អាល់កៃដា វាយប្រហារ ទីក្រុងយេមែន

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • អាឌែន៖ ក្រុមសកម្មប្រយុទ្ធ អាល់កៃដា បានវាយប្រហារទៅលើក្រុង រ៉ាដា នៃប្រទេសយេមែន នៅយប់ថ្ងៃទី១៦ ឆ្លងចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ រយៈពេល ជាច្រើនម៉ោង ដោយវាបានផ្តល់ឱកាសដល់ក្រុមបះបោរក្នុងការជ្រៀតចូលទៅក្នុង រដ្ឋធានីរបស់ប្រទេសនេះផងដែរ។ នេះបើយោង តាមមន្ត្រីរបស់ប្រទេសយេមែន បញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃចន្ទ។
    តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងទៀតថា ការវាយប្រហារលើក្រុង រ៉ាដា ដែលមានចម្ងាយ ១៣០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ រដ្ឋធានីសាណាអា នោះ ជាក្រុង និងជាទីក្រុងចុងក្រោយហើយ ដែលទទួលរងការលុកលុយដោយក្រុមភេរវករនោះ។ រហូតមកទល់ពេលនេះ តំបន់ខាងត្បូង និងខាងកើត កំពុងតែដួលរលំ ដោយសារតែអាល់កៃដា បានទាញយកផលប្រយោជន៍ពីរដ្ឋបាលកណ្តាល ដែលបានទន់ខ្សោយដោយសារតែការតវ៉ារយៈពេល ជាច្រើនខែមកហើយនោះ។
    ប្រជាជនដែលរស់នៅក្រុងរ៉ាដាមួយចំនួន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដែលនៅទីនោះថា ក្រុមខ្មាន់កាំភ្លើងអាល់កៃដា ប្រមាណជា ១០០០នាក់ បានវាយលុកចូលក្រុងមួយនេះ ជាពិសេសនោះគឺទៅលើផ្លូវហៃវេយ៍ ដែលភ្ជាប់ទៅកាន់រដ្ឋធានីសាណាអា ភាគខាងត្បូង និងភាគអាគ្នេយ៍។ មន្ត្រីប្រចាំតំបន់បាន និយាយប្រាប់ AFP ទៀតថា អាល់កៃដា បានវាយប្រហារចូលក្រុងរ៉ាដា ហើយពេលនេះពួកគេកំពុងតែពង្រាយកម្លាំងនៅទីនោះ។ ចំពោះកងកម្លាំងរបស់រដ្ឋាភិបាល បានដកថយចូលទៅកាន់មូលដ្ឋានរបស់ពួកគេវិញហើយ ពួកសកម្មប្រយុទ្ធអាល់កៃដាវិញ កំពុងតែគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យ ចេញនិងចូលទីក្រុងរ៉ាដា។ មន្ត្រីប្រចាំតំបន់បាននិយាយទៀតថា នៅពេលនេះ ពួកសកម្មប្រយុទ្ធបានរឹបអូសយកគុកនៅ កណ្តាលក្រុងរ៉ាដា និងទីស្នាក់ការប៉ូលិសផងដែរ ជាពិសេសនោះ គឺទីភ្នាក់ងារស៊ើបអង្កេត។
    យោងតាមសម្តី របស់មន្ត្រីប្រចាំតំបន់បាននិយាយថា អ្នកទោសប្រមាណជាង ១០០នាក់ត្រូវ បានដោះលែង ដោយរួមមានទាំងសមាជិករបស់ក្រុងអាល់កៃដាផងដែរ ហើយទាហានយាមគុក ២នាក់ក៏ត្រូវបានគេសម្លាប់ផងដែរ។ នៅពេលនេះ រដ្ឋាភិបាលយេមែន មិនទាន់បានបង្ហាញ ជំហរឆ្លើយតបណាមួយចំពោះបញ្ហានេះ នៅឡើយទេ ហើយតំបន់ជាច្រើនទៅហើយដែររបស់ប្រទេស យេមែនដែលត្រូវបានវាយប្រហារ និងគ្រប់គ្រងដោយក្រុមភេរវករនោះ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.