៧ អាហារ ជំរុញ​អារម្មណ៍​ផ្លូវភេទ​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ១-​អាល់​ម៉ន​ដ៍ និង​ទំពាំង​បារាំង​:
    ​ទាំង​អាល់​ម៉ន​ដ៍ (Almond) និង​ទំពាំង​បារាំង (Asparagus) ដូចគ្នា​ត្រង់​សម្បូរ​ដោយ​សារធាតុ​អាហារ​និង​សារធាតុ​រ៉ែ​ច្រើន ដែល​ចាំបាច់​ចំពោះ​ការ​បន្ត​ពូជ​និង​អារម្មណ៍​ខាង​ផ្លូវភេទ​ដូចជា ស័ង្កសី សេលេ​នី​ញ៉ូម និង​វីតាមីន E ។ យោង​តាម​អ្នកជំនាញ​ពី Breman Women's Wellness Center បានបង្ហាញ់​ថា មាន​ភ័ស្តុតាង​កាន់តែ​កើនឡើង​រឿ​យៗ​ថា វីតាមីន និង​សារធាតុ​អាហារ​មួយ​ចំនួន អាច​ជំរុញ​អារម្មណ៍​ផ្លូវភេទ​បាន ដោយ​ស័ង្កសី អាច​ជួយ​បង្កើន​តម្រូវការ​ផ្លូវភេទ ទោះបី​មិន​យល់​ពី​យន្តកម្ម​ធ្វើការ​របស់​វា ប៉ុន្តែ​គេ​ដឹងថា វា​មាន​ផល​ល្អ ។​
    ២-​ផ្លែ​ប៊័រ​:
    ​តាម​ភ័ស្តុតាង​វិទ្យាសាស្ត្រ បានបញ្ជាក់​ថា ផ្លែ​ប៊័រ ឬ​អា​វ៉ូ​កាដូ (Avocado) ជា​អាហារ​នៃ​សេចក្តីស្នេហា គឺ​ដោយសារ​វា​មាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ជាច្រើន ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់​ផ្អែត​តិច ទើប​ល្អ​ចំពោះ​ទាំង​បេះដូង​និង​សរសៃឈាម ។ អ្វី៏​ដោយ​ដែល​ធ្វើឲ្យ​បេះដូង​របស់​យើង​មាំ នឹង​ធ្វើឲ្យ​ឈាមទៅ​ចិញ្ចឹម​គ្រប់​ផ្នែក​នៃ​រាងកាយ ហើយ​បុរស​ដែល​មាន​សុខភាព​បេះដូង​រឹង នឹង​ធ្វើឲ្យ​ឈាមទៅ​ចិញ្ចឹម​គ្រប់​ផ្នែក​នៃ​រាងកាយ​ហើយ​អវយវៈ​ភេទ​មិន​ឡើង​រឹង ច្រើន​ជាង​បុរសដទៃ​ដល់​ទៅ ២ ដង ។​
    ៣-​ផ្លែ​ស្ត្រវ​បឺរ​រី​:
    ​ធ្លាប់​មាន​ការស្រាវជ្រាវ​ក្នុង​ឆ្នាំ ២០០៨ ថា បុរស​នឹង​ឃើញ​ស្ត្រី​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌​ក្រហម​កាន់តែ​សិច​ស៊ី​ឡើង ផ្ទុយ​គ្នា​នឹង​ពណ៌​បៃតង ឬ​ពណ៌​ខៀវ ។ ស្ត្រវ​បឺរ​រី (Strawberry) ជា​ប្រភព​របស់​អាស៊ីដហ្វូលិ​ក (Folic Acid) វីតាមីន B ដែល​ជួយ​ការពារ​ពិការភាព​ពី​កំណើត របស់​ទារក​ក្នុងគភ៌ និង​ថែម​ទាំង​ជួយ​បង្កើន​ចំនួន​ស្ពែម របស់​បុរស​ផងដែរ ។​
    ៤-​អាហារ​សមុទ្រ​:
    ​គ្រំ​អយ​ស្ទើរ (Oyster) ជា​អាហារ​សមុទ្រ ដែល​សម្បូរ​សា​ធាតុ​ស័ង្កសី​ច្រើន​បំផុត ប៉ុន្តែ​អាហា​រ​សមុទ្រប្រភេទ​ផ្សេងៗ ក៏​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ ដូចជា​ត្រី​សាល់​ម៉ន ព្រោះ​វា​មាន​អាស៊ីដ​ខ្លាញ់ អូ​មេហ្គា​-៣ ច្រើន ដែល្អ​ចំពោះ​សុខភាព​បេះដូង ។​
    ៥-​ផ្លែ​ល្វា​បារាំង (Fig):
    ​ផ្លែឈើ​ប្រភេទ​នេះ មាន​ប្រវត្តិ​យូរលង់​ក្នុង​ការជំរុញ​ផ្លូវភេទ ព្រោះ​វា​មាន​ទាំង​កាក​សរសៃ​អាហារ​ប្រភេទ​លាយ​ក្នុង​ទឹក និង​មិន​រលាយ​ក្នុង​ទឹក ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង ។ ក្រៅពីនេះ កាក​សរសៃ​អាហារ ធ្វើឲ្យ​អ្នក​ឆ្អែត​បានយូរ​ទៀតផង ។​
    ៦-​ផ្លែឈើ​ប្រភេទ​ក្រូច និង​ក្រូចឆ្មារៈ​
    ​ផ្លែឈើ​ប្រភេទ​ក្រូច សម្បូរ​ដោយ​វីតាមីន C និង​អាស៊ីដហ្វូលិ​ក ដែល​ចាំបាច់​ណាស់​សម្រាប់​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស ។ សាកល្បង​បរិភោគ​ញាំ​ផ្លែឈើ រួច​ប្រើ​ទឹក​ញាំ​ដែល​ធ្វើ​ពី​ក្រូចឆ្មារ អ្នកនឹង​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា​មិនខាន ។​
    ៧-​ជាតិ​ស្រវឹង​:
    ​ការ​ពិសា​ជាតិ​ស្រវឹង​ក្នុង​បរិមាណ​សមស្រប​ជួយ​បង្កើន​កម្រិត​កូលេ​ស្តេ​រ៉ូល​ល្អ (HDL) និង​កាត់បន្ថយ​ឱកាស​កើត​បញ្ហា​សរសៃឈាម​ស្ទះ ។ ប៉ុន្តែ​បើ​ចង់​ពិសារ​ជាតិ​ស្រវឹង អ្នក​ក៏​អាច​សាកល្បង​ទឹក​ផ្លែឈើ​ពណ៌​ចាស់ៗ ដូចជា ទឹក​ទទឹម ទឹក​ទំពាំង​បាយ​ជូរ ព្រោះ​ធ្លាប់​មាន​ការស្រាវជ្រាវ ពី​ប្រទេស​ទួរគី​បញ្ជាក់ថា ទឹក​ផ្លែឈើ សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី នឹង​ជួយ​អភិវឌ្ឍ​គុណភាព​របស់​ស្ពែម​និង​ជួយ​ឲ្យមាន​កូន​កាន់តែ​ងាយ​ផងដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.