តិចនិកបន្ថែមសេចក្តីសុខ ជាមួយឥរិយាបថរួមភេទធម្មតា
ឥរិយាបថរួមភេទបែបធម្មតា ដែលដៃគូរួមភេទភាគច្រើនចូលចិត្តប្រើ គឺឥរិយាបថ ស្រីផ្ងារ ប្រុសផ្កាប់ (Missionary) នោះ ប្រសិនបើប្រើតិចនិកបន្ថែមតែបន្តិចបន្តួចទៀត នឹងរឹតតែផ្តល់នូវសេចក្តីសុខដល់ស្ត្រីទ្វេឡើង ។ តិចនិកក្នុងការអនុវត្តន៍ក្បាច់រួមរ័កដ៏សាមញ្ញនេះ គឺបែរមុខរកគ្នា ដោយស្ត្រីគេងផ្ងារ កន្លែងជើងចេញឲ្យមានប្រឡោះធំបន្តិច ។ ឯបុរសនៅពីលើ ដោយប្រើកែងដៃឬបាតដៃ និងជង្គង់ ក្នុងការទ្រដងខ្លួន ដើម្បីកុំឲ្យទម្ងន់សង្កត់ទៅលើស្ត្រីខ្លាំងពេក ។ ក្បាច់នេះ ផ្តល់ភាពស្រណុកស្រួលឲ្យស្ត្រីបានប្រសើរ បើការស៊កបញ្ចូល អាចប៉ះកកិតជី ស្ពត (G-Spot) របស់ស្ត្រីបាន ។ នេះអាស្រ័យលើការដាក់ជើង និងដងខ្លួនរបស់បុរស ដើម្បីឲ្យថ្ងាសអវយវៈភេទ ទៅប៉ះកកិតជាមួយគ្លីតូរីស (Clitoris) របស់ស្ត្រីបានពេញបន្ទុក ។ ក្បាច់នេះ ប្រសើរបំផុតសម្រាប់គូស្នេហ៍ទាំងឡាយណាដែលចាប់ផ្តើមការរួមភេទលើកដំបូង ព្រោះវាងាយស្រួល និងប្រព្រឹត្តទៅតាមបែបធម្មជាតិពិតៗ ព្រមទាំងផ្តល់នូវអារម្មណ៍រ៉ូមែនទិកផង ព្រោះអាចមើលមុខគ្នាឃើញ និងថើបបានស្រួល ។ ឯចំណុចខ្សោយ ឬធ្វើចលនារបស់ស្ត្រី មានកម្រិតហើយស្ត្រីត្រូវបានបុរសគ្រប់គ្រងគ្រប់យ៉ាង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.