ពិត​ទេ​ថា​ការ​រួម​ភេទ​ជួយ​ដល់​សុខភាព

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:


  • ក​ជឿ​ទេ​ថាsexជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ? Sex គឺ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ជីវិត​មាន​ពន្លឺ។ ការ​រួម​ភេទ​ដោយ​វិធី​ត្រឹមត្រូវ​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ពិត​មែន។ ខាង​ក្រោម​នេះ​ជា​គុណ​សម្បត្តិ​ដែល​sex ​បាន​ផ្ដល់​ឲ្យ​អ្នក៖

    ១. ការ​រួម​ភេទ​ដូច​ជា​ការ​ហាត់ប្រាណ
    រួម​ភេទ​ប្រហែល​ជា​កន្លះ​ម៉ោង​ អាច​បន្ថយ​៨៥កាឡូរី​។ នោះ​មាន​ន័យ​ថា​សកម្មភាព​លើ​គ្រែ​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ ដូច​ជា​អ្នក​ហាត់​ប្រាណ​កាន់​តែ​ខ្លាំង​ផង​ដែរ។

    ២. បន្ថយ​ការ​ឈឺចាប់
    ការ​បបោសអង្អែល​ ឱប​ ថើប និង​ការ​ឈាន​ដល់​ចំណុច​កំពូល​ អាច​ជួយ​បន្ថយ​នូវ​ឈឺចាប់​ធម្មតា​ដែល​កើត​មាន​ឡើង​ជា​ប្រចាំ​ក្នុង​ជីវិត​មនុស្ស។

    ៣. ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ
    ការ​រួម​ភេទ​១ឬ២ដល់​ក្នុង​មួយ​សប្ដាហ៍​យ៉ាង​ទៀងទាត់​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដល់​រាងកាយ​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ។

    ៤. sex ជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​ជំងឺ​លើស​ឈាម
    ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ទៀងទាត់​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ ធុញថប់​ ព្រមទាំង​ជួយ​ឲ្យ​មាន​សំពាធ​ឈាម​ទាប​ ។ជា​ពិសេស​ជួយ​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល។

    ៥. គេង​លក់​ស្រួល
    បន្ទាប់​ពី​ឈាន​ដល់​ចំណុច​កំពូល​ហើយ​ នឹង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ស្កប់ស្កល់។ ដូច​ដែល​អ្នក​បាន​ដឹង​ហើយ ការ​គេង​គ្រប់គ្រាន់​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.