Facebook ៤៥ម៉ឺន​Account មាន​បញ្ហា​!

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ​គេហទំព័រ​សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ​ថា អ្នក​ជំនាញ​សុវត្ថិភាព​បាន​ធ្វើ​ការ​ព្រមាន​លើ​បញ្ហា Computer Worm លួច​លេខ​សម្ងាត់​អ្នក​លេង​ Facebook ប្រមាណ ៤៥ម៉ឺន គណនី នៅ​ប្រទេសប្រទេស​ធំៗ​ពីរ​គឺអង់គ្លេស និង បារាំង
    អ្នក​ដែល​បង្ក​បញ្ហា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចំណែក​មួយ​របស់ malware ដែល​មាន​ឈ្មោះ​ថា Ramnitកកើត​ឡើង​តាំងពី​ខែ​មេសា ឆ្នាំ​២០១០ និង​ថ្មីៗ​នេះ​បាន​លួច​ព័ត៌មាន​របស់​ធនាគារ​ផង​ដែរ។
    ការ​វាយ​ប្រហារ​លើក​ចុង​ក្រោយ​របស់ worm ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​របស់​ក្រុមហ៊ុន​សុវត្ថិភាព Seculert។
    ក្រុម​អ្នក​​ស្រាវជ្រាវ​នៅ​ក្នុង​ប្លុក​របស់ Seculert បាន​សង្ស័យ​ថា​ក្រុម Hackers ដែល​នៅ​ពី​ក្រោយខ្នង Ramnit គឺ​ប្រើប្រាស់​លេខ​សម្ងាត់​ដែល​លួច​បាន​ដើម្បី​ចូល​ទៅ​ក្នុង account Facebook របស់​ជនរងគ្រោះ ហើយ​បញ្ជូន link ចំអកឡកឡឺយ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​ពួកគេ ដោយ​ហេតុនេះ​ហើយ​ទើប​ធ្វើឲ្យ​វិសាលភាព​របស់ malware រីក​រាលដាល​ច្រើន​ឡើង​ៗ។
    សូម​បញ្ជាក់​ថា​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ Facebook បាន​ប្រាប់ BBC ថា​ខ្លួន​កំពុង​ចាត់​វិធាន​ការណ៍​ដើម្បី​ដោះ​ស្រាយ​ហើយ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.