បុរសពីរនាក់ រត់ម៉ូតូឌុបរក លុយចាយមិនគ្រប់ ឆ្លៀតចែកចាយ ថ្នាំញៀនត្រូវសមត្ថកិច្ច ឃាត់ខ្លួន

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels: ,

  • បន្ទាយមានជ័យ៖ បុរសពីរនាក់រត់ម៉ូតូឌុបរកលុយ ចាយមិនគ្រប់ទៅលួចចែកចាយគ្រឿងញៀនបន្ថែម ត្រូវកម្លាំងនគរបាលឃាត់ខ្លួន។
    មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង ៣ និង១៥នាទីរសៀល ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញ ដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំង នគរបាលក្រុងប៉ោយប៉ែត បានចុះឡោមព័ទ្ធកន្លែងចែកចាយ និងសេពគ្រឿងញៀន ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់-ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនបុរសរត់ម៉ូតូឌុបពីរនាក់ ដែលតែងតែធ្វើសកម្មភាព ចែកចាយថ្នាំញៀន។
    ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោក ធិន ស៊ិនដេត បានប្រាប់ឲ្យដឹងថា បន្ទាប់ពីកម្លាំង របស់លោក បានតាមដាន និងស៊ើបអង្កេតអស់ជាច្រើនថ្ងៃ ទើបនៅរសៀលថ្ងៃនេះ ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀនពីរនាក់ ១. ឈ្មោះ ប្រុស ភា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅស្រុកអូររាំងឳ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះ ឈុន ធី អាយុ ២៤ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យទាំង ពីរនាក់នេះ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ផ្ទះជួលខាងលើ។
    នៅក្នុងប្រតិបត្តិការខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានរឹបអូសបាន ថ្នាំញៀនខេទឹកកកមួយថង់ ដែលមានតម្លៃ៣ពាន់បាត។
    បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានយកទៅ ឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត៕​ ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.