ទម្លាប់​មិន​ល្អ ១៧ យ៉ាង​គួរ​ជៀសវាង​ដើម្បី​សុខភាពល្អ​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • គ្រប់គ្នា​តែង​ចង់​បាន​សុខភាព ល្អ ជា​ពិសេស ជៀសវាង​ជំងឺ​មហារីក​ផ្សេងៗ ឬ​ជំងឺ​បេះដូង​ជាដើម។ ជាក់ស្ដែង​អ្នក​ដឹង​ទេ​ថា យុវវ័យ​១​ ភាគ ៣ នៅ​សហរដ្ឋអាមេរិក បាន​កើត​ជំងឺ សរសៃឈាម​បេះដូង។ ដំណឹង​ល្អ​សម្រាប់​អ្នក​ទាំង​អស់​គ្នា គឺ​ទម្លាប់​ជាប្រចាំ​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ អាច​គេច​ផុត​ពី​ជំងឺ​ផ្សេងៗ​បាន។ ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់​អាក្រក់ ១៧ យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ដែល​លោក​អ្នក​គួរ​ជៀសវាង៖
    ១. មើល​ទូរទស្សន៍ៈ​កុំ​អង្គុយ​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​ពេក។
    ២. ចេះ​តែ​ជំទាស់ និង​មិន​ព្រម​ទទួលស្គាល់​ភាព​ដុនដាប​របស់​ខ្លួនៈ ទម្លាប់​នេះ​អាច​ក្លាយ​ជា​បញ្ហា​ធំ​សម្រាប់​ខ្លួន​អ្នក នៅ​ពេល​ក្រោយ។
    ៣. គេង​ស្រមុក
    ៤. មិន​សំអាត​ធ្មេញ​ដោយ​ខ្សែ​សំអាតៈ ការ​សំអាត​ដោយ​ច្រាស​ដុះ​ធ្មេញ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ
    ៥. ផ្ដាច់​ខ្លួន​ចេញ​ពី​សង្គមៈ ចូលចិត្ត​នៅ​ម្នាក់​ឯង មិន​សូវ​ចូល​ចំណោម​ជាមួយ​មិត្ត គ្រួសារ ឬ​ចូលរួម​កម្មវិធី​ផ្សេងៗ។
    ៦. ធ្វើ​ច្រើន លទ្ធផល​ទទេៈ កុំ​ធ្វើ​នេះ ធ្វើ​នោះ មិន​ប្រាកដ​ប្រជា ហើយ​មិន​មាន​លទ្ធផល​ល្អ​សោះ
    ៧. ទទួល​ទាន​ជាតិ​ស្រវឹង​ច្រើន​ពេកៈ ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង ហើយ​ជូន​កាល​អាច​នាំ​អន្តរាយ​ផ្សេងៗ ដល់​ខ្លួន​និង​មនុស្ស​ពាក់ព័ន្ធ។
    ៨. ទទួល​ទាន​ហួស​កម្រិតៈ ទទួល​ទាន​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់ មាន​ជំងឺ​ផ្សេងៗ
    ៩. ចេះ​តែ​ស្មាន​ថា​ខ្លួន​មិន​មាន​បញ្ហាៈ ឬ​ពេល​ខ្លះ​​ដឹង​ថា​មាន​បញ្ហា​ហើយ តែ​ហាក់​គិត​ថា​ជា​រឿង​តូចតាច និង​មិន​ដោះស្រាយ។
    ១០. ទទួលទាន​សាច់​មិន​សូវ​ឆ្អិន
    ១១. ចេះ​តែ​ពន្យារពេល​ទៅ​ពិនិត្យ​សុខភាពៈ​គួរ​ឧស្សាហ៍​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ តាមដាន​សុខភាព
    ១២. ទទួលទាន​បារី ឬ​រស់នៅ​ជាមួយ​ផ្សែង​បារីៈ បារី​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សួត​របស់​អ្នក។
    ១៣. មិន​ព្រម​ទទួលទាន​ថ្នាំ​តាម​កំណត់ ឬ​ទៀងទាត់​តាម​ការ​ណែនាំ
    ១៤. មិន​ទទួលទាន​បន្លែ និង​ផ្លែឈើៈ បន្លែ និង​ផ្លែឈើ​ស្រស់​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ព្រោះ​សំបូរ​ដោយ​សារជាតិ និង​វីតាមីន​គ្រប់​ប្រភេទ។
    ១៥. មិន​ចាប់​អារម្មណ៍​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួនៈ កាលណា​ប្រព័ន្ធ​ភាព​ផ្សំ​ចុះ​ខ្សោយ គឺ​បញ្ជាក់​ថា​អ្នក​មាន​ជំងឺ​មក​បៀតបៀន​ហើយ។
    ១៦. ទទួលទាន​អាហារ​ប្រៃ​ពេក
    ១៧. ទទួលទាន​អាហារ​ដែល​គ្មាន​កាឡូរី​សោះ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.