ហែល​ទឹក សុខភាព​មនុស្ស​ចាស់​ល្អ

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • 120126_22c
    ក្រុង​ញូវយ៉ក : នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​មនុស្ស​ចាស់​ដែល​ចូល​ចិត្ត​ហែល​ទឹក។ ការ​សិក្សា​ថ្មី​បាន​រក​ឃើញ​ថា កីឡា​នេះ​អាច​សម្រួល​ដល់​សម្ពាធ​ឈាម។
    ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ចាស់​ប្រុស​ស្រី​៤៣​នាក់ អ្នក​ដែល​ហែល​ទឹក​២-៣​ដង​ក្នុង​មួយ​សប្ដាហ៍​ អាច​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​ខុស​ប្រក្រតី។
    សម្ពាធ​ឈាម​របស់​មនុស្ស​ចាស់​បាន​ធ្លាក់​ចុះ​ពី ១៣១ mm Hg (មិល្លីម៉ែត្រ​នៃ​បារត) ​មក​ត្រឹម ១២២ mm Hg  ក្រោយ​ពី​ពួក​គេ​អនុវត្ត​ហែល​ទឹក​២-៣​ដង​ក្នុង​មួយ​សប្ដាហ៍ អស់​រយៈពេល​៣​ខែ។
    ជាទូទៅ សម្ពាធ​ឈាម​ប្រក្រតី​គួរ​ស្ថិត​ក្នុង​ចន្លោះ​ពី ១២០/៨០ mm Hg។ រង្វាស់ ១៤០/៨០ mm Hg ឬ​ខ្ពស់​ជាង​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​លើស​ឈាម។
    ជា​យូរ​ណាស់​មក​ហើយ ការ​ហែល​ទឹក​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡា​ដែល​សម​ស្រប​សម្រាប់​មនុស្ស​ចាស់ ដោយ​សារ​តែ​វា​ងាយ​ស្រួល​ក្នុង​ការ​បត់​បែន​រាងកាយ សន្លាក់ និង​មិន​បង្កើន​កម្ដៅ​រាង​កាយ​។
    លោក ហ៊ីរ៉ូហ្វូមី តាណាកា (Hirofumi Tanaka) ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​សាកល​វិទ្យាល័យ​តិចសាស់ ដែល​ដឹក​នាំ​ការ​សិក្សា​ បាន​ណែនាំ​ថា ការ​ហែល​ទឹក​គឺ​ជា​ជម្រើស​ទី​២​សម្រាប់​មនុស្ស​ចាស់ បន្ទាប់​ពី​លំហាត់​ប្រាណ​ដើរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.