗ​គ្នា​ (​ដូច​ជា​ ក្បាច់​នៅ​ពីក្រោយ​ខ្នង​)​ អំឡុង​ពេល​រួម​ភេទ​ ។​ ការ​ប្រឹក្សា​យោបល់​ផ្សេងៗ​អាច​ជួយ​កាត់​បន្ថយ​នូវ​កង្វល់​ទាំងឡាយ​ ដែល​ទាក់ទង​ទៅ​នឹង​ការ​ឆាប់​ចេញ​ទឹកកាម​ ។​ ថ្នាំ​រំងាប់​អារម្មណ៍​មួយ​ចំនួន​ ពពួក​ SSRIs,​ ដូច​ជា​ fluoxetine​ (Prozac),​ paroxetine​ (Paxil),​ និង​ sertraline​ (Zoloft),​ អាច​ព្យាបាល​ការ​ឆាប់​ចេញ​ទឹកកាម​បាន​ខ្លះៗ​ផង​ដែរ​ ។​ ថ្នាំ​ទាំងនេះ​អាច​បង្អាក់​ការ​ ឆាប់​ទៅ​ដល់​ចំណុចកំពូល​។​ដូច្នេះ​វា​អាច​ពន្យា​ពេល​ការ​ចេញ​ទឹកកាម​បាន​ ។​ ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.