មាន​ផ្ទៃពោះ រួម​ភេទ​បាន​ទេ?

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ការ​រួម​ភេទ​ខណៈ​មាន​ផ្ទៃពោះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គភ៌​ទេ​ ប្រសិន​បើ​អ្នក​រួម​ភេទ​ដោយ​វិធី​សមរម្យ​និង​ត្រូវ​ពេល។ បង្កើន​នូវ​ទំនាក់ទំនង​ស្នេហា​ពេល​មាន​គភ៌​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សុខុមាលភាព ហើយ​ការ​រួម​ភេទ​ពិត​ជា​អាច​ជួយ​ដល់​ការ​សម្រាល​កូន។
    អ្នក​អាច​នឹង​ត្រូវ​បាន​ណែនាំ​មិន​ឲ្យ​រួម​ភេទ​នៅ​ដំណាក់កាល​ណាមួយ​នៅ​ពេល​មាន​គភ៌ ក្នុង​ករណី​ដែល​អ្នក​ធ្លាប់​មាន​បទពិសោធន៍​រលូត​កូន ឬ​កើត​កូន​មុន​ខែ​។ តែ​ទោះ​ជា​យ៉ាង​ណា​ ទោះ​ជា​អ្នក​ធ្លាប់​ជួប​បញ្ហា​ដូច​ខាង​លើ ឬ​អត់​ក៏​ដោយ​ អ្នក​ចាំបាច់​ត្រូវ​ទៅ​ពិភាក្សា​ជា​មួយ​ពេទ្យ​ជំនាញ​ពី​ពេល​វេលា​និង​វិធីសាស្ត្រ​នៃ​ការ​រួម​ភេទ។
    តែ​ការ​រួម​ភេទ​ពេល​មាន​ផ្ទៃពោះ​ គួរ​តែ​ធ្វើ​ឡើង​ដោយ​ស្រាលៗ​និង​ទន់ភ្លន់។ តែ​បើ​ស្រាល​ពេក​មិន​អាច​ជួយ​សម្រួល​ដល់​ការ​សម្រាល​កូន​បាន​ទេ។ នៅ​ក្នុង​ទឹក​កាម​បុរស​មាន​សារជាតិ​ម្យ៉ាង​ឈ្មោះ​ថាProstaglandins វា​ជួយ​ធ្វើ​ឲ្យ​កស្បូន​ទន់ និង​ជួយ​លើក​កម្លាំង​សាច់​ដុំ​ស្បូន​ពេល​សម្រាល។
    មាន​គូ​ស្វាមី​ ភរិយា​ជា​ច្រើន​យល់​ឃើញ​ថា អំឡុង​ពេល​មាន​គភ៌​បាន​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​ផ្លូវ​ភេទ​ ព្រោះ​ជា​ឱកាស​ដែល​ពួក​គេ​បាន​ផ្លាស់ប្ដូរ​ស្ទិល​ប្លែកៗ ដើម្បី​ឲ្យ​ស្នេហា​កាន់​តែ​ស៊ី​ជម្រៅ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.