អ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានអះអាងថា ការរៀបការធ្វើអោយអ្នករីករាយ ជួយអោយអ្នកហូបអាហារប្រសើរជាងមុន និងទីបំផុតជួយអ្នកអោយមានអាយុយឺនយូរផងដែរ។
យោងតាមការស្រាវជ្រាវធំៗដែលគេធ្វើនៅប្រទេសអឺរ៉ុបចំនួន៧ បានរកឃើញថា អាពាហ៍ពិពាហ៍នាំមកនូវសុខភាពល្អជាងមុនទាំងរាងកាយ និងអារម្មណ៍ ធ្វើអោយកាត់បន្ថយអត្រាស្លាប់មុនវ័យបានរហូតដល់១៥ភាគរយ។ ការស្រាវជ្រាវនេះរកឃើញផងដែរថា ការរៀបការនៅជាមួយគ្នាកាន់តែយូរនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដោយសារទាំងភរិយា និងស្វាមីទទួលបានសេចក្តីស្រលាញ់ និងការគាំទ្រច្រើនពីគ្នាទៅវិញទៅមក។
លោក ចន ហ្គាឡាឆឺរ (John Gallacher) អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាឌីហ្វ ក្នុងចក្រភពអង់គ្លេស ដែលបានពិនិត្យឡើងវិញនូវការស្រាវជ្រាវមួយចំនួនក្នុងទ្វីបអឺរ៉ុបបាននិយាយថា ប្តីប្រពន្ធដែលសប្បាយចិត្តនិងអាពាហ៍ពិពាហ៍របស់ពួកគេច្រើនតែហូបអាហារល្អ មានមិត្តភក្តិច្រើន និងថែទាំគ្នាបានយ៉ាងល្អ។
ការរកឃើញថ្មីនេះត្រូវបានធ្វើឡើងដោយបណ្ឌិត ចន ហ្គាឡាឆឺរ និងបណ្ឌិត ដេវិដ ហ្គាឡាឆឺរ (David Gallacher) ហើយបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន British Madical Journal។
បណ្ឌិតទាំងពីររូបនេះបាននិយាយថា គូស្វាមីភរិយាជាច្រើនមិនបានដឹងអំពីអត្ថប្រយោជន៍នៃការរៀបការរបស់ខ្លួនឡើយ ប៉ុន្តែការស្រាវជ្រាវនៅក្នុងប្រទេសអឺរ៉ុបរកឃើញថា ជាមធ្យមប្តីប្រពន្ធមានអត្រាស្លាប់មុនវ័យ តិចជាងប្រជាពលរដ្ឋទាំងមូលប្រមាណពី ១០ ទៅ ១៥ភាគរយ។
ការវិភាគលើការស្រាវជ្រាវចំនួន ១៤៨ ដែលគេសិក្សាអំពីទំនាក់ទំនងសង្គមបានរកឃើញថា អាពាហ៍ពិពាហ៍ស្របច្បាប់ និងការគាំទ្រខាងអារម្មណ៍មានការពាក់ព័ន្ធជាមួយនិងការធ្លាក់ចុះនៃអត្រាស្លាប់មុនអាយុនេះ។
ភ័ស្តុតាងបានបង្ហាញថា ពេលវេលាដែលល្អបំផុតចំពោះបុរសសម្រាប់ការរៀបការគឺបន្ទាប់ពីពួកគេមានអាយុ២៥ឆ្នាំឡើងទៅ ចំណែកអាយុរៀបការដែលល្អបំផុតសម្រាប់ស្ត្រីវិញគឺនៅចន្លោះពីអាយុ ១៩ ដល់ ២៥ឆ្នាំ។ អ្នកស្រាវជ្រាវនិយាយថា ចំពោះសុខភាពរាងកាយបុរសជាប្តីទទួលបានអត្ថប្រយោជន៍ច្រើនជាងស្ត្រីជាប្រពន្ធ ប៉ុន្តែចំពោះសុខភាពផ្លូវចិត្តវិញ គឺស្ត្រីទទួលបានអត្ថប្រយោជន៍ច្រើនជាងបុរស។
បណ្ឌិត ចន ហ្គាឡាឆឺរ និយាយថា “អត្ថប្រយោជន៍ដែលបុរសទទួលបានក្រោយពេលរៀបការគឺដោយសារប្រពន្ធកែប្រែទម្លាប់នៃការរស់នៅរបស់ប្តី។ ចំណែកមូលហេតុដែលធ្វើអោយសុខភាពផ្លូវចិត្តរបស់ស្ត្រីបានល្អប្រសើរជាងមុន ក៏ព្រោះតែស្ត្រីគិតថា ទំនាក់ទំនងប្តីប្រពន្ធជារឿងសំខាន់ ដូចនេះក្រោយពេលរៀបការ ពួកគេសប្បាយចិត្តច្រើន”។
គុណសម្បត្តិដែលប្តីប្រពន្ធទទួលបាន កាន់តែបន្តកើនឡើង។ បន្ទាប់ពីការស្រាវជ្រាវរយៈពេលជាង ៣០ឆ្នាំ គេបានរកឃើញថា ទំនាក់ទំនងជាប្តីប្រពន្ធកាន់តែយូរអង្វែង សុខភាពផ្លូវចិត្តកាន់តែល្អប្រសើរ។
ទោះបីជាយ៉ាងណាលោកបណ្ឌិត ចន ហ្គាឡាឆឺរ បានព្រមានថា ទំនាក់ទំនងប្តីប្រពន្ធដែលពិបាក និងឈឺចាប់ មានផលអាក្រក់ដល់សុខភាពផ្លូវចិត្ត ហើយការរស់នៅលីវតែម្នាក់ឯងវាប្រសើរជាងអាពាហ៍ពិពាហ៍ដែលលំបាក និងឈឺចាប់៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.