ភ្នំពេញ៖ មន្រ្តីនាំពាក្យ ក្រសួងការពារជាតិ បានអះអាង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២នេះថា បើទោះបីជា ប្រទេសថៃមាន ការផ្លាស់ប្តូរគណៈរដ្ឋ មន្ត្រីឲ្យចូលកាន់តំណែងថ្មី យ៉ាងណាក៏ដោយ ក៏បញ្ហានេះវាមិនធ្វើឲ្យ រាំងស្ទះ ដល់កិច្ចទំនាក់ទំនង គ្នារវាងកម្ពុជា និងថៃក្នុងការដោះស្រាយ ទំនាស់រឿងប្រាសាទ ព្រះវិហាដែរ ។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ចេញមតិថា ចំពោះការផ្លាស់ ប្តូរគណៈរដ្ឋមន្រ្តីក្នុងប្រទេសនេះថៃ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង នៃកិច្ចដំណើរការដោះស្រាយ ទំនាស់រវាងកម្ពុជា-ថៃនោះទេ បើទោះជាលោកឧត្តមសេ នីយ៍ឯក យុត្ថាសាក់ សាក់ស៊ីប្រាផា រដ្ឋមន្រ្តីក្រសួង ការពារជាតិថៃ ត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងផ្សេងក៏ដោយ ក៏កម្ពុជានៅរក្សាទំនាក់ទំនងជាមួយប្រទេសថៃ ឲ្យបានល្អជានិច្ច។ ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ គឺជារឿងផ្ទៃក្នុងរបស់គណបក្សភឿថៃ ដែលជាអ្នកកាន់អំណាច ដូច្នោះការផ្លាស់ប្តូរនេះ គឺជារឿងធម្មតារបស់គណបក្សនីមួយៗ ។
លោកបន្តថា “កាលពីពេលដែលយើងប្រជុំកន្លងមក ដូចជាមិនមានអ្វីប៉ះពាល់នោះឡើយ ហើយខ្ញុំក៏មិនគិតថា ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ គឺជាការបន្ទុចបង្អាក់ដល់ដំណើរការដោះស្រាយគ្នារវាងកម្ពុជា-ថៃក្នុងរឿងប្រាសាទព្រះវិហារនោះទេ”។
យោងតាមសារព័ត៌មាន INN នៅថ្ងៃពុធ ទី១៨ ខែមករាកន្លងទៅនេះ បានឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានស្នើបញ្ជីឈ្មោះ គណៈរដ្ឋមន្រ្តីយីងឡាក់២ ទៅកាន់ខុទ្ទកាល័យព្រះបរមរាជវាំង នៅថ្ងៃទី១៦ ខែមករា កន្លងទៅនេះ ដើម្បីឲ្យព្រះមហាក្សត្រ ធ្វើការឡាយព្រះហស្ថលេខា។
តំណែងសំខាន់ៗ ក្នុងគណៈរដ្ឋមន្ត្រីយីងឡាក់២ ត្រូវបានផ្លាស់ប្តូររួមមាន ឧត្តមសេនីយ៍ឯក យុត្ថាសាក់ សាក់ស៊ីប្រាផា រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក កិទិរ៉ាត់ ណៃរ៉ាក់ណង ឧបនា យករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ និងមានរដ្ឋមន្ត្រីមួយចំនូនត្រូវបានផ្លាស់ប្តូរ និងចាកចេញពីតំណែង។
តំណែងសំខាន់ៗ ក្នុងគណៈរដ្ឋមន្ត្រីយីងឡាក់២ ត្រូវបានផ្លាស់ប្តូររួមមាន ឧត្តមសេនីយ៍ឯក យុត្ថាសាក់ សាក់ស៊ីប្រាផា រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក កិទិរ៉ាត់ ណៃរ៉ាក់ណង ឧបនា យករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ និងមានរដ្ឋមន្ត្រីមួយចំនូនត្រូវបានផ្លាស់ប្តូរ និងចាកចេញពីតំណែង។
ក្នុងការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនៅលើកនេះ គេសង្កេតឃើញមានឈ្មោះ មេដឹកក្រុមអាវក្រហមដ៏មានប្រជាប្រិយ ភាពមួយរូប គឺលោក ណាត្ថាវុធ សៃក្លឿ ដែលមានតួ នាទីជាអនុរដ្ឋមន្រ្តីក្រសូងកសិកម្មនិងសហករណ៍នៃជួរ គណៈរដ្ឋមន្រ្តីយីងឡាក់២នេះផងដែរ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.