ដំណោះស្រាយអំពីការឈឺពេលរួមភេទ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​
    -​    ​អ្នក​មានការ​ឈឺចាប់​ថ្មី​នៅ​ពេល​ដែល​រួម​ភេទ​
    -​    ​ការ​ឈឺចាប់​កំពុង​តែ​រំខាន​អ្នក​ និង​ដៃគូរ​របស់​អ្នក​ពី​ការ​រីករាយ​ក្នុង​ការ​រួម​ភេទ​
    -​    ​ការ​ឈឺចាប់​រឹតតែ​ឈឺ​ទៅៗ​ត្រង់​ត្រគាក​
    -​    ​ការ​ឈឺចាប់​នោះ​ត្រូវ​បាន​រួម​ផ្សំ​ទៅ​ដោយ​ការ​រមាស់​ទ្វារមាស​,​ ហើម​ និង​ស្ងួត​
    -​    ​អ្នក​ធ្លាប់​មានការ​នោម​ក្រហាយ​
    នៅ​ពេល​ណា​ដែល​អ្នក​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ 
    មិន​រាល់​យប់​ទាំងអស់​ទេ​។​ អ្នក​មិន​ដែល​គិត​ថា​អ្នក​នឹង​រក​ឃើញ​ថា​អ្នក​និយាយ​វា​ដោយ​ខ្លួនឯង​នោះ​ទេ​។​ វា​មិនមែន​ជា​ការ​ឈឺក្បាល​ដែល​ធ្វើ​អោយ​បាត់បង់​ចំ​នង់​ផ្លូវភេទ​ប៉ុន្មាន​ថ្ងៃនេះ​ទេ​។​ វា​ជា​ការ​រួម​ភេទ​ដែល​ធ្វើ​អោយ​អ្នក​ឈឺ​ និង​អ្នក​មិន​ប្រាកដ​ថា​ហេតុ​អ្វី​។​
    ជា​ធម្មតា​ទីតាំង​នៃ​ការ​រួម​ភេទ​ដែល​មិនជា​ទម្លាប់​នៅឡើយ​នោះ​នឹង​នាំ​អោយ​មានការ​ឈឺចាប់​។​ វេជ្ជបណ្ឌិត​ រ៉ូ​ហ្គ័​រ​ ស្មី​ត​ ដែល​ជា​សាស្ត្រាចារ្យ​នៃ​ខាង​រោគ​ស្ត្រី​ និង​សម្ភព​បាន​និយាយ​ថា​ ប្រសិនបើ​វា​មានការ​កើតឡើង​ការ​ឈឺចាប់​ភ្លាមៗ​ជាមួយ​ការ​មាន​ទីតាំង​នៃ​ការ​រួម​ភេទ​ថ្មី​,​ សូមកុំ​បារម្ភ​,​ គ្រាន់តែ​និយាយ​រឿង​នេះ​ទៅ​កាន់​គ្រូពេទ្យ​នៅ​ពេល​ពិនិត្យ​សុខភាព​។​
    ជួនកាល​ ច​លន​ការ​នៃ​ខ្លួន​របស់​យើង​ធម្មតា​អាច​បណ្តាល​អោយ​មានការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ​ដោយសារ​ភាព​ស្ងួត​,​ ដោយសារ​ការ​បើក​របស់​ទ្វារមាស​នោះ​តូច​ពេក​។​ មូលហេតុ​នៃ​អារម្មណ៍​គឺជា​រឿង​សំខាន់​ផង​ដែរ​។​ ប្រសិនបើ​ការ​រួម​ភេទ​មានការ​ប្រញាប់ប្រញាល​ពេក​ ឬ​ស្ត្រេ​ស​ទៅ​នឹង​ក្លិន​,​ ដែល​នេះ​អាច​ធ្វើ​អោយ​កង្វះ​នូវ​ភាព​រំអិល​ និង​ធ្វើ​អោយ​ឈឺចាប់​។​
    ប្រសិនបើ​ការ​ឈឺចាប់​ដែល​មាន​អារម្មណ៍​ក្នុង​ការ​ដែល​ត្រូវ​បាន​លិង្គ​ដាក់​បញ្ចូល​នោះ​,​ មូលហេតុ​ជា​ទូទៅ​បំផុត​នោះ​គឺជា​ការ​រលាក​ ឬ​ជា​ការ​ឆ្លង​មេរោគ​នៅ​នឹង​យោនី​ ឬ​ផ្នែក​ខាងក្រៅ​នៃ​យោនី​។​ ប្រសិនបើ​វា​ឈឺ​ជាង​នៅ​ពេល​ដែល​លិ​ង្ក​កំពុង​ដាក់​បញ្ចូល​យ៉ាង​ជ្រៅ​នោះ​,​ នោះ​ការ​ឆ្លង​មេរោគ​នៃ​យោនី​អាច​ជា​បញ្ហា​។​
    ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ឬ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​ក៏​ជា​មូលហេតុ​មួយ​ដែល​អាច​កើត​មាន​ផង​ដែរ​នៃ​ការ​ឈឺចាប់​ពេល​រួម​ភេទ​នោះ​។​
    ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា 
    វេជ្ជបណ្ឌិត​ ស្មី​ត​បាន​និយាយ​ថា​ ការ​ឈឺចាប់​ពេល​រួម​ភេទ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​ទេ​។​ ប៉ុន្តែ​វា​គ្មាន​ហេតុផល​ណា​ដែល​ធ្វើ​មិនដឹងមិនលឺ​ជាមួយ​វា​នោះ​ទេ​។​ ទាំងនេះ​គឺជា​ការ​ជួយ​អោយ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ទៅ​នឹង​ការ​បង្កើត​ជីវិត​ស្នេហា​ឡើង​វិញ​។​
    -​    ​វេជ្ជបណ្ឌិត​ ស្មី​ត​និយាយ​ថា​ ការ​ប្តូរ​នូវ​ទីតាំង​អាច​ជួយ​អ្នក​បាន​។​ គាត់​ក៏​បាន​និយាយ​ដែរ​ថា​ ទីតាំង​ដែល​ល្អ​បំផុត​គឺ​ស្ត្រី​អាច​គ្រប់គ្រង​នូវ​ការ​រុញ​គំហុក​នូវ​លិង្គ​បាន​ដែល​ថា​តើ​ស្ត្រី​គឺ​ស្ថិត​នៅ​ពីលើ​ ឬ​អ្នក​គេង​ម្ខាង​ម្នាក់​។​ សូម​រក​នូវ​ទីតាំង​ណា​ដែល​ធ្វើ​អោយ​អ្នក​ទាំង​ពីរ​យល់​ថា​សម​ និង​សុខ​ស្រួល​ និង​ទាំង​ច​លន​ការ​ និង​អារម្មណ៍​ផង​ដែរ​។​ ប្រសិនបើ​អ្នក​មិន​អាច​រក​ឃើញ​ថា​តើ​ទីតាំង​បែប​ណា​ដែល​មិន​ផ្តល់​នូវ​ការ​បាត់​ឈឺ​ទេ​នោះ​,​ សូម​ប្រាប់​ទៅ​គ្រូពេទ្យ​ថា​តើ​ទីតាំង​បែប​ណា​ដែល​ឈឺ​ខ្លាំង​បំផុត​ និង​បែប​ណា​ដែល​ឈឺ​តិច​បំផុត​។​ ព័ត៌មាន​នេះ​នឹង​ជួយ​គ្រូពេទ្យ​អោយ​រក​ឃើញ​ថា​កន្លែង​ណា​ដែល​មើលទៅ​បង្ក​ជា​បញ្ហា​។​
    -​    ​បន្ធូរ​អារម្មណ៍​,​ កុំ​ប្រញាប់ៈ​ វេជ្ជបណ្ឌិត​ ស្មី​ត​បាន​សំណូមពរ​ថា​ ប្រសិនបើ​សាច់ដុំ​ទ្វារមាស​របស់​អ្នក​ឡើង​តឹង​ និង​ការពារ​ពី​ការ​រួម​ភេទ​,​ គឺ​សំដៅ​ទៅ​លើ​ការ​បរ​បោស​អង្អែល​។​ ជា​រឿយៗ​ ភាព​ដឹង​ញាណ​នៃ​ខ្លួន​របស់​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ច្បាស់​ទៅ​នឹង​អារម្មណ៍​មួយ​ចំនួន​ដូច​ជា​ការ​ភ័យ​ខ្លាច​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​ ឬ​ការ​ឈឺចាប់​ ឬ​ភាព​ស្ទាក់ស្ទើរ​ទៅ​នឹង​ការ​រួម​ភេទ​។​ កុំ​ទុក​អោយ​ខ្លួន​អ្នក​ប្រញាប់ប្រញាល់​អី​,​ និង​ប្រសិនបើ​ការ​ព្រួយបារម្ភ​នៅ​តែ​មាន​បន្ត​,​ សូម​និយាយ​ទៅ​កាន់​គ្រូពេទ្យ​អំពី​បញ្ហា​នេះ​។​  វេជ្ជបណ្ឌិត​ ស្មី​ត​បាន​រំលឹក​យើង​ថា​ ការ​បង្កើត​ស្នេហា​មិន​មាន​រួម​បញ្ចូល​នឹង​សកម្មភាព​រួម​ភេទ​នោះ​ទេ​។​
    -​    ​បំបាត់​ភាព​ស្ងួតៈ​ នៅ​ពេល​ដែល​អ្នក​ជិត​ទៅ​ដល់​នឹង​អស់​រដូវ​,​ ជាលិកា​នៃ​ទ្វារមាស​ដែល​ស្តើង​ និង​ស្ងួត​គឺជា​បញ្ហា​ទូទៅ​ជាមួយនឹង​ដំណោះស្រាយ​យ៉ាងច្រើន​។​ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ស្ងួត​ម្តងម្កាល​ទេ​នោះ​,​ ព្យាយាម​រំអិល​ដោយ​ទឹករំអិល​ដូច​ជា​ K-Y​ Jelly​ ឬ​ Surgilube​។​ វេជ្ជបណ្ឌិត​ដេ​វី​ដ​ អេស​ឈេ​ន​បាច​ ដែល​ជា​សាស្ត្រាចារ្យ​ និង​ជា​ប្រធាន​ផ្នែក​នៃ​រោគ​ស្ត្រី​ និង​សម្ភព​នៅ​ឯ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ទីក្រុង​សេត​ថ​ល​(Seattle​ )​បាន​សំណូមពរ​ថា​ ដើម្បី​បន្ត​នូវ​សំណើម​,​ ព្យាយាម​ប្រើប្រាស់​នូវ​ផលិតផល​ថ្មី​មួយ​ចំនួន​ដូច​ជា​ Replens​ ដែល​នាំ​អោយ​មាន​ជាតិ​ទឹក​ជំនួស​នៅ​នឹង​ជាលិកា​ទ្វារមាស​របស់​អ្នក​។​ ប្រសិនបើ​បញ្ហា​រុំ​ា​រ៉ៃ​,​ អ្នក​អាច​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​នៃ​ការ​ព្យាបាល​ជំនួស​ដោយ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​។​
    -​    ​ការពារ​ពី​ការ​ឆ្លង​មេរោគ​នៅ​ប្លោក​នោមៈ​ ប្រសិនបើ​មាន​អារម្មណ៍​ថា​ក្រហាយ​កើត​មាន​ឡើង​អំឡុង​ពេល​រួម​ភេទ​ និង​បន្ទោ​របង់​,​ វា​ពិតជា​អាច​កើត​មាន​ណាស់​ថា​អ្នក​មានការ​ឆ្លង​មេរោគ​នូវ​ប្រដាប់​បង្ហូរ​ទឹកនោម​។​ ដំបូង​ គ្រូពេទ្យ​ពិនិត្យ​អ្នក​,​ ធ្វើ​រោគវិនិច្ឆ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​ និង​ចេញ​វេជ្ជបញ្ជា​យ៉ាង​សម​ស្រប​,​ ផ្នែក​ដែល​សំខាន់​បំផុត​នៃ​ការ​កើត​មាន​ម្តងទៀត​នោះ​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​។​ វេជ្ជបណ្ឌិត​ ជេ​ក​ ឡា​ផី​ត​ជា​គ្រូពេទ្យ​ឯកទេស​ខាង​មូត្រ​សាស្ត្រ​នៅ​ក្នុង​ទីក្រុង​មី​ឈី​ហ្កែ​ន​បាន​និយាយ​ថា​ រយៈពេល​ដែល​ទៀងទាត់​ទៅ​នឹង​ការ​នោម​គឺ​មិន​តិច​ជាង​៣​ទៅ​៤​ម៉ោង​នោះ​ទេ​។​ ក្រៅពី​នេះ​,​ ប្លោក​នោម​របស់​អ្នក​អាច​រួម​,​ ចាល់​ជាតិ​ទឹក​,​ ក្លាយជា​ឆ្លង​មេរោគ​ និង​ត្រូវ​បាន​ឆ្លៀត​ចូល​ដោយ​បាក់តេរី​។​
    -​    ​ព្យាបាល​ជំងឺស្វាយ​:​ ប្រសិនបើ​មេរោគ​នេះ​គឺជា​មូលហេតុ​នៃ​ការ​ឈឺ​របស់​អ្នក​,​ អ្នក​គួរតែ​តមនឹង​ការ​រួម​ភេទ​រហូត​ដល់​មេរោគ​នោះ​បាត់​ទៅ​វិញ​សិន​។​ វេជ្ជបណ្ឌិត​  R.​ Don​ Gambrell​ ជា​សាស្ត្រាចារ្យ​ឯកទេស​ខាង​ក្រពេញ​,​ ខាង​រោគ​ស្ត្រី​ និង​សម្ភព​នៅ​ឯ​មន្ទីរពេទ្យ​ចរ​ជា​ និង​គ្លី​នី​កមួយ​បាន​និយាយ​ថា​ ទោះជា​ជំងឺស្វាយ​ត្រូវការ​ការ​ព្យាបាល​រយៈពេល​យូរ​ក៏​ពិតមែន​,​ វា​អាច​ត្រូវ​បាន​ជម្រុញ​អោយ​លុប​បំបាត់​វា​ និង​ត្រូវ​បាន​ព្យាបាល​។​ គាត់​ក៏​បាន​បន្ថែម​ថា​ បម្រុង​ប្រយ័ត្ន​ដែល​សំខាន់​បំផុត​របស់​អ្នក​អំឡុង​ពេល​នៃ​ការ​ឈឺ​នោះ​គឺ​ តម​ការ​រួម​ភេទ​អំឡុង​ពេល​ផ្ទុះ​ឡើង​នៃ​មេរោគ​ ឬ​ប្រើប្រាស់​ស្រោមអនាម័យ​គ្រប់ពេល​ដែល​អ្នក​រួម​ភេទ​។
    អត្ថបទស្រាវជ្រាវប្រែសម្រួលដោយសុខឆាយ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.