សុបិន​តារា​វគ្គ​២​បង្ហាញ Poster ផ្លូវ​ការ

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ Dream High 2 (សុបិន​តារា​វគ្គ ២) ទើប​តែ​ដាក់​​បង្ហាញ​នូវ​ផ្ទាំង Poster ផ្លូវ​ការ​របស់​ខ្លួន​នៅ​តាម​​បណ្តាញ​​អនឡាញ បន្ទាប់​ពី​បាន​ចេញ​បង្ហាញ ​Poster តារា​សម្តែង​ផ្នែក​នារី 


    ក្នុង​រូបភាព​ផ្ទាំង​ផ្សព្វផ្សាយ  Poster ផ្លូវ​ការ​នេះ គេ​ចែក​តួ​អង្គ​សំខាន់​ក្នុង​រឿង​​ជា​ពីរ​ក្រុម​ដោយ​ក្រុម​ខាង​លើ​រួម​មាន Hyorin សមាជិក​ក្រុម​ចម្រៀង SISTER, Jiyeon សមាជិក​ក្រុម​ចម្រៀង T-ara និង តារា​សម្តែង​ប្រុស​២ រូប​ទៀត​ដែល​ម្នាក់​មាន​ឈ្មោះ​ថា JB (មក​ពី​ផលិត​កម្ម JYP Entertainment) និង Park Seo Joon (មក​ពី​ផលិតកម្ម KeyEast Entertainment)  ចំណែក​ឯ​ក្រុម​ខាង​ក្រោម​វិញ រួម​មាន​​តារា​ចម្រៀង Jinwoon សមាជិក 2AM និង តារា​សម្ដែង​ស្រី​នាង Kang Sora
    Dream High 2 ពិត​ជា​ខ្សែ​ភាពយន្ត​មួយ​ដែល​ទទួល​បាន​ការ​ពេញ​និយម​មិន​ថា​ក្នុង​ប្រទេស​កូរ៉េ​ផ្ទាល់​នោះ​ទេ សូម្បី​តែ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​ធំ​ក៏​កំពុង​ទន្ទឹង​​​​រង់​ចាំ​ទស្សនា​ខ្សែ​ភាពយន្ត​នេះ​ដែរ។   ដូច្នេះ​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​បន្ត​ជាមួយ sabay!  ព្រោះ​ថា Dream High 2 នឹង​មាន​បង្ហាញ​មុខ​តារា​សម្ដែង រូបភាព  ឬ ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ជា​ច្រើន​ទៀត៕

    ប្រភព និង រូបភាព៖ allkpop





    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.