ព្រះសីហនុៈ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន លោក ឡុញ វណ្ណៈ ត្រូវបានផ្ទេរទៅធ្វើជាប្រធានសាខាគយ និងរដ្ឋាករនៅខេត្តស្វាយរៀង ដោយឡែកលោក កើត ធារ៉ា ដែលជាអនុប្រធាននោះ ត្រូវបានដំឡើងជាប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តជំនួសវិញ។
ពិធីប្រកាសផ្ទេរ និតដំឡើងតំណែងនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១២នេះ នៅសាលាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក ឡាយ ឬទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ, លោក ជេវ គឹមហេង អភិបាលរងខេត្តព្រះសីហនុ រួមទាំងមន្រ្តីសាខាគយមួយចំនួនទៀត។
នៅក្នុងឱកាសនោះ លោក ឡាយ ឬទ្ធី បានថ្លែងឲ្យដឹងថា ការផ្លាស់ប្តូតំណែងនេះ មិនដោយសារតែមានបញ្ហាអ្វីនោះទេ វាជារឿងធម្មតា ព្រោះដល់អាណត្តិ ដែលត្រូវផ្លាស់ប្តូរ។ ជាមួយគ្នានេះ លោក៏បានផ្តាំផ្ញើឲ្យមន្រ្តីគយទាំងអស់ខិតខំបំពេញការងាររបស់ខ្លួន។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាច្រកសេដ្ឋកិច្ចមួយដ៏សំខាន់ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ព្រោះខេត្តមួយនេះ ជាខេត្តជាំនឹងដែនសមុទ្រ ដែលទំនិញជាច្រើន ត្រូវបាននាំចូល និងនាំចេញ ទៅកាន់បណ្តាប្រទេសនានា៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.