វិទ្យាល័យ​ព្រះ​សុវត្ថិ​ធ្វើ​ពិធី​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ​៖​ នៅ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្នុង​សង្កាត់​ផ្សារ​ថ្មី៣​ ខណ្ឌ​ដូនពេញ​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៣​​ ខែ ​មករា​ ឆ្នាំ​ ២០១២​នេះ​បាន​ធ្វើ​ពិធី​ស្ដីពី​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​និង​ បង្ក្រាប​​សកម្មភាព​ក្មេង​ទំនើង​ក្រោម​អធិបតីភាព​លោក​សុខ​សម្បត្តិ​ អភិបាលខណ្ឌ​ដូនពេញ​និង​លោក​ មូល ស៊ុយ​ ហេង​នាយក​សាលា​រួម​ទាំង​អាជ្ញាធរ​សង្កាត់ ​លោក​ គ្រូ​អ្នកគ្រូ​និង​សិក្សានុសិស្ស​ជាង​៥០០០​នាក់។​
    លោក ​មូល​ស៊ុយ​ហេង ​នាយក​សាលា​វិទ្យាល័យ​ស៊ីសុវត្ថិ​បាន​ឲ្យ​ដឹង​ថា​វិទ្យាល័យ​ស៊ីសុវត្ថិ​មាន​ គ្រូ​ចំនួន២៧០នាក់​ក្នុង​នោះ​គ្រូ​ស្រី៩៩​នាក់​ សិស្ស​សរុប​ចំនួន​៥២៨៥នាក់​ស្រី២៤៥៥នាក់​ចែកជា១១៥​ថ្នាក់រៀន​ ២វេន​ជា​លទ្ធផល​ឆ្នាំ ​២០១០-២០១១​ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​បឋមភូមិ៦០០​នាក់​ស្មើនឹង៩២.៥៧ភាគរយ ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ ១៤៤៤នាក់​ស្មើនឹង៩៨.៩០ភាគរយ សិស្ស​ឆ្នើម​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ថ្នាក់​ទី១២ ទទួល​មេដាយមាស​ម្នាក់ និង និទ្ទេស​A ១០នាក់ និទ្ទេស​B ១៤៦នាក់ និទ្ទេស​C ៤៥៨នាក់ និទ្ទេស​D ៦១៥នាក់ និង និទ្ទេស E 216នាក់។​
    ក្នុងឱកាស​នោះ​ដែរ​លោក សុខ សម្បត្តិ​អភិបាលខណ្ឌ​ដូនពេញ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់ក្មួយៗ​ សិស្សានុសិស្ស​ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយ​ខ្លួនជា​សិស្ស​ពូកែ សិស្ស​ឆ្នើម ដើម្បី​អនាគត​តទៅ​មុខ​សម្រាប់​ជួយ​ខ្លួន​យើង ​ក៏ដូចជា​សង្គមជាតិ​ផង​ដែរ​ដែល​ត្រូវ​ចៀសវាង​នូវ​ការប្រើប្រាស់​គ្រឿងញៀន និង ជា​ចៀស​ឲ្យ​ផុត​មិន​តាំងខ្លួន​ជា​ក្មេង​ទំនើង ឬ បង​តូច​បងធំ​ឡើយ។ ចំពោះ​នាយក​សាលា និង​លោកគ្រូ​អ្នកគ្រូ បើ​មាន​សមត្ថភាព​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​វេលា ចៀសវាង​មាន​បញ្ហា​កាន់តែ​ធំ​ឡើង៕
















    ដកស្រង់ចេញពី៖​KQUBE



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.