ថ្ងៃខួបកំណើតរបស់មិត្តជិតស្និទ្ធ

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:
  • មានគូរសង្សារមួយគូរបានស្រលាញ់គ្នាអស់រយៈពេលជាងមួយមកឆ្នាំហើយ​។ 
    ថ្ងៃមួយបុរសនោះបាននិយាយជាមួយសង្សាររបស់ខ្លួនថា៖

    - ជិតដល់ថ្ងៃខួបកំណើតរបស់មិត្តភក្តិជិតស្និទ្ធបំផុតរបស់បងហើយ បងគិតថាមិនចាំបាច់ជូន
    កាដូរអ្វីអោយគាត់នោះទេ?

    ភាគីខាងស្រីក៏លាន់មាត់សួរ ៖

    - ហេតុអីទៅបង?

    បុរសនោះឆ្លើយតប៖ 

    - ពីព្រោះតែមិត្តភក្តិរបស់បងគេមានស្ទើរតែគ្រប់អស់ទៅហើយ ជាប្រធានក្រុមហ៊ុនដ៏ធំមួយ
    មានទាំងរថយន្តទំនើប មានទាំងនាវាកំសាន្ត មានទាំងវីឡាធំស្កឹមស្កៃ ....មិនតែប៉ុណ្ណោះថែម
    ទាំងមានរូបសង្ហាទៀតផង។

    គិតមួយសន្ទុះខាងស្រីក៏និយាយថា៖

    -ចឹង...បងជូនលេខទូរស័ព្ទរបស់អូនធ្វើជាកាដូរសំរាប់គាត់ទៅ !!!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.