វិធី​ជ្រើស​រី​សរក​ផ្កា​ខាត់ណា​នៅ​ស្រស់​ថ្មី​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • គប្បី​ជ្រើស​រី​ស​យក​ផ្កា​ដែល​រឹង​ណែម ហើយ​ធាង​និង ផ្កា​មិន​ទន់ ស្លឹក​មាន​ពណ៌​បៃតង​ស្រស់ ស្រួយ ។​បើ​ករណី​ផ្កា​ខាត់ណា​មាន​ស្នាម​ពណ៌​លឿង​ក៏​មិន​ថ្វី​ដែរ ព្រោះ​តែង​កើត​ពី​ការ​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង តែ​មិន​ប៉ះពាល់​ដល់​រសជាតិ​ប៉ុន្តែ​បើសិន​មាន​អុជ​ពណ៌​ត្នោត ឬ ពណ៌​ប្រផេះ បញ្ជាក់ថា​ដុះ​ផ្សិត​ហើយ បើ​មិនសូវ​ច្រើន​ត្រូវ​ចិត​ចោល​ដោយ​យក​កន្លែង​ល្អៗ​យកមក​ធ្វើ​ម្ហូប ។​
    +​ការត្រៀម​ផ្កា​ខាត់ណា​មុនពេល​នាំយកមក​ចម្អិន​
    មុនដំបូង​ត្រូវ​កាត់​ស្លឹក និង ស្នូល​កណ្តាល​ចេញ ។ ត្រូវ​ប្រើ​កាំបិត​កាត់​ផ្កា​ខាត់ណា​ចេញពី​ស្នូល​កណ្តាល ហើយ​បើ​ចង់​លឿន​ត្រូវ​ពុះ​ផ្កា​ជា​បួន​ចំណែក ហើយ​កាត់​ច្រៀក​ស្នូល​ចេញ​ម្តងទៀត ។​
    ក្នុងករណី​ផ្កា​ខាត់ណា​ដែល​នៅសល់​ប្រើ​ធ្វើជា​អាហារ​មិន​អស់ អាច​យកទៅដាក់​ទុក​ក្នុង​ទូទឹកកក​ត្រង់​ថត​ត្រជាក់​ធម្មតា ដោយ​អាច​ទុក​រយៈ​ពេក ៣ ថ្ងៃ ប៉ុន្តែ​បើ​ខ្ចប់​អាច​ទុក​ដល់ ៥ ថ្ងៃ និង​បើ​យូរ​ជាង​នេះ នាំ​ឲ្យ​រលួយ​យកមក​ចម្អិន​មិន​ឆ្ងាញ់​ទេ ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.