គ.ជ.ប អនុញ្ញាត ឲ្យគណៈកម្មការ ការិយាល័យ បោះឆ្នោត ត្រូវបាំងវាំងនន ឬរបាំង សម្រាប់ ការបោះឆ្នោត សមាជិក ព្រឹទ្ធសភា នីតិកាលទី៣

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចមួយ អនុញ្ញាតឲ្យ គណៈកម្មការការិយាល័យបោះឆ្នោត ត្រូវបាំងវាំងនន ឬរបាំងផ្សេងទៀត ដែលមានកម្ពស់មួយជំហរ ដើម្បីធ្វើជារបាំង នៅចន្លោះ បន្ទប់បោះឆ្នោតសម្ងាត់ទាំង២ ក្នុងការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២។
    អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ថា ការប្រើវាំងនន ឬរបាំង នៅចន្លោះបន្ទប់សម្ងាត់ទាំង២នេះ ជាប្រយោជន៍ ដើម្បីរក្សាការសម្ងាត់ នៃការបោះឆ្នោត នៅក្នុងការិយាល័យបោះឆ្នោត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
    លោកបញ្ជាក់ថា ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មានការរិយាល័យបោះឆ្នោត សរុប ៣៣ ដោយក្នុងមួយការិយាល័យ មានបន្ទប់គូសសន្លឹកឆ្នោត ចំនួន២ ដាច់ដោយឡែកពីគ្នា ហើយនៅចន្លោះ បន្ទប់សម្ងាត់ទាំងពីរនេះ ត្រូវប្រើប្រាស់វាំងនន ឬរបាំងផ្សេងទៀត ដែលអាចរកបាន ដើម្បីបាំងកុំឲ្យអ្នកបោះឆ្នោត មើលគ្នាឃើញ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.