ក្នុងឆ្នាំ ២០១១ IBM រកបានប្រាក់ចំណូល កើនឡើង ៧ភាគរយ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • ញ៉ូវយ៉កៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ថា នៅក្នុងឆ្នាំ២០១២ ក្រុមហ៊ុន អាយ ប៊ី អឹម “IBM” រកបានប្រាក់ចំណូល កើនឡើងចំនួន ៧ភាគរយ ។
    ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ធំមួយ នៅសហរដ្ឋអាមេរិក “IBM ”បានឱ្យដឹងនៅថ្ងៃព្រហស្បត៍ ទី១៩ ខែមករា ឆ្នាំ២០១២ថា នៅក្នុងឆ្នាំ២០១១ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលកើនឡើង ៧ភាគរយ តួលេខនេះនឹងជំរុញឱ្យដំណើរការ ពាណិជ្ជកម្មរបស់យើងកាន់តែកើនឡើង ។
    ប្រាក់ចំណូលដុលនៅក្នុងឆ្នាំ ២០១១ កើនឡើងចំនួន ១៥,៩ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលមានចំនួន ១០៦,៩ ពាន់លានដុល្លារ ស្មើនឹង៧ភាគរយ ។
    ប្រាក់ចំណូលគិតនៅក្នុងភាគហ៊ុនបានកើនឡើង ១៣ភាគរយ ស្មើនឹង ១៣,០៦ដុល្លារ នៅក្នុងអំឡុងពេល ៩ខែកន្លងមកនេះ ។ ក្រុមហ៊ុនបាននិយាយថា នេះជាកំណើនមួយ ដែលបានកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០១១ ។
    លោក ហ្គីនី រ៉ូម៉េធី “Ginni Rometty” ប្រធាន និងជានាយកប្រតិបត្ដិ នៃក្រុមហ៊ុន អាយ ប៊ី អឹម បានលើកឡើងថា “យើងបានមើលឃើញអំពីសន្ទុះកំណើនប្រាក់ចំណូល នៅក្នុងត្រីមាសទី៤ ដែលកត្ដានេះហើយជំរុញឱ្យប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើង” ។
    ប្រធានក្រុមហ៊ុននេះបានបញ្ជាក់ថា “នៅឆ្នាំ២០១៥ ក្រុមហ៊ុននឹងរកប្រាក់ចំណូលឱ្យកាន់តែច្រើន ពិសេសចង់បានភាគហ៊ុនឱ្យកើនឡើង ២០ដុល្លារយ៉ាងទាបបំផុត” ។
    គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ កន្លងមក ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធមសុន បានឱ្យដឹងថា ប្រាក់ចំណូលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ មានចំនួន ២៩,៧ពាន់លានដុល្លារ ធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០១០ មានត្រឹមតែទឹកប្រាក់ ២៩,០ពាន់ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.