បុក្គលិកលក្ខណៈសំខាន់ៗ: ជំនឿលើខ្លួនឯង អត់ធ្មត់ ក្លាហានម៉ឺងម៉ាត់ និង ហ៊ាន “សុបិន្ត” គឺជាគន្លឹះនៃជោគជ័យរបស់អ្នកដឹកនាំ ឆ្នើមៗលើពិភពលោក ដែលមានឆ្នាំរោង។

នាយករដ្ឋមន្រ្តីរុស្ស៊ី Vladimir Putin
ប្រធានាធិបតីអាមេរិក George Bush បានវាយតម្លៃសមភាគីរបស់ខ្លួន ក្រោយជំនួបលើកដំបូងនៅឆ្នាំ២០១១ ថាៈ ខ្ញុំសម្លឹង មើលភ្នែករបស់គាត់ ហើយបង្ហាញថា គឺជាមនុស្សត្រង់ៗ គួរឲ្យមានជំនឿ តែងប្រឹងប្រែងអស់ពីចិត្តថ្លើម ដើម្បីប្រទេស និង ផលប្រយោជន៍របស់ប្រជាជាតិខ្លួន។
ដូចនឹងលក្ខណៈពិសេសរបស់មនុស្សឆ្នាំរោង Putin ជាអ្នកដឹកនាំដ៏ឆ្នើម តែងប្រយ័ត្នប្រយែង និងឈ្លាសវៃ ក្នុងការប្រើអំណាច។ ពូទីនក្លាយជាប្រធានាធិបតីរុស្ស៊ីទី២ នៅឆ្នាំ១៩៩៤ ហើយបន្តរក្សាតំណែងនេះ ក្នុងរយៈពេល ៨ឆ្នាំ។
លោកត្រូវបានចាត់ទុកជា“ទេវតា” គ្រាដែលបង្ហាញវត្តមានចំពេលប្រទេសរុស្ស៊ីធ្លាក់ចុះក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ហើយប្រធា- នាធិបតី Yeltsin របស់រុស្ស៊ីពេលនេះ កំពុងតែទាល់ច្រក។
តាមសារព័ត៌មាន Time ក្រោមការដឹកនាំរបស់លោកពូទីន ជីវភាពប្រជាជនត្រូវបានកែសម្រួលគួរឲ្យកត់សម្គាល់។ វីធីគ្រប់ គ្រងធនធានធម្មជាតិដ៏ឈ្លាសវៃ បានជួយធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ី មានកំណើនយ៉ាងឆាប់រហ័ស បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមាន ការខ្វល់ខ្វាយ។
Putin ត្រូវបានបោះឆ្នោតជ្រើសរើសជា “តួអង្គប្រចាំឆ្នាំ” នៅឆ្នាំ២០០៧ ជាមួយនឹងការប្រសិទ្ធិនាមថាៈ អធិរាជរុស្ស៊ីម្នាក់ បាន ចាប់កំណើត។ ពីឆ្នាំ២០០៨ -២០១២ ពូទីនបន្តរក្សាតំណែងជានាយករដ្ឋមន្រ្តីរុស្ស៊ី និង ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីរបស់ សម្ព័ន្ធរដ្ឋាភិបាលរុស្ស៊ី -Belarus ហើយបច្ចុប្បន្នបន្តប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីនៅឆ្នាំនេះ។

Muhtar Kent -CEO របស់ Coca Cola
ការចាប់ផ្តើមអាជីពរបស់ M/K ដូចជាមនុស្សធម្មតាដ៏ទៃទៀត។ លោកបានស្វះស្វែងរកការងារតាមរយ់ទំព័រកាសែត ហើយចាប់ ផ្តើមធ្វើដំណើរពេញប្រទេសអាមេរិក លើរថយន្តដឹកជញ្ជូន ដើម្បីលក់ Coca Cola ដំណើររបស់លោក បាននាំឲ្យលោកមាន ចំណេះដឹងដ៏មានតម្លៃ អំពីប្រព័ន្ធចែកចាយ ការផ្សាយពាណិជ្ជកម្ម និងអនាគតរបស់មុខទំនិញ។
២០ឆ្នាំក្រោយមក លោកបានក្លាយជានាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនភេសជ្ជៈ គ្មានហ្គាសដ៏ធំបំផុត ពិភពលោក។
ទោះបីយ៉ាងនេះក៏ដោយ M/K នៅបន្តរៀនសូត្រមិនឈប់ឈរ។ លោកធ្លាប់ចែករំលែកថាៈ ខ្ញុំចូលចិត្តអង្គប្រជុំសមាជិកភាគហ៊ុន ព្រោះពេលដែលអ្នកសន្ទនា ពិភាក្សាជាមួយពួកគេ នោះគឺអ្នកកំពុងត្រូវបានរៀនសូត្រ។ សប្តាហ៍ណា ក៏ខ្ញុំធ្វើដំណើរក្នុងទីផ្សារ ហើយរាល់លើក ខ្ញុំសុទ្ធតែរៀនសូត្របានបញ្ហាណាមួយនោះ។
ជាក់ស្តែងអ្នកមានឆ្នាំរោង កំពុងត្រួតត្រាមជ្ឍដ្ឋានអាជីវកម្ម។ ដូចជា M/K មាន CEO ជាច្រើនកើតនៅឆ្នាំ ១៩៥២ បច្ចុប្បន្ននេះ កំពុងដឹកនាំបណ្តាក្រុមហ៊ុនៗ ដូចជា Exxon-Mobil, Colgate-Pamoli, Vracoms, UPS, Clorox, Xerox, Macy's...។
Paul Allen គឺជាសេដ្ឋីម្នាក់ ក្នុងចំណោមសេដ្ឋី ៤៣រូប ដែលមានទ្រព្យសម្បតិ្តស្តុកស្តុមបំផុតប្រទេសអាមេរិក តាមតារាងរបស់ Forbes នៅឆ្នាំ២០០២។ Forbes ក៏បានស្ថិតិឃើញថា ចំនួនមហាសេដ្ឋីដែលកើតឆ្នាំរោង មានបរិមាណច្រើនជាងគេ ប្រៀបទៅ នឹងឆ្នាំដទៃទៀត។
បច្ចុប្បន្ន Paul Allen មានទ្រព្យសម្បត្តិ ១៣,៥ ពាន់លានដុល្លារ ប៉ុន្តែលោកសំរេចចិត្តយកទ្រព្យសម្បតិ្តមួយភាគធំ ដើម្បីធ្វើការងារ សប្បុរសធម៌ ពិសេស គឺការស្រាវជ្រាវវិទ្យាសាស្រ្ត មិនដើម្បីកម្រៃ។

