ថ្ងៃចន្ទនេះមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការរបស់រដ្ឋទេប៉ុន្តែប្រជាជនខ្មែរភាគច្រើនបានសម្រេចចិត្តនាំគ្នាឈប់សម្រាក។ ឈប់សម្រាកពីព្រោះថា ពួកគេជាប់រវល់អបអរសាទរពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០១២។
ផ្សារធំៗនៅទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនបានបិទទ្វារ។ សកម្មភាពសេដ្ឋកិច្ចមួយចំនួនត្រូវបានផ្អាកដំណើរការ។ សាលារៀនរបស់រដ្ឋនិងឯកជនមិនតម្រូវអោយបិទទ្វារទេប៉ុន្តែកូនសិស្សភាគច្រើនមិនទៅសាលារៀន។ មន្ត្រីរាជការភាគច្រើនមិនទៅធ្វើការទេបើទោះបីប្រធានស្ថាប័នបង្ខំអោយទៅក៏ដោយ។ និន្នាការនេះត្រូវបានគេកត់សម្គាល់ឃើញថា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយចរន្តនេះនឹងអាចក្លាយទៅជាប្រពៃណីនៅពេលអនាគតតែម្តងប្រសិនបើរដ្ឋាភិបាលគ្មានវិធានការណាមួយនោះទេ។ បើយោងតាមតួលេខមួយចំនួន ប្រទេសកម្ពុជាមានប្រជាពលរដ្ឋខ្មែរសែស្រឡាយចិនប្រមាណជាពី៧០ទៅ៨០ម៉ឺននាក់។ ដោយសារចំនួនប្រជាពលរដ្ឋខ្មែរកាត់ចិនមានចំនួនកើនឡើងជាបន្តបន្ទាប់នោះ ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនកាន់តែអធិកអធមខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
និន្នាការនេះមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេ។ តាមពិត នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ស្ថានភាពមិនសូវខុសគ្នាពីកម្ពុជាទេ។ ផ្អែកលើទិដ្ឋភាពនយោបាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសកម្ពុជា។ ជា ពិសេស ជំនួយសម្រាប់ការកសាងហេដ្ឋរចនាសម្ព័ន្ធឡើងវិញ។ ជាការកត់សម្គាល់ ក្នុងរដូវចូលឆ្នាំចិនឆ្នាំនេះ មេដឹកនាំកាន់អំណាចនិងមេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានសរសេរថា ព្រះរាជាណាចក្រកម្ពុជាគឺជាគេហដ្ឋានដ៏កក់ក្តៅនៃប្រជារាស្ត្រទាំងអស់ក្នុងនោះមានបងប្អូនខ្មែរជាប់សែស្រឡាយចិនផងដែរ។
លោកនាយករដ្ឋមន្រ្តីបានបន្តបញ្ជាក់ក្នុងសាររបស់លោកថា ប្រជាជនខ្មែរនិងប្រជាជនខ្មែរជាប់សែស្រឡាយចិនបានរួមសុខ រួមទុក្ខនិងបានរួមសហការអភិវឌ្ឍន៍ប្រទេសជាមួយគ្នាអស់រយៈពេល៣២ឆ្នាំមកហើយរហូតមកដល់ពេលនេះ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងសមរង្ស៊ីបានឆ្លៀតយកឳកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះជូនពរសារនយោបាយដល់បងប្អូនខ្មែរសែស្រឡាយចិនចំៗតែម្តង។ ក្នុងសារបស់លោក លោក សម រង្ស៊ី បាននិយាយថា ជនជាតិខ្មែរជាប់សែស្រឡាយចិនជាផ្នែកមួយដ៏សំខាន់នៃប្រជាជាតិខ្មែរ។ ពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើអោយប្រទេសកម្ពុជាមានភាពរុងរឿងនិងសម្បូរណ៌សប្បាយ។ ប្រធានគណបក្សប្រឆាំងរូបនេះបានបន្តទៀតថា សហគមន៍ខ្មែរជាប់ខ្សែស្រឡាយចិនមានតួនាទីសំខាន់ណាស់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសចិនគឺជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រទេសកម្ពុជា។
លោក សម រង្ស៊ី បានអំពាវនាវជំរុញអោយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវតែគាំទ្រគោលជំហររបស់ប្រទេសចិនប្រជាមានិតក្នុងជម្លោះប្រជុំកោះ Paracel ស្ថិតក្នុងដែនសមុទ្រចិនខាងត្បូង។
សូមបញ្ជាក់ថា ចាប់តាំងឆ្នាំពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១១កន្លងមកនេះ ប្រទេសចិនបានផ្តល់ហិរញ្ញប្រទានសហប្រតិបត្តិការដល់កម្ពុជាក្នុងទឹកប្រាក់ជាង២០០០លានដុល្លារអាមេរិក។ ជំនួយរបស់ប្រទេសចិនត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាគឺជាជំនួយមិនមានចំណង។
ទាក់ទងនឹងការផ្តោះប្តូរពាណិជ្ជកម្មវិញ ប្រទេសចិនគឺជាដៃគូរពាណិជ្ជកម្មទីមួយរបស់ប្រទេសសមាគមអាស៊ានរីឯសមាគមអាស៊ានគឺជាដៃគូរពាណិជ្ជកម្មទីបីរបស់មហាយក្សចិន។ សម្រាប់កម្ពុជានិងចិនវិញ ទំហំពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៣មានចំនួនតែ១៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណជា២០០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១១កន្លងមក។ ហើយនៅឆ្នាំ២០១២នេះ ប្រទេសទាំងពីរធ្លាប់បានសន្យាថា នឹងបង្កើនទំហំពាណិជ្ជកម្មអោយដល់កម្រិត២៥០០លានដុល្លារអាមេរិក៕ source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.