F125 គំរូ Concept ថ្មីរបស់ Mercedes Benz ចេញលក់ក្នុងឆ្នាំ ២០២៥

Posted on
  • Thursday, January 19, 2012
  • by
  • angco.co
  • in
  • Labels:
  • ដើម្បីជាការអបអរខួបអនុស្សាវរីយ៍គំរប់ ១២៥ ឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះក្រុមហ៊ុន
    Mercedes ទើបតែបានធ្វើការបង្ហាញវត្តមានគំរូរថយន្តថ្មីមួយទៀតរបស់ខ្លួនមានឈ្មោះថា 
    F125 និងសន្យាចេញលក់នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ ក្រុមហ៊ុន Mercedes គឺជាក្រុមហ៊ុន
    ដ៏ល្បីឈ្មោះមួយដែលជានិច្ចជាកាលតែងតែនាំមកជូនអ្នកប្រើប្រាស់នូវគំរូរថយន្តដែល
    មានការរចនាយ៉ាងស្រស់ស្អាតបំផុតដោយមានអមមកជាមួយនូវលក្ខណៈពិសេសដោយ
    ឡែករបស់ក្រុមហ៊ុនផងដែរ។ ដោយឡែកគំរូថ្មី F125 នេះត្រូវបានក្រុមហ៊ុនបំពាក់នូវ
    បច្ចេកវិទ្យាកាន់តែទំនើបបំផុតថ្មីមួយទៀតដោយប្រើប្រាស់ការគួបផ្សំគ្នារវាងថ្ម Lithium 
    Sulphur និងឥន្ធនៈអ៊ីដ្រូ ដែលកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការស្រាវជា្រវយ៉ាង
    ល្អិតល្អន់បំផុត។
    ចំពោះពត៌មានលំអិតមួយចំនួនផ្សេងទៀតក្រុមហ៊ុនមិនទាន់មានការបញ្ជាក់ល្អិតល្អន់នៅ
    ឡើយ ប៉ុន្តែ F125 នេះត្រូវបានអោយដឹងថាអាចបង្កើនល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រ
    ត្រឹមតែក្នុងរយៈពេល ៤,៩វិនាទីប៉ុណ្ណោះ។ ហើយចំពោះការគួបផ្សំគ្នារវាងថ្ម Sulphur និង ឥន្ធនៈអ៊ីដ្រូនេះក៏អនុញ្ញាតអោយរថយន្តអាចរត់បានចំង៉ាយ ១០០០គីឡូម៉ែត្រផងដែរចំពោះ
    ការផ្ទុកពេញមួយលើកៗនោះ។ ល្បឿនអតិបរិមារបស់រថយន្តថ្មីនេះគឺប្រហែល ២២០គីឡូ
    ម៉ែត្រក្នុងមួយម៉ោង។
    ដោយឡែកចំពោះប្រព័ន្ធបញ្ជាររបស់ F125 នេះក៏លក្ខណៈបែបទំនើបបំផុតមួយផ្សេងទៀត
    ផងដែរ ដែលអាចនិយាយបានថាវាអាចដំណើរការបានតាមបែបពាក់កណ្តាលស្វ័យប្រវត្តិ និងមានបំពាក់នូវអេក្រង់ប្រភេទ 3D និងអាច Zoom បានតាមរយៈឧបករណ៍ Projector 
    hp57 ដែលមានបំពាក់រួចជាស្រេចនៅក្នុងរថយន្ត និងក៏ប្រហែលជាអាចធ្វើការបញ្ជារបាន
    តាមរយៈសំលេងនិយាយទៀតផង៕


    ប្រភព៖emercedesbenz



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.