៨ ចំណុច​សម្រាប់​ស្ត្រី​ឆ្លាត​វៃ​ក្នុង​រឿង​សិច

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ជាការ​ពិត​ក្នុង​ការងារ​មួយ​នេះ​គូស្នេហ៍​លើ​លោក​ទាំងអស់​មិន​ថា មាន ឬ​ក្រ ខ្វិន​ខ្វាក់ គ ថ្លង់ សុទ្ធតែ​មានបំណង​ប្រាថ្នា​ក្នុងទិសដៅ​ដូចគ្នា​តែមួយគត់ គឺ​ចង់បាន​សេចក្តីសុខ​ស្រណុក​ដល់​កំពូល​នោះឯង ។ ក៏ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ព្រោះ​រយៈកាល​កន្លងមក​នេះ មាន​គូស្នេហ៍​តិចតួច​ណាស់ ដែល​អាច​ដឹក​ដៃ​គ្នា​ឈានទៅដល់​គោលដៅ​នៃ​
    ចំណុចកំពូល​នោះបាន ។ មូលហេតុ​ទាំងអស់នោះ គឺ​មកពី​គូស្នេហ៍​ខ្លះ​ខ្វះ​ការយល់ដឹង​អំពី​វិធី​ល្អៗ ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់ធ្វើ​ការងារ​ខាងលើនេះ ។ 
    ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​រឿងនេះ​គូស្នេហ៍​ទាំង ២ សូម​ចងចាំ​ទុក​ថា មានតែ​កិច្ច​រួម​សហការគ្នា​តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មានភ័ព្វ​វាសនា​ទទួលបាន​នូវ​រសជាតិ​ប្លែកៗ​ថ្មី ដែល​ពីមុនមក​ពុំ​ធ្លាប់​បានទទួល ។ ខាងក្រោម​នេះ​ជា​វិធី​ណែនាំ​ខ្លះ​ក្នុង​វិធី​ជាច្រើន​ទៀត សម្រាប់​ឈានទៅដល់​ចំណុច​ជោគជ័យ ក្នុង​ការងារ​សិច​ដែល​កំពុង​រង់ចាំ​នៅខាងមុខ ។ 
    - ដល់ពេល​វេលា​បញ្ចប់​ឫកពា​ជា​ស្ត្រី​អាត្មានិយម​មិន​ខ្វល់​ពី​អារម្មណ៍​អ្នកដទៃ ពេល​នឹក​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​ភ្លែត​ភ្លាម​មួយ​រំពេច ការធ្វើ​បែបនេះ​មិនល្អ​ទេ ។ មធ្យោបាយ​ល្អ​បំផុត​នាង​គួរ​បង្ហាញ​ភ្លើង​បៃតង ប្រាប់​ពី​គោលដៅ​អ្វីមួយ​ដែល​នាង​ចង់បាន ដើម្បី​ឲ្យ​គេ​បាន​ត្រៀមខ្លួន​ទុកជាមុន ។ 
    - ជាការ​ពិតណាស់ថា ចំណុច​យុទ្ធសាស្ត្រ​នៅ​ពាក់កណ្តាល​ខ្លួន​របស់គេ ជា​ចំណុច​សំខាន់​ក្តី ក៏​នាង​មិនគួរ​មើលស្រាល​ទៅលើ​ចំណុច​ភ្ញោ​ច​ដទៃទៀត​របស់គេ ដូចជា​ក្បាលដោះ កៀន​គុម្ព ត្រចៀក កន្លៀត​-​ក កំភួនជើង ត្រគាក ខ្នង ដោយ​គ្រាន់តែ​ប្រើ​ម្រាមដៃ​អង្អែល​ថើៗ​មិន​ថា ទីណា​មួយ​ក៏ដោយ គឺ​សុទ្ធតែជា​ការជួយ​ភ្ញោ​ច​អារម្មណ៍​របស់គេ​បាន​ទាំងអស់ ។     ​
    - ទោះបី​បុរស​ជា​ភេទ​ដែល​ចូលចិត្ត​ល្បឿន​លឿន និង​ខ្លាំង​ក្តី ក៏​មិន​ប្រាកដថា នាំយក​ចំណុច​ទាំង​២​នេះ​មក​ប្រើការ​លើ​គ្រែ​បាន​ផល​ល្អ​ដរាប​នោះដែរ តែ​ទាំងអស់នេះ​បែរជា​ពឹងផ្អែក​ទាំងស្រុង ទៅលើ​ទេពកោសល្យ​របស់​នាង ដែល​ចេះ​ច្នៃ​ឲ្យ​មាន​សកម្មភាព​ម្តង​យឺត​ម្តង​លឿន ដើម្បី​ឲ្យ​បាន​ទៅដល់​គោលដៅ​ទៅវិញ​ទេ ។ 
