សកម្មភាព​លើ​គ្រែ ៥ យ៉ាង​ដែល​ស្ត្រី​មិន​ប្រាថ្នា

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ៙ ផ្ដាច់ការ​នៅលើ​គ្រែ​
    ប្រហែល​គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ការបង្ខំ​ឡើយ ប៉ុន្ដែ​បុរស​បែរជា​ចូលចិត្ត​បង្គាប់បញ្ជា​ស្ត្រី ឲ្យធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ជា​ការបំពេញ​ចិត្ត​ខ្លួនឯង ហើយ​នៅពេល​មិន​បាន​ដូច​ចិត្ត ក៏​ប្រើ​កម្លាំងបាយ ឬ​សម្ដែង​អាការ​មិន​ពេញចិត្ត ធ្វើឲ្យ​ស្ត្រី​អត់​ទ្រាំ​ពុំ​បាន​ក៏​យល់ព្រម​ធ្វើ​តាម​ទាំង​ទើសទាល់ ។ ចូរ​ចងចាំ​ថា ការធ្វើ​ដូច្នេះ​ញឹកញាប់​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់ នៅពេល​ក្រោយ​វិញ ។ ចង់​ដោះស្រាយ​បញ្ហា​មួយចំនួន​នេះ ទាំង​បុរស​-​ស្ត្រី គួរ​បែរ​មក​ជជែក​គ្នា​ថា មាន​អ្វី​មិន​ចូល​ចិត្ត និង​មិន​ត្រូវ​បង្ខំ​ឲ្យ​ភាគី​ណាមួយ ធ្វើ​បែប​នេះ​បន្ដ​ទៀត​ឡើយ ។​
    ៙ ឧបទ្ទវហេតុ​ពី​ការប្រើ​ម្រាមដៃ​
    ការប្រើ​ម្រាមដៃ ដែល​ជា​ជំនួយ​ក្នុងពេល​រួមភេទ​នោះ អាច​ជួយ​ជំរុញ និង​បង្កើន​អារម្មណ៍​បាន​យ៉ាង​ល្អ ប៉ុន្ដែ​បើ​បុរស​ធ្វើ​ប្រហែស ក្នុង​រឿង​នេះ​ក្រចកដៃ​របស់គេ អាច​មុត​ប្រដាល់​ភេទស្ត្រី នោះ​ពិតជា​កើត​ដំបៅ​ពើត​ផ្សា​ពុំខាន ។ ក្រៅពីនោះ ភាពកខ្វក់​ដែលមាន​ក្នុង​ក្រចក អាច​ចូល​ទៅ​ប្រមូលផ្ដុំ ក្នុង​ប្រដាប់​ភេទ​រហូត​កើត​ជា​មេរោគ ។​
    ៙ មិន​ស្រៀវ​ស្រើប តែ​បែរជា​ឈឺចាប់​
    ការ​ដាស់​អារម្មណ៍​ផ្លូវភេទ នៅត្រង់​ដើមទ្រូង​នោះ ជា​រឿង​ចាំបាច់​មួយ​ដែរ ប៉ុន្ដែ​ក៏​មាន​បុរស​មិន​តិច​ទេ​ដែល​យល់​ខុស​ថា ការ​ប្រលោម​លេង​នៅ​កន្លែង​នេះ​ខ្លាំងៗ ដូចជា ខាំ មួល ចាប់​ញក់ញី អាច​ជួយ​ឲ្យ​នាង​កើត​អារម្មណ៍ តែ​តាមពិត​នេះ​គ្រាន់តែ​ជា​ការគិត​របស់​បុរស​ប៉ុណ្ណោះ ។ ចំណុច​ពិសេស​របស់​ស្ត្រី ត្រង់​ចំណុច​នេះ គឺ​បុរស​ចាំបាច់​ត្រូវ​ប្រើ​អណ្ដាត ហើយ​លួច​មើល​កាយវិការ របស់​ស្ត្រី​ជា​ដៃគូ​ពិតជា​ឃើញ​នាង​រមួលខ្លួន ឬ​ត្រូវ​ញ័រ​ចំប្រប់​ខ្លួនប្រាណ​ពុំខាន ។​
    ៙ ដាស់​អារម្មណ៍​ដោយសារ​ក្លិន​
    ក្លិន​ជា​រឿង​ជំរុញ​ផ្លូវ​អារម្មណ៍​ច្រើន​បំផុត ។ មាន​ការពិសោធន៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​កន្លងម​ក​បាន​បញ្ជាក់ថា គេ​អាច​ប្រើ​ក្លិន​ក្នុងការ​បំបាត់​ជំងឺ​បាន ។ ការ​រួមភេទ​ក៏​ដូចគ្នា ក្លិន​អាច​កំណត់​ទិសដៅ​របស់ ‹​សិច​› ។ អ្នក​សាក​ល្បក​នឹក​មើល ខណៈពេល​កំពុង​រួមភេទ ស្រាប់តែ​មាន​ក្លិន​មិនល្អ​ជះ​ពី​ខ្លួន​គេ តើ​វា​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ដូចម្ដេច ។ ដូច្នេះ​បុរស​គួរ​ថែទាំ ឬ​សម្អាត​ខ្លួនប្រាណ​ឲ្យបាន​ល្អ​មុន​ពេល​រួមភេទ​ម្ដងៗ ។​
    ៙ ភ្លេច​បោស​អង្អែល​
    អ្នកឯកទេស​ផ្លូវភេទ​ស្ទើរ​គ្រប់​ប្រភេទ​គ្រប់រូប សុទ្ធតែ​ចាត់ទុកថា ចំណុច​មួយ​នេះ​សំខាន់​ខ្លាំងណាស់ ។ ពួកគេ​ណែនាំ​ឲ្យ​បុរស​យកចិត្តទុកដាក់ ក្នុងការ​បបោសអង្អែល ព្រោះ​តែ​បុរស​ភាគច្រើន​នៅ​ពេល​កើត​អារម្មណ៍​ឡើង តែង​ពុំ​ស្ដាប់​អ្វី​ទាំងអស់​គិតតែ​ធ្វើ​អ្វី ដែល​ខ្លួន​ត្រូវការ​ដើម្បី​បាន​បន្ធូរ​អារម្មណ៍ ដោយ​មិន​បាន​រវីរវល់ ចំពោះ​ការ​កម្ដៅ​អារម្មណ៍​ស្ត្រី​នោះទេ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.