ឆ្នាំ២០២០ ប្រទេសចិន​ប្រហែលក្លាយ​ជា​ប្រទេស​នាំស្ករចូល​ធំជាងគេ​បំផុត

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:
  • ប្រទេសចិន​ទំនង​ក្លាយជាប្រទេស​នាំចូលស្ករ​​ច្រើនជាង​គេបំផុតក្នុង​ឆ្នាំ២០២០ ស្របពេល​ការ​ផលិត​កើនឡើង ព្រមជាមួយ​ប្រាក់ចំណូល។ នេះបើ​តាមរបាយ​ការណ៍​របស់​ធនា​គារអូស្រ្តាលី (CBA)។ CBA និយាយថា នគរូបិយកម្ម និងការធ្វើ​​ឲ្យ​ទៅ​តាម​បស្ចិមប្រទេស​នៃរបបអាហារ បណ្តា​លឲ្យ​ចំនួនស្ករកើន​ឡើងយ៉ា​ង​ឆាប់រហ័ស​ក្នុងប្រទេស​ដែល​មាន​អត្រាសម្រាប់​មនុស្ស​ម្នាក់​ទាប ដូចជាប្រទេសចិន។ តម្រូវ​ការ​ស្ករក្នុងប្រទេស​ចិនសម្រាប់មនុស្ស​​ម្នាក់​ក្នុងមួយ​ឆ្នាំមានចំនួន​៧,៦គីឡូក្រាម នេះបើតាម​របាយការណ៍ដែល​លើកឡើងរបស់​​អង្គការFAOនៃ​អង្គការសហ​ប្រជាជាតិ ​ស្រប​ពេល​​បណ្តាប្រទេស​អភិវឌ្ឍន៍អាស៊ី​ដូចជាប្រទេស ជប៉ុន និងកូរ៉េខាង​ត្បូងមានតម្រូវ​ការស្ករ សម្រាប់​​ប្រជា​​ជន​ម្នាក់ៗក្នុងមួយ​ឆ្នាំមានចំនួន​២៩​គីឡូក្រាម និង​៣៦គីឡូ​ក្រាម។ ប្រទេសអភិ​វឌ្ឍន៍នៅលោក​ខាងលិចមួយ​​ចំនួនត្រូវការស្ករ​ខ្ពស់ ព្រមជាមួយ​ប្រទេស​អូស្រ្តា​លីមានតម្រូវ​ការស្ករមួយឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ចំនួន៤៧​គីឡូក្រាម ហើយ​សហរដ្ឋ​អាមេរិក​​ត្រូវ​ការចំនួន​៦៧,៦គីឡូ​ក្រាមក្នុង​មួយ​ឆ្នាំ។ ការិយាល័យ​ស្ថិតិជាតិចិន​នាដើម​សប្តាហ៍នេះ និយាយថា ប្រជា​ពលរដ្ឋទីក្រុង​ពេលនេះ​មាន​ចំនួន​ប្រហែល៥១​ភាគរយនៃ​ចំនួនប្រជា​ជន​សរុប។ វាជាលើក​​ទីមួយហើយ​ដែលមាន​ប្រជា​ជន​​រស់នៅទីក្រុង​ដ៏ច្រើនលើស​លប់លើប្រជា​ជន​រស់នៅ​​ជនបទ។ មានប្រជា​ជនរស់នៅជន​បទចិនប្រមាណ​​១០០លាន​នាក់នឹងមកបោះ​ទីតាំងរស់នៅ​ក្នុងទី​ក្រុងក្នុង​រយៈពេល​១០ឆ្នាំខាងមុខ ស្របពេល​​កម្មករ​​អន្តោ​​ប្រវេសន៍ជំនាន់​ថ្មី បែរ​ខ្នង​ចំពោះ​​ការ​ងារ​​​កសិកម្ម នេះបើតាម​គណៈកម្មាធិការ​ផែន​ការ​​គ្រួសារ និងចំនួនប្រជា​ជនជាតិចេញ​របាយ​ការណ៍​​​កាលពីឆ្នាំមុន។ ប្រាក់កម្រៃ​សម្រាប់ជន​អន្តោប្រវេសន៍​បាន​កើន​ឡើង​នា​ឆ្នាំថ្មី។ CBA ព្យាករណ៍​ពីកំណើនក្នុង​ប្រទេសចិន​​សម្រាប់ចំនួន​តម្រូវការស្ករ​សម្រាប់១០ឆ្នាំ​ខាង​មុខកើន​ឡើងប្រហែល​៤,៤ភាគរយ គឺកើនឡើង​​ទ្វេ​ដងពីអត្រា​ប្រចាំឆ្នាំ​សម្រាប់ឆ្នាំ​២០០០ដល់​២០០៧ មានអត្រា​កើនឡើងតែ​២,២ភាគរយ។ នៅក្រោម​សេនារីយោ​នេះ តម្រូវការ​ស្ករ​សរុបកើន​ឡើងប្រហែល​២,៦នៃតម្រូវ​ការស្ករឆ្នាំ​​២០១០។ ចំនួនតម្រូវការ​ស្ករសរុបរបស់​​ប្រជា​ជន​​ចិន​​នឹងកើនឡើង​ដល់៦៣ភាគ​រយ ចាប់ពី​ឆ្នាំ​​២០១០ទៅ​ដល់ឆ្នាំ២០២០​និងឆ្នាំ២០៣០។ ស្កររបស់​ប្រទេសចិន​ត្រូវបានគេព្យា​ករណ៍​ប្រហែល​មានចំនួន​១៣,៥លានតោន​នៅឆ្នាំ​២០១០និង​ឆ្នាំ២០១១​នេះបើតាម​សមា​គម​ស្ករ​ចិន​។ គោលដៅនៃ​ការផលិតស្ករ​របស់ប្រទេស​ចិន សម្រាប់ឆ្នាំ២០១៥ មានចំនួន​ប្រហែល១​៦​លាន​តោន។ នេះបើតាម​គ្រោងការ៥ឆ្នាំ​​សម្រាប់​វិស័យ​ស្បៀង​ចេញពីឆ្នាំ​២០១១ ដើម្បី​ជួយបន្ថែម​​បំពេញតម្រូវ​ការ៨៥ភាគ​រយនៃតម្រូវ​ការស្ករក្នុង​ស្រុក និងការផ្គត់​ផ្គង់ខ្លួនឯង។ CBA និយាយថា ការនាំចូល​ស្កររបស់​ប្រទេសចិន​នឹងកើនឡើង​ពី៤ទៅ៥​លានតោន​នៅឆ្នាំ២០២០។ ប្រទេសចិន​នាំស្ករចូល​ប្រហែល​២,៤២លាន​តោន​ក្នុងរយៈពេល១១​ខែក្នុងឆ្នាំ២០១១ កើន​ឡើង​​៤​៨ភាគរយ​ធៀបជាមួយ​ឆ្នាំចាស់។ នេះបើ​តាម​ការបង្ហាញ​របស់គយ។ ចំនួនស្ករ​របស់ប្រទេស​ត្រូវបានគេ​ព្យាករណ៍​ថា នឹងបន្ត​កើនឡើង៣១​ភាគរយរវាង​ឆ្នាំ​២០១០​ទៅ​ឆ្នាំ២០២០។ CBA ក៏បន្ថែម​ថា បើទោះជា​ប្រទេសចិន និង មិនបន្ថែម​ការនាំចូល​សម្រាប់តំរូវ​ការរីកធំ តិចតួចក្តី វាមានន័យ​ថា ផលិតកម្ម​នៃផលិត​ផលគ្រប់​ប្រភេទរបស់​ចិនមានកា​រភ័​យខ្លាចដោយ​សារ​អាកាសធាតុ​និងសត្វល្អិត និងប្រកាស​ពីផល​ប៉ះ​ពាល់​បន្ថែមទៀត​លើលំហូរ​ពាណិជ្ជកម្ម អន្តរជាតិ ហើយពេលនោះ​តម្លៃស្ករ​ក្នុងពិភព លោកនិង​​រង្គោះ​រង្គើរ៕

     ស្ករ​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.