គេហទំព័រ BGR បានឲ្យដឹងកាលពីម្សិលមិញនេះថា ក្រុមហ៊ុន LG អាចនឹងប្រកាសទូរស័ព្ទប្រើ Quad-core NVIDIATegra 3 ហើយប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich នៅក្នុងកិច្ចប្រជុំពិភពទូរស័ព្ទខែក្រោយនេះ។
Pocketnow ដែលត្រូវបាន BGR ដកស្រង់មកបានបង្ហាញរូបភាពរបស់ទូរស័ព្ទស៊េរីថ្មីគឺ X3 ហើយបានឲ្យដឹងទៀតថាទូរស័ព្ទនេះនឹងមានអេក្រង់ទំហំ ៤,៧ អ៊ីញ Resolution 1280×720 pixels កាមេរ៉ាក្រោយទំហំ 8 MP និងអមដោយកាមេរ៉ាមុខទំហំ 1.3 MP សម្រាប់ Video Chat ផងដែរ។ LG X3 ក៏មាន NFC , ប្រើថ្ម 2000 mAh និងអាចដំណើរការ HSPA 21Mbps ឬ 4G LTE Network ទៀតផង។
ទូរស័ព្ទមួយគ្រឿងនេះអាចជាអ្វីដែលពិសេសសម្រាប់ឲ្យ LG បង្ហាញនៅក្នុងព្រឹត្តិការណ៍ខាងលើហើយ ប៉ុន្តែកុំភ្លេចថា Samsung ក៏មានព័ត៌មានល្ហៀងៗថានឹងប្រកាស Galaxy SIII ប្រើ Quad-core នេះផងដែរ។
តើប្រិយមិត្តអាចទស្សន៍ទាយទុកមុនបានទេថា LG X3 និង Galaxy S III មួយណាខ្លាំងជាង?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.