ប៉ូលិសនិយាយកាលពីថ្ងៃអង្គារថាពួកជនប្រដាប់អាវុធបានបាញ់សម្លាប់អ្នកសារព័ត៌មានប៉ាគីស្ថានម្នាក់ដែលកំពុងធ្វើការឲ្យសំឡេងវិទ្យុភាសាប៉ាសូរបស់អាមេរិកនៅពេលលោកសូត្រធម៌នៅក្នុងវិហារមូស្លឹមមួយនៅភាគពាយ័ព្យនៃប្រទេស។
លោកមូការាំខាន់អាទីហ្វ អ្នកឆ្លើយឆ្លងព័ត៌មានជាមួយវិទ្យុឌីវ៉ា អាយុ ៤៣ឆ្នាំ ត្រូវបានគេវាយប្រហារនៅឯវិហារមូស្លឹមមួយកន្លែងនៅជិតផ្ទះរបស់លោកនៅទីក្រុង សាបកាដា ខេត្ត គីប៊ឺប៉ាក់ធូនក្វា ចម្ងាយ៣០គីឡូម៉ែត្រខាងជើងក្រុងប៉េសាវ៉ា។
ក្រុងតាលីបង់ប៉ាគីស្ថានបានប្រកាសទទួលខុសត្រូវចំពោះការស្លាប់នោះតាមទូរស័ព្ទហៅទៅ AFP ហើយបានគំរាមថា នឹងសម្លាប់ពួកអ្នកសារព័ត៌មានផ្សេងទៀត។
មន្ត្រីប៉ូលិសនៅក្នុងស្រុក លោក ហ្សាហៀស្ហាបាននិយាយប្រាប់ AFPថា«អ្នកវាយប្រហារពីរ ជិះម៉ូតូមួយគ្រឿងបានមកបាញ់កាំភ្លើងសំដៅទៅលើលោក អាទីហ្វ នៅក្នុងវិហារមូស្លឹមហើយបានគេចខ្លួនបាត់។ លោកត្រូវរបួសដោយគ្រាប់កាំភ្លើងត្រង់ក្បាល»។
មន្ត្រីម្នាក់ទៀតបានបញ្ជាក់អះអាងពីឧប្បត្តិហេតុនោះ។ មេប៉ូលិសក្នុងស្រុកនីសាខាន់ម៉ាវ៉ាត និយាយថា« លោក អាទីហ្វត្រូវគេបាញ់ចំក្បាល ហើយត្រូវគេបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យមួយនៅក្នុងទីក្រុងប៉េសាវ៉ា។ មេដឹកនាំបួងសួងក៏ត្រូវរបួសដែរ។
លោក រ៉ាហ៊ីមចេនវេជ្ជបណ្ឌិតនៅក្នុងប៉េសាវ៉ានិយាយថា លោក អាទីហ្វបានស្លាប់ដោយសាររបួសរបស់លោក។
អ្នកនាំពាក្យតាលីបង់អេសានូឡាអេនសាននិយាយថា ជីវពលឥស្លាមនិយមបានសម្លាប់លោក អាទីហ្វ ដោយសារលោកធ្វើការឲ្យយោធាប៉ាគីស្ថាន និង អាមេរិក៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.