៤​កំហុសឆ្គង ធ្វើឲ្យ​ស្ត្រី​បរាជ័យ​រឿងលើ​គ្រែ​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ស្ត្រី​នឹង​មិន​អាច​យកឈ្នះ​ចិត្ត​ស្នេហ៍​របស់​អ្នក​បាន​ឡើយ បើ​អ្នក​ធ្វើ​ខុស​ក្នុង​រឿង​មួយ​ចំនួន ដូចខាងក្រោម​...​។​
    ១-​អ្នក​ស្គាល់​អវយវៈ​ភេទ​របស់គេ មិនសូវ​ច្បាស់​:
    អវយវៈ​ភេទ​របស់​បុរស ត្រូវ​បង្កើតឡើង​មក​ដូចៗ​គ្នា ហើយ​បុរស​ភាគច្រើន មាន​ចំណុច​ដែល​ធ្វើឲ្យកើត​អារម្មណ៍​ដូចគ្នា ។ ដូច្នេះ សាកល្បង​ទិញសៀវភៅ​អប់រំ​សិច​ល្អៗ មក​សិក្សា​មើល ពេល​អ្នក​ស្គាល់​ពី​មូលដ្ឋានគ្រឹះ​ផ្នែក​រាងកាយ​ហើយ យក​វា​ផ្សែ​ផ្សំគ្នា ដោយ​ការប៉ះពាល់ និង​ត្រួតពិនិត្យ​ថា បរិវេណណា​ដែល​ធ្វើឲ្យ​គេ​មាន​អារម្មណ៍ ពេល​ប៉ះពាល់ ។​
    ២-​អ្នក​សង្ឃឹមថា បុរស​យល់ចិត្ត​អ្នក​:
    ការសង្ឃឹម​ឲ្យ​គូស្នេហ៍​មក​ប៉ាន់ស្មាន​នូវ​សេចក្តីប្រាថ្នា​របស់​អ្នក​បាន​គ្រប់យ៉ាង គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ។ បើ​គ្រាន់តែ​នរណា​ម្នាក់​ស្គាល់​អ្នក និង​ចង់ធ្វើឲ្យ​អ្នក​មាន​សេចក្តីសុខ ក៏​មិន​មានន័យថា គេ​ជា​មនុស្ស​ដ៏​វិសេស ដែល​ដឹង​អ្វីៗ​គ្រប់យ៉ាង​ឡើយ ។ ជាពិសេស បើ​នាង​មិន​បង្ហើប​ប្រាប់​អ្វី សូម្បីតែ​បន្តិច ។ ដូច្នេះ គួរ​និយាយ​ចេញ ឲ្យគេ​ដឹង​ពី​តម្រូវការ​រប​ស់​អ្នក​កុំ​នៅ​គេង​ស្ងៀម រឹងកំព្រឹស ដូច​គល់ឈើ ពេល​នៅ​លើ​គ្រែ​ឡើយ ។​
    ៣-​អ្នក​បណ្តោយ​ឲ្យ​រឿង​គ្រប់យ៉ាង ជា​នាទី​របស់​គេ​: 
    ស្ត្រី​ស្ទើរ​គ្រប់រូប តែង​គិតថា វា​ជា​តួនាទី​របស់​បុរស ក្នុង​ការចាប់ផ្តើម​រឿង​សិច ហើយ​វា​ក៏​ជា​តួនាទី​របស់​គេ ក្នុង​ត្រូវធ្វើ​អ្វីៗ​គ្រប់យ៉ាង ។ ដូច្នេះ ស្ត្រី​គួរ​ទទួលខុសត្រូវ​ ក្នុង​រឿង​លើ​គ្រែ​ខ្លះ ព្រោះ​វា​មិន​ស្មើភាព​គ្នា​ឡើយ ដែល​អ្នក​សង្ឃឹម​ឲ្យគេ​អ្វើ​គ្រប់​យ៉ាង ក្នុង​ខណៈ​ដែល​អ្នក​គេង​ធ្វើ​ព្រងើយ​នោះ ។ គួរសាកល្បង​ធ្វើ​ជា​អ្នកដឹកនាំ ដោយ​ការ​ពន្យុះ ឬ​ជំរុញ​គេ​ខ្លះៗ ឬ​លោត​ឡើង អនុវត្ត​ជំនួស​គេ​ខ្លះ អ្នកនឹង​ឈ្នះ​ចិត្ត​គេ​យ៉ាង​ពិតប្រាកដ ។​
    ៤-​អ្នក​ខ្វាយខ្វល់​រឿង​ខ្លួន​ឯង រហូត​មិន​អាច​សប្បាយ​នឹង​សិច​បាន​:
    បុរស​ភាគច្រើន មិន​យកចិត្តទុកដាក់​រឿង​រូបរាង​របស់​ស្ត្រី​ប៉ុន្មាន​ទេ ពេល​ឡើង​គ្រែ ។ បើ​អ្នក​ឡើង​គ្រែ​ដោយ​កង្វល់​រឿង​រូបរាង វា​មិន​ចម្លែក​ទេ ដែល​អ្នក​នឹង​មិន​រីករាយ​នឹង​សិច ។ សិច គឺជា​រឿង​ដែល​កើតឡើង​ពី​ខាងក្នុង មិនមែន​ខាងក្រៅ​ឡើយ បើ​អ្នក​រវល់​តែ​ប្រឹង​បំផតពោះ​គ្រប់ពេល ឬ​អៀនខ្មាស បិទបាំង​ចំណុច​ផ្សេងៗ​នៃ​រាងកាយ អ្នក​ប្រាកដជា​មិន​អាច​បណ្តោយ​ចិត្ត​តាម​តណ្ហា​បានឡើយ ។ ដូច្នេះ គួរ​គិតថា ខ្លួនឯង​សិច​ស៊ី​ពេល​នោះ អ្នកនឹង​សិច​ស៊ី​មិនខាន៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.