បាញ់ប្រហារ ក្នុងវង់ផឹកស៊ី ស្លាប់២នាក់ និងរងរបួស៦នាក់

ក្រចេះ ៖ ខ្មាន់កំាភ្លើងមិនស្គាល់អត្តសញ្ញាណ៣នាក់ បានជិះម៉ូតូ ម៉ាកសេ១២៥ ហើយបានទាញកាំភ្លើងម៉ាកអាកា បាញ់រះទៅលើអ្នកផឹកស៊ីមួយក្រុម ដែលមានគ្នាចំនួន ១១នាក់ នៅក្នុងភូមិអាមេរិក ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បណ្ដាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង ៦នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ វ៉ែន គង់ អាយុ ៣៥ឆ្នាំ និងបុរសម្នាក់ទៀត ឈ្មោះ ភឿន វឿន រស់នៅភូមិបន្ទាយអាមេរិក ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានរកឃើញ សំបកគ្រាប់ចំនួន ១១គ្រាប់ ដែលគេអះអាងថា ជាគ្រាប់កាំភ្លើងអាកា  ចំណែកក្រុមឃាតក បានរត់គេចខ្លួនដោយសុវត្ថិភាព។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់សន្មត់ បាននៅឡើយទេថា ការបាញ់សម្លាប់នេះ បណ្ដាលមកពីគំនុំ ឬយ៉ាងណានោះទេ។
ពាក់ព័ន្ធនឹងករណីបាញ់ប្រហារខាងលើនេះសមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីគំនុំ ហើយសមត្ថកិច្ចកំពុងសាកសួរ ជនរងគ្រោះ និងសាក្សីនៅកន្លែងកើតហេតុ ដើម្បីតាមចាប់ជនល្មើសទាំងអស់នេះ៕
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.