ភ្នំពេញ៖ តាចាស់អាយុ៧៩ឆ្នាំម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនដោយជាប់សង្ស័យពី បទរំលោភក្មេងស្រីអនីតិជនចំនួន២លើក តាមពាក្យបណ្តឹងដែលធ្វើឡើងដោយម្តាយកុមារីរងគ្រោះ។
ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ ស្ថិតនៅកនែ្លងដុត ខ្មោចវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពពីនគរ បាលបានឲ្យដឹងថា តាចាស់ជាប់សង្ស័យឈ្មោះ អ៊ុន សួង រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញត្រូវម្តាយកុមារីរងគ្រោះប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនពីបទរំលោភផ្លូវភេទ។
តាមពាក្យបណ្តឹងបានសរសេរថា កាលពីថៃទី១៥ ខែមករា ឆ្នាំ២០១២ តាចាស់ អ៊ុន សួង បានប្រើនាង ខ.ស.វ.ន. អាយុ១២ឆ្នាំឲ្យដករោមក្លៀក ។ បន្ទាប់មក ជនសង្ស័យបានឲ្យលុយ២ពាន់រៀល ហើយប្រើ នាងឲ្យស្រាតសំពត់ចេញ រួចចាស់ព្រើលរូបនេះបានយកប្រដាប់ភេទរបស់ខ្លួនទៅញល់ៗលើប្រដាប់ ភេទកុមារីរងគ្រោះ ។ លុះនៅថ្ងៃទី១៦ ខែ ឆ្នាំដដែល តាចាស់រូបនេះបានល្បួងកុមារីរងគ្រោះដោយ ឲ្យលុយ២ពាន់រៀលទៀត ហើយហៅនាងទៅក្បែរកន្លែងដុតខ្មោច ស្ថិតនៅក្នុងវត្តទួលអស់លោក រួចធ្វើសកម្មភាពដូចលើកមុន ក៏ត្រូវបែកការណ៍តែម្តង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.