រថយន្ត​ក្រឡាប់​ពេល​ឡើង​ប្រាសាទ​ព្រះវិហារ​

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • P09-g-fullព្រះវិហា​រ ៖​ នៅ​វេលា​ម៉ោង​៩​និង​២៥​នាទី​ថ្ងៃទី​០៩​ខែ​មករា​ឆ្នាំ២០១២​មាន​រថយន្ត​កាមរី​មួយ​គ្រឿង​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ​2A-5669​បើកបរ​ដោយ​ឈ្មោះ ​អ៊ុំ សុវណ្ណារិទ្ធ ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រមាំង​ថ្កោល ​ឃុំ​រមាំង​ថ្កោ​ល ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​។
    រថយន្ត​កាមរី​នេះ​បាន​ដឹក​ភ្ញៀវ​ប្រុស​ម្នាក់​ឡើង​ភ្នំ​ប្រាសាទ​ព្រះវិហារ​ដល់​ត្រង់​ចំណោត​ខាងជើង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​បាន​រអិល​ថយក្រោយ​ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ​តែ​អ្នកបើកបរ​និង​អ្នក​ជិះ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ទេ​គ្រាន់​តែ​របួស​ស្រាល​។បច្ចុប្បន្ន​ត្រូវ​កងកម្លាំង​លើក​បញ្ឈរ​អូស​យក​ទៅ​ជើងភ្នំ៕​មង្គល
    P09-g1-full




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.