
- ដើម្បីសិចដ៏រោលរាល អ្នកត្រូវមានបេះដូងដែលរាំងមាំ : ព្រោះអ្នកនឹងមិនសប្បាយចិត្តឡើយ បើគ្មានកម្លាំងធ្វើអ្វីឲ្យដល់ត្រើយនោះ ។ ដូច្នេះ គួរចាប់ផ្ដើមហាត់ប្រាណ មួយសប្តាហ៍ឲ្យបាន ៣-៤ ដងដោយការរត់ ដើរ ហែលទឹក ឬអ្វីក៏បាន ដែលធ្វើឲ្យអ្នកមានកម្លាំងកំហែង ។
- សិចត្រូវការភាពអត់ធ្មត់ និងរឹងមាំ : ការសម្រួលសភាពរាងកាយរបស់អ្នកឲ្យរឹងមាំ អាចធ្វើឲ្យសិចរបស់អ្នកកាន់តែយូរអង្វែង ។ ដូច្នេះដើម្បីភាពរឹងមាំ អ្នកត្រូវលើកដុំដែកបែបស្រាលៗ ប៉ុន្ដែលើកច្រើនៗដង ។
- សិចត្រូវការភាពរឹងមាំរបស់សាច់ដុំ : ដើម្បីចៀសវាងការកើតអាការរមួលសាច់ដុំ ឬចុករួយជើង ។ ដូច្នេះអ្នកត្រូវលើកដុំដែក ដែលរាងធ្ងន់បន្ដិច ក្នុងបរិមាណតិចដង ។
- ភាពយឺតយារអាចធ្វើឲ្យជីវិតផ្លូវភេទប្រសើរឡើង : គួរសាកហាត់យោគៈ ឬសាកល្បងហាត់ពន្យឺតសាច់ដុំជាប្រចាំ ដើម្បីឲ្យអ្នកអាចសាកល្បងប្រើក្បាច់រួមភេទផ្សេងៗបាន ។
- ការស្រាវជ្រាវរកឃើញថា សិចនិងការហាត់ប្រាណ ជួយកាត់បន្ថយភាពតានតឹង : ការហាត់ប្រាណ ជួយបង្កើនតម្រូវការផ្លូវភេទ ព្រោះតម្រូវការផ្លូវភេទដែលថយចុះ កើតពីភាពតានតឹង និងភាពហត់នឿយ ។ ដូច្នេះ ការហាត់ប្រាណ រួមជាមួយការទទួលទានអាហារដែលល្អ និងការសម្រាកឲ្យបានគ្រប់គ្រាន់ អាចបង្កើនតម្រូវការផ្លូវភេទ ។
- សិចដុតបំផ្លាញកាឡូរី : អ្នកដែលមានទម្ងន់ ៦៥ គ.ក្រ អាចដុតបំផ្លាញបាន ៧ កាឡូរី រយៈពេល ៥០ នាទី ក្នុងពេលរួមភេទដ៏រោលរាល ហើយបើធ្វើបាន ២ ម៉ោងអាចដុតបំផ្លាញបាន ១៧៧ កាឡូរីឯណោះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.