ពួកមន្ត្រីនិយាយថាផ្ទាំងទឹកកកបានរអិលធ្លាក់ពីលើភ្នំសង្កត់មនុស្សស្លាប់យ៉ាងហោចណាស់ក៏២៩នាក់ដែរនៅតំបន់សំបូរទៅដោយភ្នំនាទិសឦសាននៃប្រទេសអាហ្វហ្គានីស្ថានខណៈដែលពួកអ្នកជួយសង្គ្រោះបានតស៊ូដើម្បីទៅឲ្យដល់តំបន់ដែលបានទទួលរងប៉ះពាល់ដ៏អាក្រក់បំផុតនិងត្រូវបានកាត់ផ្ដាច់ដោយសារព្រិលទឹកកកធ្លាក់យ៉ាងខ្លាំងនោះ។
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ជាតិអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស៤០នាក់ផ្សេងទៀតបានរងរបួសដែលនៅក្នុងគ្រោះថ្នាក់ដោយសារទឹកកករអិលធ្លាក់ពីលើភ្នំជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃច័ន្ទនៅខេត្តBadakhshan។ ភ្នាក់ងារនេះបានបន្តថាផ្លូវថ្នល់ទាំងឡាយនៅខាងក្រៅទីក្រុង Faizabad របស់ខេត្តត្រូវបានរាំងខ្ទប់ដោយព្រិលទឹកកកយ៉ាងហោចណាស់ក៏គំរាស់២ម៉ែត្រដែរ។
រដូវត្រជាក់យ៉ាងខ្លាំងនៅអាហ្វហ្គានីស្ថាន និង ដីភ្នំនៅភាគខាងជើងប្រទេស បានធ្វើឲ្យផ្ទាំងទឹកកករអិលធ្លាក់ និង បណ្ដាលឲ្យមានគ្រោះនៅរៀងរាល់ឆ្នាំ។ នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១០ផ្ទាំងទឹកកករអិលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ចំនួន១៧១នាក់ដែរនៅ Salng Padd ដែលជាផ្លូវដ៏សំខាន់មួយឆ្លងកាត់ភ្នំHindu Kush ដែលតភ្ជាប់រដ្ឋធានីកាប៊ុលទៅកាន់ភាគខាងជើងប្រទេស៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.