ក្រុងរ៉េណូៈ សត្វឆ្មាអាយុ ៦ ឆ្នាំឈ្មោះ ម៉ានី ឃូន ឬ ស្តេវី ដែលត្រូវគេស្គាល់ថាជាអ្នកឈ្នះឯតទគ្គកម្មពិភពលោករបស់កំណត់ ត្រាហ្គីណេសប៊ុក ដែលមានប្រវែងកន្ទុយវែងជាងគេបំផុត ក្នុងចំណោមសត្វឆ្មាស្រុកទាំងពួង។ ម៉ានី ឃូន មានប្រវែង ១,២៣ម៉ែត្រ ដោយគិតពីច្រមុះរបស់វារហូតដល់កន្ទុយ។ តែឥឡូវនេះវាកំពុងតែមានជំងឺមហារីករុំារ៉ៃជាប់ខ្លួនហើយ។
ឆ្មាមួយនេះរស់នៅជាមួយម្ចាស់វាឈ្មោះ រ៉ូប៊ីន ហិនរីគសុន នៅឯទីក្រុងរ៉េណូ រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក។
វាត្រូវបានគេយកមកកាន់មជ្ឈមណ្ឌលរក្សាភ្នែករបស់សត្វ ដោយនឹងត្រូវបានអ្នកជំនាញប្រាប់ថា ភ្នែករបស់វាកំពុងប្រឈមមុខទៅនឹងជំងឺមហារីកម្យ៉ាង។
លោក រ៉ូប៊ីន ជាម្ចាស់សត្វឆ្មាបានថ្លែងថា៖ «គ្រូពេទ្យបានប្រាប់ខ្ញុំថា ជំងឺមហារីកប្រភេទអាចព្យាបាលបាន។ ការប្រើសារជាតិគីមីព្យាបាលអាចបន្តឲ្យវារស់បាន២ឆ្នាំទៀត។ ទោះជាយ៉ាងណាខ្ញុំនៅតែមានសង្ឃឹមច្រើនថាវានឹងជាសះស្បើយ ប៉ុន្តែបញ្ហាគឺថា ការព្យាបាលត្រូវចំណាយលុយច្រើន ហើយយើងកំពុងតែស្នើរកជំនួយពីសហគមន៍ដើម្បីសង្គ្រោះវាផងដែរ»៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.