Paul Allen សុខចិត្តបោះបង់ការសិក្សា ដើម្បីអនុវត្តសុបិន្តរបស់ខ្លួន
មហាសេដ្ឋីដែលចិត្តទូលាយរូបនេះ មុនចាប់ផ្តើមអាជីពរបស់ខ្លួន ក្នុងវ័យក្មេង លោកបានបោះបង់មហាវិទ្យាល័យ Washington ដើម្បីក្លាយជាអ្នកសរសេរកម្មវិធីឲ្យ Honey Well។ ១ឆ្នាំក្រោយមក លោកបានបញ្ចុះបញ្ចូលកឲ្យមិត្តភ័ក្តិស្និតស្នាល គឺលោក Bill Gates បោះបង់ Harvard ដើម្បីបង្កើត Microsoft។
ប្រហែលជាដូចសម្តីរបស់លោក ដែលថា អាស្រ័យដោយៈ មុនេះ ២០ឆ្នាំ ហើយអាចនិយាយថា មុនពេលស្ថាបនិកបង្កើត Microsoft ខ្ញុំបានសម្លឹងឃើញអនាគតនៃការតភ្ជាប់មួយ។ អនាគតនោះ ខ្ញុំហៅថា “ពិភពប្រពន្ធ”។
តារាសម្តែង Christopher Reeve
កេរ្តិ៍ឈ្មោះរបស់ Ch/R ផ្សារភ្ជាប់ជាមួយតួសម្តែងកំពូលមនុស្ស នាឆ្នាំ១៩៧៨។ ឆ្នាំ១៩៩៥ បន្ទាប់ពីរងគ្រោះថ្នាក់ដោយធ្លាក់ពី លើសេះ របួសខួរឆ្អឹងខ្នង Reeve ស្បថថា ពេលខ្លួនអាយុបាន ៥០ឆ្នាំ នឹងអាចធ្វើដំណើរបានធម្មតា។
អ្នកឆ្នាំរោង មានកម្លាំងទ្រាំទ្រដ៏ធំធេង ហើយតែងព្យាយាមឆ្ពោះទៅគោលដៅរបស់ខ្លួន។ ឆន្ទៈអង់អាចរបស់ Reeve ធ្វើឲ្យគេ មានអារម្មណ៍ថា លោកគឺជានិមិត្តរូបនៃកំពូលមនុស្សលើខ្សែភាពយន្តមែនៗតែម្តង។ ទស្សនិកជនម្នាក់សន្និដ្ឋាន: Ch/R បាន បញ្ជាក់ទឹកចិត្តអង់អាច និង ការប្តេជ្ញាចិត្ត ដែលអាចធ្វើឲ្យមនុស្សហោះហើរបានខ្ពស់ជាងការរៀបចំឈុតឆាកទាំងឡាយរបស់ Hollywood។

Ch/R ផ្សារភ្ជាប់នឹងតួសម្តែង Superman ដ៏អស្ចារ្យ
Ch/R មិនមានភ័ព្វសំណាង ដើម្បីឆ្លងផុតភាពកាចសាហាវនៃព្រហ្មលិខិត។ លោកបានស្លាប់នៅឆ្នាំ២០០៤ ក្នុងវ័យ ៥២ឆ្នាំ។ ថ្វីបើដល់ទីបញ្ចប់នៃជីវិត នៅលើរទេះ ប៉ុន្តែសុបិន្ត និងការរួមចំណែករបស់ Ch/R បានរំលងផុតប្រទេសអាមេរិក។ លោកបាន ផ្តល់អ្វីៗទាំងអស់ ដើម្បីគាំទ្រ និងបង្កមូលនិធិស្រាជ្រាវវិធីសាស្ត្រ ព្យាបាលរបួសខួរឆ្អឹងខ្នង ដោយកោសិកាដើម និងឱសថស្តារ ពិភពលោក Rolipram ហើយថែមទាំងស្ម័គ្របូជាខ្លួនប្រាណ សំរាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.