លោកអ្នកមួយចំនួនហាក់បីដូចជាមិនទាន់យល់ច្បាស់អំពីភាសាបច្ចេកទេសមួយដែលវេជ្ជបណ្ឌិត ឬមនុស្សទូទៅតែងតែយកមកប្រើប្រាស់ដើម្បីនិយាយក្រៅផ្លូវការ។ ប៉ុន្តែពាក្យនេះគឺជាភាសាស៊ីជំរៅមួយហើយមានន័យទូលំទូលាយទៀតផង សម្រាប់ប្រើចំពោះលោកអ្នកដែលមានបំណងប្រាថ្នាចង់ពន្យាកំណើតតាមបែបធម្មជាតិ។
ដើម្បីជ្រាបអំពីប្រធានបទខាងលើនេះ ទស្សនាវដ្តីសុខភាពយើង បានជួបសម្ភាសលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យាបាលជម្ងឺទូទៅ និងផ្នែកសុខភាពបន្តពូជបុរសនៃសមាគមថែរក្សាសុខភាពកម្ពុជា ហៅកាត់ថា រ៉ាក់ ដើម្បីពន្យល់អំពីប្រធានបទខាងលើនេះ។
ចាក់ទឹកក្រៅពាងគឺជាអ្វី?
ចាក់ទឹកក្រៅពាងគឺជាមធ្យោបាយពន្យារកំណើតមួយក្នុងចំណោមមធ្យោបាយពន្យារកំណើតដទៃទៀត ដែលមធ្យោបាយនេះបុរសត្រូវបញ្ចេញទឹកកាមនៅខាងក្រៅប្រដាប់បន្តពូជរបស់ស្ត្រី។ មធ្យោបាយនេះអាចទប់ស្កាត់ការបង្កកំណើតបាន ដូចការប្រើប្រាស់ថ្នាំ ការប្រើប្រាស់ស្រោមអនាម័យ និងការប្រើប្រាស់វិធីពន្យារកំណើតដទៃទៀតផងដែរ។ ប៉ុន្តែត្រង់ថា បុរសត្រូវតែទប់អារម្មណ៍ខ្លួនឯងយ៉ាងណា មិនត្រូវបាញ់ទឹកកាមចូលទៅក្នុងប្រដាប់បន្តពូជស្ត្រីនោះឡើយ។ នេះហើយដែលគេហៅថា ការចាក់ទឹកក្រៅពាង។

ការចាក់ទឹកក្រៅពាង និងផលប៉ះពាល់
បើតាមវេជ្ជសាស្ត្រ វិធីចាក់ទឹកក្រៅពាងមិនបានផ្តល់អោយមានផលប៉ះពាល់ទៅលើសុខភាពនោះឡើយ ព្រោះវាមិនមែនជាបញ្ហាប៉ះទង្គិចទៅលើរាងកាយ ឬទៅលើកម្លាំងថាមពលផ្សេងៗនោះទេ។ ជាធម្មតាការរួមភេទតែងតែប្រាថ្នាចង់បាននូវការបញ្ចេញទឹកកាម ដូច្នេះហើយការបញ្ចេញទឹកកាមនៅកន្លែងណាក៏ដោយ វាមិនបានបង្កអោយមានបញ្ហាប៉ះពាល់ផ្សេងៗឡើយ។ តួយ៉ាងដូចយុវវ័យមួយចំនួនដែលទើបនិងធំ ពួកគេតែងតែប្រើប្រាស់ការរួមភេទដោយដៃ ដូច្នេះហើយទឹកកាមរបស់គាត់បញ្ចេញនៅទីណាក៏បានដែរ។

ការចាក់ទឹកក្រៅពាងអាចទប់ស្កាត់ការបង្កកំណើតបានរហូតដល់៩៩ភាគរយ
វិធីជ្រើសរើសការពន្យាកំណើតដោយសារការចាក់ទឹកក្រៅពាង វាមានភាគរយតិចតួចបំផុតដែលអាចមានកូន តែភាគរយនោះមានត្រឹមតែ ០.១ ឬ ០.២ ភាគរយតែប៉ុណ្ណោះ។ ព្រោះតាមការស្រាវជ្រាវមួយបានបង្ហាញថា ទឹករងៃរបស់បុរសដែលមាននៅក្នុងសកម្មភាពកំពុងរួមភេទនោះ មិនអាចទៅបង្កកំណើតបានឡើយ លុះត្រាតែទឹកកាមទើបវាអាចបង្កកំណើតបាន។

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.