ក្រុងស្ទូហ្គាតៈ ដើម្បីអបអរខួប៦០ឆ្នាំនៃការផលិតរថយន្ត Mercedes SL ក្រុមហ៊ុនបានតាំងបង្ហាញនូវរថយន្តមែរសឺដេសស៊េរី SL ចាស់បំផុតពីទសវត្សរ៍៥០ និងស៊េរីថ្មីបំផុតទន្ទឹមគ្នា នៅពិព័រណ៍រថយន្តក្រុងឌីត្រយ សហរដ្ឋអាមេរិក។
ដោយយកគម្រូតាមរថយន្តដំបូងបង្អស់កាលពី៦០ឆ្នាំមុន រថយន្តនេះត្រូវបានប្រើអាលុយមីញ៉ូមផលិតជាតួ ធ្វើឲ្យទម្ងន់សរុបរបស់វាស្រាលជាងស៊េរីឆ្នាំមុនៗដល់១៤០ គីឡូក្រាម។
ក្រៅពីផលិតឲ្យមានទម្ងន់ស្រាលដើម្បីជំនួយដល់ការបង្កើនល្បឿន រថយន្តស្ព័រនេះក៏មានភាពរលូនក្នុងការបត់បែនដែរ។ ចំណែកឯការប្រើប្រាស់ថាមពលវិញ មែរសឺដេសបានអះអាងថា រថយន្តនេះអាចសន្សំសំចៃប្រេង២៩ភាគរយតិចជាងរថយន្តផលិតនាស៊េរី ឆ្នាំមុនៗ។
ជាមួយនឹងម៉ាស៊ីន V8 រថយន្តមែរសឺដេស SL 500 អាចបង្កើតថាមពល 320 kW/435 hp កម្លាំង 4663 cc ដែលខ្លាំងជាងម៉ូដែលមុន២១៣ភាគរយ។ ប្រសិនបើលោកអ្នកមិនជាអ្នកដែលនិយមបើកបរលឿនដូចហោះទេនោះ សូមជ្រើសរើសយក មែរសឺដេស SL 350 ដែលបំពាក់ដោយម៉ាស៊ីន V6 ថាមពល 225 kW/306 hp។ រថយន្តនេះអាចរត់លើចម្ងាយ១០០គីឡូម៉ែត្រដោយស៊ីសាំងតែ៦,៨លីត្រ ប៉ុណ្ណោះ។ ម៉ូដែលទាំងពីរត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ECO start/stop។
តម្លៃរថយន្តមែរសឺដេសម៉ូដែល SL 350 នៅប្រទេសអឺរ៉ុបគឺចាប់ពី១២ម៉ឺនដុល្លារ និងស៊េរី SL 500 ចាប់ពី១៥ម៉ឺនដុល្លារឡើងទៅ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.