ចោរ លួចគោ ប្រជាពលរដ្ឋ យកទៅកាប់ ស៊ីជាប់ខ្នោះ សមត្ថកិច្ច


ខេត្តកំពង់ស្ពឺៈ ជនសង្ស័យ៥នាក់ ត្រូវបាននគរបាល ស្រុកភ្នំស្រួច ឃាត់ខ្លួន បន្ទាប់ពួកបាន ធ្វើសកម្មភាព លួចគោប្រជាពលរដ្ឋ កាលវេលាម៉ោង ១៩ និង៣០ នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ ។
នគរបាល ស្រុកភ្នំស្រួច បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលនគរបាលឃាត់ខ្លួនបាន ឈ្មោះ ឯក យ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ , ឈ្មោះ មូល ផល ភេទប្រុស អាយុ២៥ឆ្នាំ , ឈ្មោះ ស៊ុម នូច ភេទប្រុស អាយុ៤១ឆ្នាំ , ឈ្មោះ ឯក យឺន ភេទប្រុស អាយុ៣២ឆ្នាំ , ឈ្មោះ លី ថា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងអស់មានទីលំនៅភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ចំណែកជន រងគ្រោះជាម្ចាស់គោមានឈ្មោះ អ៊ឹម សេម ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.