Ericsson និង​ZTE​ទម្លាក់​កាំបិត​ចុះ​បញ្ចប់​ជម្លោះ!

Posted on
  • Sunday, January 22, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Ericsson និង ZTE ពេល​នេះ​បាន​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ថ្មី​មួយ ដើម្បី​បញ្ចប់​ជម្លោះ​រឿង​ការ​រំលោភ​បំពាន​ប៉ាតង់​ហើយ។ នេះ​ដោយ​យោង​តាម​គេហទំព័រ Engadget
    ក្រុមហ៊ុន​ Ericsson និង ZTE បាន​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ផ្ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​បទ​រំលោភ​បំពាន​ប៉ាតង់​នៃ​បច្ចេកវិទ្យា 4G/ WCDMA /GSM។ ការ​ប្តឹងផ្តល់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី។ ជុំវិញ​រឿង​នេះ​ក្រុមហ៊ុន ZTE បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បញ្ចប់​ជម្លោះ​នេះ បន្ទាប់​ពី​បាន​ធ្វើការ​ពិភាក្សា និង​ប្រឹក្សា​យោបល់​រួច​មក។
    ការ​សម្រេច​ចិត្ត​បញ្ចប់​ពាក្យ​បណ្ដឹង​នេះ បាន​ចេញ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ១៩ កន្លង​ទៅ​នេះ។ ZTE បាន​បដិសេធ​លើ​ពាក្យ​ចចាមអារ៉ាម​ថា ក្រុមហ៊ុន​របស់​ខ្លួន​ត្រូវ​បាន​ Ericsson បង្ខំ​ឲ្យ​ចំណាយ ៥០០ លាន​ផោន ប្រហែល​ ៦៤៧ លាន​ដុល្លារ។ ចំណែក​ឯ​ក្រុមហ៊ុន Ericsson មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ។

    គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ចាប់​ផ្តើម​ពាក្យ​បណ្តឹង​តាម​ពី​ខែ មេសា ឆ្នាំ​មុន​ម្ល៉េះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.