១-ពេលកំពុងស្រុស ព្យាយាមដាក់ទឹកតិចបំផុតតាមដែលអាចធ្វើបាន ។
២- មុនពេលយកបន្លែដាក់ស្រុសរង់ចាំទឹកពុះជាមុនសិន សឹមដាក់បន្លែនិងត្រូវចងចាំថា មិនត្រូវដាក់នៅពេលទឹកមិនទាន់ពុះឡើយ។
៣-បន្លែពណ៌បៃតង គួរធ្វើឲ្យឆ្អិនដោយវិធីស្រុស ឬដាក់ទៅក្នុងទឹកពុះ និងនៅពេលទឹកពុះម្តងទៀតដួសចេញភ្លាម ។
៤- បើជាបន្លែមើមដូចជា ឆៃថាវការ៉ុត គួរស្រុសក្នុងទឹកពុះតិចៗ និងគួរស្រុសទាំងមើម ព្រោះថាអាចជួយរក្សាគុណភាពផ្នែកអាហារបានល្អជាងការចិត ឬ កាត់ជាកង់ៗ រូចហើយយកទៅដាក់ស្រុស ។
៥-រៀងរាល់លើកដែលស្រុស គួរបិទគម្របឆ្នាំងដើម្បីឲ្យទឹកពុះ និង បន្លែឆាប់ឆ្អិន ។ អ្នកត្រូវចងចាំថា បើបន្លែនៅក្នុងទឹកក្តៅកាន់តែយូរ គុណប្រយោជន៍របស់វាក៏កាន់តែថយចុះដែរ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.