ថ្ងៃ​នេះ​តារា​​​​ឈ្នះ​​​ពាន​​​Grammy​ចំនួន​៦​មាន​​វ័យ​៣១​​ឆ្នាំ

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:
  • នៅ​ថ្ងៃ​ទី ៣១ ខែ មករា​ឆ្នាំ ២០១២ នេះ តារា​ចម្រៀង​ពោរពេញ​ដោយ​ទេព​កោសល្យ​ដែល​ឈ្នះ​ពាន​រង្វាន់ Grammy Awards ចំនួន ៦ និង Emmy Awards ចំនួន ៤  Justin Timberlake ឈាន​ចូល​វ័យ ៣១ ឆ្នាំ​ហើយ។

    Justin Timberlake មាន​ឈ្មោះ​ពេញ​ថា Justin Randall Timberlake  កើត​នៅ​ថ្ងៃ​ទី ៣១ ខែ ​មករា​ឆ្នាំ ១៩៨១។  គេ​ជា​តារា​ចម្រៀង អ្នក​សរសេរ​បទ​ចម្រៀង តារា​សម្ដែង និង អ្នក​ជំនួយ​សញ្ជាតិ​អាមេរិក។  Justin Timberlake ចាប់​ផ្ដើម​មាន​កេរ្តិ៍​ឈ្មោះ ​នៅ​ពេល​រូប​គេ​ចូលរួម​ជា​បេក្ខភាព​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី Star Search និង បន្ត​ចូល​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ “The New Mickey Mouse Club” របស់​ប៉ុស្តិ៍​ទូរទស្សន៍ Disney Channel (កន្លែង​ដែល​គេ​បាន​ជួប​ជាមួយ​មិត្ត​រួម​ក្រុម​ JC Chasez) ។
    Justin Timberlake ទទួល​បាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង​នៅ​ពេល​រូប​គេ​​​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ក្នុង​ក្រុម​ចម្រៀង​បុរស N Sync ដែល​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​ដោយ Lou Pearlman។ ក្រៅ​ពី​ប្រឡូក​ក្នុង​អាជីព​ចម្រៀង តារា​រូប​នេះ​ក៏​ប្រឡូក​ក្នុង​អាជីព​សម្ដែង​ផង​ដែរ​ដោយ​ក្នុង​នោះ​គេ​បាន​សម្ដែង​ក្នុង​រឿង The Social Network, Bad Teacher និង Friends with Benefits៕

    ប្រភព៖ hollywoodlife & wikipedia



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.