សេចក្តីសុខ​នៃ​ជីវិត​សិច​តម្រូវ​ អោយ​អ្នក​ឆ្លាត​និង​ប្រើ​ក្បាច់​ តាម​ស្ថានការណ៍​

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:


  • និយាយ​អំពី​ការ​រួម​ភេទ​ វា​ទាមទារ​អោយ​មាន​បច្ចេកទេស​យ៉ាង​ពិតប្រាកដ​។​ចំពោះ​មនុស្ស​ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​សិច​នេះ​ គេ​មុខជា​ដឹង​ថា​ការ​រួម​ភេទ​ជាមួយ​នារី​ខ្លះ​ធ្វើ​អោយ​គេ​រីករាយ​និង​សប្បាយ​ជា​ខ្លាំង​នៅ​លើ​គ្រែ​ប៉ុន្តែ​ការ​រួម​ភេទ​ជាមួយ​អ្នកខ្លះ​ទៀត​បែរជា​មិន​បន្សល់​ទុក​អនុស្សាវរីយ៍​ទៅ​វិញ​។
    ​ហេតុ​អ្វី​ទៅ​?​វា​មានការ​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​និង​មនុស្ស​ម្នាក់​ទាំង​ភាព​ស្និ​ទ្ឋ​ស្នាល​ មនោសញ្ចេតនា​ និង​ការ​បំពេញតម្រូវការ​ដៃគូរ​។​អាថ៌​កំបាំង​មួយ​នោះ​គឺ​រូប​អ្នក​ផ្ទាល់​ត្រូវ​ដឹង​ថា​តើ​ការ​រួម​ភេទ​របៀប​ណា​ ឬ​ក្បាច់​ណា​ ដែល​ធ្វើ​អោយ​អ្នក​ឈាន​ដល់​ចំណុច​កំពួ​ល​បំផុត​នៅ​ក្នុង​ការ​រួម​ភេទ​នោះ​។
    ​អ្នក​អាច​ដឹង​ចំណុច​ស​ម្រើ​បំផុត​របស់​ខ្លួន​តាម​រយះ​ការ​សម្រេច​កាម​ដោយ​ខ្លួន​អ្នក​ផ្ទាល់​។​មនុស្ស​ប្រុស​ឬ​ស្រី​មួយ​ចំនួន​ធ្លាប់​ឆ្លា​ប់​កាត់​ការ​សម្រេច​កាម​តាម​វិធី​នេះ​។​ចុះ​អ្នក​វិញ​ធ្លាប់​ដែរ​ឬទេ​?​តើ​អ្នក​យល់​ដឹង​បែប​ណាខ្លះ​អំពី​បញ្ហា​នេះ​?​មិន​ថា​អ្នកជា​មនុស្ស​ប្រុស​ឬ​ស្រី​ទេ​ បើសិនជា​អ្នកមាន​ពេល​ខ្លះ​សម្រេច​កាម​ដោយ​ខ្លួន​អ្នក​ផ្ទាល់​នោះ​ អ្នក​គួរតែ​យល់​ដឹង​អំពី​បញ្ហា​នេះ​អោយ​បាន​ដិត​ដល់​។​
    ការ​សម្រេច​កាម​ដោយ​ខ្លួន​យើង​ផ្ទាល់​នឹង​មិន​ខុសឆ្គង​ចំពោះ​នរណា​ម្នាក់​ឡើយ​ផ្ទុយ​ទៅ​វិញ​អ្នក​អាច​ចៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ដែល​អាច​នឹង​កើត​មាន​ដោយសារ​តែ​ការ​រួម​ភេទ​មិន​បានការ​ពារ​។​តាម​ជ្រុង​នេះ​ ពេល​ខ្លះ​ការ​សម្រេច​កាម​ដោយ​ខ្លួន​អ្នក​ផ្ទាល់​អាច​នឹង​មិន​គ្រោះថ្នាក់​ដូចដែល​អ្នក​ត្រូវ​រួម​ភេទ​នៅ​ក្រៅ​ផ្ទះ​ជាមួយ​អ្នក​រកស៊ី​ខាង​ផ្លូវភេទ​ផង​។​មិន​ថា​អ្នក​ជ្រើសរើស​ការ​សម្រេច​កាម​តាម​វិធី​ណា​ឡើយ​ អ្នក​ត្រូវ​តែ​ជា​មនុស្ស​ឆ្លាត​យល់​ដឹង​គ្រប់​ជ្រុងជ្រោយ​អំពី​ការ​រួម​ភេទ​តាម​របៀប​ណាមួយ​ដែល​អ្នក​ជ្រើសរើស​។​អ្នក​ត្រូវ​តែ​មនុស្ស​ឆ្លាត​អំពី​ការ​រួម​ភេទ​ចាប់ពី​ពេល​នេះ​ទៅ​។
    អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.