ភ្នំពេញ ៖ រោងចក្រកាត់ដេរ និងស្បែកជើងក្នុងប្រទេសកម្ពុជាដែលបើកថ្មីមានចំនួន៥០រោងចក្រ បន្ថែមទៀតកាលពីឆ្នាំ២០១១កន្លងទៅក៏ប៉ុន្តែក្នុងអំឡុងពេលនោះពុំ មានរោងចក្រណាមួយត្រូវបានបិទទ្វាដើម្បីផ្អាកដំណើរការងារទេ ។
សភាសម័្ពន្ធសហជីពជាតិកម្ពុជា កាលពីថ្ងៃច័ន្ទទី១៦ ខែមករា បានបញ្ចេញនូវរបាយការណ៍របស់ខ្លួនមួយ ដែលចុះហត្ថលេខាដោយលោកសោម អូនប្រធាននៃសហជីពនេះ ដោយនិយាយថាឆ្នាំ២០១១វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានកំណើននាំចេញខ្ពស់មានការបញ្ជាទិញច្រើន មានស្ថេរភាពការងារ សន្តិសុខការងារ និងមានរោងចក្រថ្មីៗ ត្រូវបានបើកជាច្រើននៅតាមបណ្តាខេត្តក្រុង ។
បរិយាកាសវិនិយោគល្អប្រសើរនេះបានផ្តល់នូវទំនុកចិត្តពីអ្នក វិនិយោគទុនជាតិ និងអន្តរជាតិមកបណ្តាក់ទុនគ្រប់វិស័យហើយបានបង្កើតការងារជូន ប្រជាពលរដ្ឋជាច្រើនសែននាក់។
សភាសម័្ពន្ធសហជីពជាតិកម្ពុជាបានបន្តថា ក្រុមហ៊ុនកាត់ដេរនីមួយៗមានការបញ្ជាទិញ សម្បូរបែប កម្មករមានការងារធ្វើទៀងទាត់។
យោងតាមរបាយការណ៍របស់សមាគមកាត់ដេរកម្ពុជាបានបង្ហាញឲ្យដឹងថា ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១១ មានទឹកប្រាក់ចំនួន៤.០០០លានដុល្លារលើសពីការរំពឹងទុកពីមុនដែល អាចមានចំនួនត្រឹមតែ៣.៥០០ លានដុល្លារ៕ source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.