    - ខណៈពេល​ការងារ​កំពុងដំណើរកា​រ​រលូន​ទៅមុខ​មាន​គូស្នេហ៍​ជាច្រើន បាន​មើលរំលង​រឿង​ថើប ដើម្បី​ជួយ​ភ្ញោ​ច​អារម្មណ៍​ដល់​គូស្នេហ៍ ដែល​ពេលខ្លះ​ទីតាំង​មិន​អំណោយផល​ឲ្យ​ក្នុងការ​ថើប ។ ក៏ប៉ុន្តែ​យើង​សូម​ផ្តាំ​ថា ការ​ឆក់​ឱកាស​បាន​ថើប​ខ្លះៗ​នោះ វា ជួយ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ដក់​ជាប់​ក្នុង​ហ្គេម​លើក​នេះ​ខ្លាំង​បំផុត ។ 
    - ភាពយន្ត​ភ្ញោ​ច​អារម្មណ៍​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដៃគូ​ដ៏​ល្អ​សម្រាប់​គូស្នេហ៍ ក៏ប៉ុន្តែ​ពេលខ្លះ​រឿងនេះ​វា​ជ្រុល​ហួសហេតុ​ពេក គឺ​មិនអាច​នាំយកមក​អនុវត្ត​បាន ។ ក្នុងករណី​ប្រសិនបើ​នាង​មានបំណង​ចង់​ភ្លក្ស​រសជាតិ​ពិតៗ​នោះ តោង​ពិគ្រោះ​យោបល់​ជាមួយ​គេ​ជាមុនសិន ព្រោះ​ពេលខ្លះ​អាច​ប្រឆាំងនឹង​អារម្មណ៍​របស់គេ ប្រសិនបើ​គេ​មិនបាន​ដឹង​មុន ។ 
    - គ្មាន​រូបមន្ត​មាន​ព្រំដែន​ណាមួយ​ក្នុង​ហ្គេម​សិច ព្រោះ​ប្រសិនបើ​នាង​ជួយ​ចូក​ជួយ​ចែវ​ឲ្យ​គេ​ឆាប់​បាន​ដល់​គោលដៅ ជួនកាល​គេ​អាច​មិន​សប្បាយចិត្ត​ជាមួយនឹង​ស្នាដៃ​របស់​នាង​ក៏​ថា​បាន ឬ​ប្រសិនបើ​យូរពេក គេ​អាចមាន​អារម្មណ៍​ធុញថប់​ទៅវិញ​ក៏​ថា​បាន ។ ដូច្នេះ​កត្តា​សំខាន់​រឿង​បែបនេះ វា​អាស្រ័យទៅលើ​ការពេញចិត្ត និង​ភាពយ​ល់ពី​ជម្រៅ​ចិត្ត​រវាង​គ្នា​និង​គ្នា​ទៅវិញ​ទេ ។ ក៏ប៉ុន្តែ​ក្នុងនោះ ក៏​នៅមាន​គូស្នេហ៍​ជាច្រើន​ទៀត​ដែល​យឺត​ក៏​មិន​ថា លឿន​ក៏​មិន​អី សុំ​ត្រឹមតែ​បានបញ្ចប់​ការងារ​លើក​នោះ​ទុក​ជាការ​ស្រេច ។ 
    - ទោះបីថា​រយៈកាល​កន្លង​មក​មាន​គូស្នេហ៍​ខ្លះ​មាន​ចំណូលចិត្ត​ឲ្យ​ដៃគូ​របស់ខ្លួន​ប្រើ​មាត់​ខាំ ឬ​សង្កត់​ខ្លាំងៗ ទៅលើ​អវយវៈ​ណាមួយ​ខណៈពេល​អារម្មណ៍ កំពុងពុះ​កញ្ជ្រោល​ដល់ក​ម្រិ​ត​ក្តី ផ្ទុយទៅវិញ​ប្រសិនបើ​នាង​ជ្រុល​ខាំ ឬ​ញិញ​ខ្លាំងពេក​នៅពេល​គេ​មិនទាន់មាន​អារម្មណ៍​គ្រប់គ្រាន់​ទេនោះ ក្រែងលោ​សកម្មភាព​បែបនេះ ក្លាយទៅជា​ការបំផ្លាញ​អារម្មណ៍​គេ​ឲ្យ​រលត់ទៅវិញ​ក៏​ថា​បាន ។ 
    - ទោះបី​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ហាម​ធ្វើខ្លួន​ជា​មនុ​ស្សគ ស្ងៀមស្ងប់​ក្នុង​ពេលធ្វើ​ការងារ ។ មធ្យោបាយ​ដែល​ល្អ​បំផុត នាង​គួរ​ចេះ​តបត​ទៅ​គេ​វិញ​ដែល យ៉ាងហោចណាស់​ត្រឹមតែ​ប្រើ​សំឡេង​ថ្ងួចថ្ងូរ ដើម្បី​ភ្ញោ​ច​អារម្មណ៍​របស់គេ​ឲ្យ​ពុះកញ្ជ្រោល​បន្តិច​ក៏​មិន​ទាស់ខុស​អ្វី​ដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.