បន្ទាយមានជ័យ ៖ ទារិកាម្នាក់សល់តែស្បែកដណ្ដប់ឆ្អឹងមុខដូចស្វាត្រូវបានម្ដាយឪពុកចិត្តអប្រិយយកទៅបោះបង់ចោលទុកឲ្យម្ដាយជរាគ្មានទីពឹងសព្វថ្ងៃស្ទើរតែរកអង្ករច្រកឆ្នាំងស្ទើរពុំចង់បានយកមកចិញ្ចឹម។
ភ្នាក់ងារកម្ពុជាថ្មីចុះថតនៅកន្លែងទារិកាមុខដូចស្វាគឺនៅចំណុច សាលារៀនតាដោក ឃុំ ឫស្សីក្រោក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង ៨ និង ៣០នាទីថ្ងៃទី៩ ខែ មករា ឆ្នាំ ២០១។ លោក វរសេនីយ៍ឯក យ៉ក សុផល អធិការស្រុកមង្គលបូរី បានប្រាប់កម្ពុជាថ្មីថា ម្ដាយចិត្តអប្រិយដែលកើតកូនរួចពុំចិញ្ចឹមទុកឲ្យម្ដាយចាស់ជរា មើលនោះ មានឈ្មោះ ចេក រំចង់ ភេទស្រី អាយុ ៤២ឆ្នាំ ចំណែកប្ដីប្រមឹកស្រា មានឈ្មោះ យ៉ត ម៉ុត ភេទប្រុស អាយុ ៥០ឆ្នាំ រីឯទារិកាវិញ អាយុ ២ខែនេះវិញ ដោយសារតែឪពុកម្ដាយគិតតែពីដើរផឹកស្រាស្រវឹងខួប ស្ទើររាល់ថ្ងៃ ពុំព្រមចិញ្ចឹមរយៈពេលកន្លងមកនេះ សព្វថ្ងៃនៅសល់តែស្បែកដណ្ដប់ឆ្អឹងមុខដូនកូនស្វា។ ក្រុមគ្រួសារមួយនេះនៅភូមិ តាដោក ឃុំ ឬស្សីក្រោក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ។ លោក យ៉ត សុផល បាននិយាយបន្តថា លោកយាយដែលយកទារកសល់តែស្បែកដណ្ដប់ឆ្អឹងមកចិញ្ចឹមនោះឈ្មោះ សៀង ចេក ភេទស្រី អាយុ ៦៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយភូមិទារិកាខាងលើ។ លោក យាយចេក សព្វថ្ងៃរស់នៅក្នុងជីវភាពយ៉ាងវេទនា ដើម្បីស៊ីឈ្នួលច្រូតស្រូវឲ្យគេ ថែមទាំងទទួលបន្ទុកចិញ្ចឹមប្ដីពិការជើងជិះតែលើរទេះរុញ។ ចំណែកលោកយាយសុំសាលារៀនជ្រកកោន ជាប់រវល់មើលថែរក្សាប្ដីពិការ និង ថែមទាំងចិញ្ចឹមចៅសល់តែស្បែកដណ្ដប់ឆ្អឹង ដែលម្ដាយចិត្តអប្រិយគិតតែពីដើរផឹកស្រាយកមកទម្លាក់ឲ្យគាត់ទៀតផង។ លោក យាយ សៀក ចេក បានសំណូមពរដល់សប្បុរសជន ក្នុងនិងក្រៅប្រទេស ជាពិសេសអង្គការក្រៅស្រុក និង ក្នុងស្រុក មេត្តាធ្វើការជួយឧបត្ថម្ភជាម្សៅទឹកដោះគោដល់ទារិកាអភ័ព្វនេះផង ព្រោះសព្វថ្ងៃនេះទារិកាមួយរូបនេះ សល់តែស្បែកដណ្ដប់ឆ្អឹងតែប៉ុណ្ណោះ។ ចំណែករូបរាងវិញដូចស្វា ព្រោះគ្មានទឹកដោះគោសម្រាប់បៅ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.